ប្រវត្តិដ៏សែនឃោរឃៅព្រៃផ្សៃ របស់បិសាចជញ្ជក់ឈាមក្នុងជីវិតពិត Elizabeth Bathory – Kalib9 យល់ដឹង | Pelklas

ប្រវត្តិដ៏សែនឃោរឃៅព្រៃផ្សៃ របស់បិសាចជញ្ជក់ឈាមក្នុងជីវិតពិត Elizabeth Bathory

បើនិយាយពីមនុស្សស្រី គ្រប់គ្នាប្រាកដជាយល់ថា ស្ត្រីគឺជាភេទមួយដ៏ទន់ខ្សោយ មិនអាចកាន់ការងារធំបាន ឬគេហៅថាស្ត្រីបង្វិលចង្ក្រានមិនជុំជាដើម។ តែការពិតទៅនៅក្នុងប្រវត្តិសាស្រ្តដែលបានចារកន្លងមក មាននារីជាច្រើន ដែលមានភាពរឹងមាំ អាចដឹកនាំប្រទេសខ្លាំងពូកែជាងបុរសទៅទៀត។ តែផ្ទុយទៅវិញ ក្រៅពីពូកែ និងមានភាពរឹងមាំនៅក្នុងនោះ មាននារីម្នាក់ បែរជាត្រូវបានប្រវត្តិសាស្រ្តកត់ត្រាថាជានារីដ៏ឃោរឃៅម្នាក់នោះគឺ Elizabeth Bathory (អេលីហ្សាបេត បេតថូរី)។

Bathory

តោះ! ថ្ងៃនេះយើងនឹងមកតាមដានរឿងរ៉ាវពិត និងប្រវត្តិដ៏ព្រៃផ្សៃរបស់ Elizabeth Bathory ទាំងអស់គ្នាដូចខាងក្រោមនេះ ៖

Elizabeth Bathory ត្រូវបានផ្ដល់រហស្សនាមថាជា «ឃាតកសម្លាប់រង្គាលស្រីដ៏ល្បីបំផុតរបស់ពិភពលោក» ដោយផ្អែកលើសៀវភៅកំណត់ត្រាពិភពលោក «Guinness» ។ ស្រ្តីមេម៉ាយជនជាតិហុងគ្រីរូបនេះបានសម្លាប់ក្មេងស្រីព្រហ្មចារីពីចន្លោះ ៥០ ទៅ ៦៥០ នាក់ដើម្បីជាការកម្សាន្តរបស់ខ្លួន។

នាងបានដេកត្រាំក្នុងឈាមរបស់ក្មេងស្រីព្រហ្មចារីទាំងនោះដើម្បីរក្សាសម្រស់របស់ខ្លួនហើយមើលការស្លាប់ដ៏វេទនារបស់ពួកគេជាមួយសម្លេងសើចក្អាកក្អាយ។ មានការពិតជាច្រើនរបស់ Elizabeth Bathory ដែលគួរអោយចាប់អារម្មណ៍។ នាងជាស្រ្តីដែលមានវណ្ណៈខ្ពង់ខ្ពស់និងមានឥទ្ធិពលមួយរូបក្នុងប្រទេស ហុងគ្រី ជាក្មួយស្រីរបស់ស្ដេច ជាម្ដាយរបស់ក្មេងបួននាក់ដែលត្រូវបានលាក់អត្តសញ្ញាណ និងជាអ្នកធ្វើទារុណកម្មផ្លូវភេទមនុស្សស្រី។ ចំណុចវិជ្ជមានរបស់នាងគឺនាងអាចនិយាយបានច្រើនភាសា ហើយនិពន្ធរឿងព្រេងរាប់រយនិងនៅតែមានគេនិទានរហូតមកទល់សព្វថ្ងៃនេះ។

១. Elizabeth Bethory មានដើមកំណើតក្នុងត្រកូលអភិជនដែលមានឥទ្ធិពលបំផុតមួយនៃប្រទេស ស្លូវ៉ាគី (កាលជំនាន់នោះវាមានឈ្មោះផ្សេងតែបច្ចុប្បន្នគឺប្រទេសស្លូវ៉ាគី)។ ពូរបស់នាង Stephen Bethory បានរៀបអភិសេកនឹងម្ចាស់ក្សត្រីនៃប្រទេសប៉ូឡូញ ដូច្នេះនាងជាក្មួយស្រីរបស់ស្ដេច។

២. កាលពីអាយុ១៣ឆ្នាំ Elizabeth ធ្លាប់បានផ្ដល់កំណើតអោយទារកអាថ៍កំបាំងម្នាក់បន្ទាប់មកនាងក៏រៀបការក្នុងពេលដ៏ខ្លីជាមួយនឹងបុរសមកពីត្រកូលអភិជនខ្ពង់ខ្ពស់ដូចគ្នាគឺ Ferenc Nadasdy គាត់ក៏ជាមនុស្សឃោឃៅដូចភរិយារបស់ខ្លួនដែរ។

៣. នាងធ្លាប់ខាំស្រីបម្រើហើយបឺតឈាមពីរបួសរបស់ពួកគេ។ បន្ទាប់មកនាងងូតឈាមរបស់ក្មេងស្រីព្រហ្មចារីព្រោះនាងជឿថាឈាមទាំងនោះនឹងធ្វើអោយនាងស្រស់ស្អាតហើយក្មេងជាងវ័យ។

MV5BYjllNDA3ZDYtOTYwMi00ODIzLTgzZGItNjk0ZGY4MzZmN2Q1XkEyXkFqcGdeQXVyNjI4OTg2Njg@._V1_

៤. ក្រោយពេលរៀបការជាមួយ Ferenc Nadasdy ភាពឃោឃៅរបស់ Elizabeth ក៏បន្ដកើនឡើងកាន់តែខ្លាំង។ នាងបានចាប់ក្មេងស្រីៗដាក់ក្នុងទ្រុង បន្ទាប់មកបោះពួកគេទៅលើព្រិលនិងជះទឹកត្រជាក់រហូតពួកគេកកស្លាប់ មិនអញ្ចឹងនាងបោះកាក់ក្នុងភ្នក់ភ្លើងរួចយកវាទៅដាក់លើមុខនិងលើដៃរបស់ស្រីបម្រើ បន្ទាប់មកក៏ហែកម្រាមដៃពួកគេដោយដង្កៀបហើយសើចក្អាកក្អាយ។ នាងសប្បាយរីករាយនៅពេលដែលបានធ្វើទារុណកម្មមនុស្សដោយអំពើឃោឃៅរហូតដល់ពួកគេស្លាប់។

៥. Elizabeth ដើម្បីជាការកម្សាន្តបានធ្វើតាមពាក្យណែនាំរបស់ស្វាមីនាងដោយចាក់ទឹកឃ្មុំលើខ្លួនស្រីបម្រើហើយបោះពួកគេទៅក្រៅពេញមួយថ្ងៃ ដូច្នេះហើយពួកគេនឹងត្រូវរោមដោយសត្វល្អិតហើយទិចខាំអោយមានរបួសពេញខ្លួន។ ដោយសារអ្នកទាំងពីរឃោឃៅដូចគ្នាតែនៅឆ្ងាយពីគ្នា ស្វាមីរបស់ Elizabeth តែងផ្ញើសំបុត្រខ្លីៗទៅភរិយារបស់ខ្លួនអំពីទារុណកម្មប្លែកៗដែលគាត់នឹកឃើញហើយនាងក៏បានធ្វើតាម។

៦. ទោះជាយ៉ាងណាក៏ដោយ Elizabeth បានបោះបង់ការណែនាំរបស់ស្វាមីហើយពង្រីកការធ្វើទារុណកម្មតាមគំនិតរបស់នាង។ នាងបានសរសេរសំបុត្រទៅស្វាមីរបស់នាងនាងថានាងបានលឺពីវិធីថ្មីមួយក្នុងការធ្វើទារុណកម្មអ្នកដទៃពីស្រីបម្រើម្នាក់នោះគឺការសម្លាប់មាន់ខ្មៅហើយយកឈាមរបស់វាទៅស្រោចលើសម្លៀកបំពាក់របស់មនុស្សដែលនាងស្អប់ហើយដាក់បណ្ដាសារ។

ក្រោយពេលមរណភាពរបស់ស្វាមីនាង Elizabeth កាន់តែបានដៃខ្លាំងឡើង។ បើតាមកំណត់ត្រាចុងក្រោយដែលត្រូវបានរកឃើញនោះគឺនាងបានចាក់ម្ជុលតាមម្រាមដៃនិងជុំវិញមុខរបស់ស្រីបម្រើហើយយកដែកស្រួចទៅចាក់រាងកាយនិងដើមទ្រូងរបស់ពួកគេរបស់ពួកគេដាច់ខ្យល់ស្លាប់។

៧. ដោយមានរហស្សនាមថាជា «The Blood Countess» Elizabeth ត្រូវបានគេនិយាយថានាងមានចំណង់ផ្លូវភេទគ្មានដែនកំណត់។ នាងមានកូននៅអាយុ១៣ឆ្នាំជាមួយក្មេងជំទង់ម្នាក់ បន្ទាប់មកស្វាមីនាង និងមនុស្សប្រុសជាច្រើននាក់ទៀត។ ទោះយ៉ាងណាក៏ដោយពាក្យចចាមអារ៉ាមអស់នេះបានលេចលឺឡើងក្រោយពេលដែលនាងបាត់បង់ជីវិតប៉ុណ្ណោះ។

៨. ដើម្បីស្វែងរកមូលហេតុដែល Elizabeth ក្លាយជាឃាតករសម្លាប់រង្គាលស្រីដ៏ឃោឃៅម្នាក់ អ្នកប្រាជ្ញជាច្រើនបានស៊ើបអង្កេតពីដំណើរជីវិតនិងគ្រប់ទិដ្ឋភាពទាំងអស់ដែលកើតឡើងចំពោះនាង។ មានសំណួរថាតើនាងឆ្កួតលីលាដោយសារតែការរួមភេទច្រើនពេកឫអត់។ តែទោះជាយ៉ាងណាយើងអាចរកឃើញប្រវត្តិរូបពិតខ្លះៗរបស់នាង ចំណែកកេរ្តិ៍ឈ្មោះស្អុយរលួយជាច្រើនគឺបានពីកំណត់ត្រាចុងក្រោយដែលគ្មានអ្វីបញ្ជាក់ច្បាស់លាស់ប៉ុណ្ណោះ។

៩. ទោះជាយ៉ាងណាក៏ដោយ Elizabeth ត្រូវបានប្រធានសាសនាកាតូលិនៃប្រទេស ហុងគ្រី Matthias II និងរដ្ឋសភារបស់គាត់ស្នើព្រះមហាក្សត្រហុងគ្រីអោយបើកការស៊ើបអង្កេត ពិសេសលើទ្រពសម្បត្តិមហាសាលរបស់ត្រកូល Bethory ដែលអាចបានមកដោយអំពើអាបធ្មប់ ព្រោះពួកគេជឿលើរឿងអស់នេះហើយអំពើរបស់ Elizabeth ក៏បានគំរាមកំហែងដល់សាសនារបស់ពួកគេផងដែរ។

 

ចុងក្រោយ Elizabeth ត្រូវបានកាត់ទោសហើយទ្រពសម្បត្តិរបស់នាងត្រូវរឹបអូសអោយក្លាយជារបស់ព្រះមហាក្សត្រ។ ប៉ុន្តៃមានមិត្តម្នាក់របស់គ្រួសារ Bethory បានជួយ Elizabeth អោយបានរួចទោស តែអំពើអាក្រក់របស់នាងបានដាក់គុកនាងក្នុងចិត្តរួចទៅហើយ។

១០. នៅឆ្នាំ ១៦១០ មិត្តដែលបានជួយនាងអោយរួចទោសពីបទប្រើអាគមផ្លូវងងឹតដើម្បីរកទ្រពសម្បត្តិបានចាប់ផ្ដើមបកមកខាំនាងវិញ។ គាត់ចាប់ផ្ដើមស្វែងរកភស្ដុតាងផ្សេងៗទាក់ទងអំពើឧក្រិដ្ឋកម្មរបស់ Elizabeth បន្ទាប់ក៏បានឃើញសាកសពជាច្រើននៅក្នុងផ្ទះគ្រួសារ Bethory។ ការកាត់ក្ដីក្នុងសាវនាការប្រព្រឹត្តទៅភ្លាមៗ តែ Elizabeth មិនបានចេញមុខមកធ្វើការកាត់ក្ដីទេ។

ទោះជាយ៉ាងណាក៏ដោយចុងក្រោយនាងត្រូវបានផ្តន្ទាទោសហើយផ្ទះ Bethory ក៏ក្លាយជាទីឃុំឃាំងនាងក្រោយពេលជញ្ជាំងខ្ពស់មួយបានសាងសង់រួចរាល់ដែរ ប៉ុន្ដែ Elizabeth រស់ក្នុងការឃុំឃាំងបានតែបីឆ្នាំប៉ុណ្ណោះក៏បាត់បង់ជីវិតទៅនៅឆ្នាំ ១៦១៤។

Yyhbreia

១១. វិមាន Cahitice ទីលំនៅរបស់ Elizabeth កន្លែងដែលនាងធ្វើទារុណកម្មស្រីបម្រើ សម្លាប់ក្មេងស្រីព្រហ្មចារីហើយងូតឈាមពួកគេ ក៏ជាគុកឃុំឃាំងនាងអស់មួយជីវិត បច្ចុប្បន្នមានទីតាំងក្នុងប្រទេស ស្លូវ៉ាគី និងត្រូវបានរក្សាទុកជាកេរ្តិ៍ដំណែលស្ដែងពីកំហុសឆ្គងដ៏គួរអោយសង្វេគរបស់ Elizabeth ដែលជាអ្នកសម្លាប់រង្គាលស្រ្តីដ៏ធំបំផុតនៅលើពិភពលោក៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ដកស្រង់ពី៖ Books Tumblr