កុំធ្វើដូចគេជាខ្យល់ដកដង្ហើមយើងពេក កុំធ្វើដូចគេជាជីវិតយើងពេក កុំធ្វើដូចគ្មានគេយើងរស់មិនបាន – Kalib9 ជីវិតកម្សាន្ត | Pelklas

កុំធ្វើដូចគេជាខ្យល់ដកដង្ហើមយើងពេក កុំធ្វើដូចគេជាជីវិតយើងពេក កុំធ្វើដូចគ្មានគេយើងរស់មិនបាន

តើអ្នកធ្លាប់គិតថាខ្លួនឯងថោកដោយសារស្នហាទេ?ធ្លាប់ជួបអត់អារម្មណ៏ដែលតាមអង្វរគេអោយគេត្រឡប់មកក្បែរយើងវិញ?សូម្បីតែមុខក៏គេមិនមើល?ធ្លាប់ទេ?

មនុស្សដទៃដែលមិនជាប់សាច់ឈាមយើងទាល់តែសោះបែរជាអោយគេមកគ្រប់គ្រងពេលវេលាដ៏មានតម្លៃរបស់យើង!រវល់តែឈឺចាប់រឿងស្នេហាមានដែលសួរខ្លួនឯងអត់ថាខាតពេលវេលាអស់ច្រើនប៉ុណ្ណាហើយ?ខាតអស់ទាំងពេលវេលាទាំងលុយកាក់មិនបានអ្វីមកវិញហើយបែរជាដេកឈឺដេកយំ។

3334217

រវល់តែឈឺចាប់ភ្លេចការសិក្សា!

រវល់តែឈឺចាប់ភ្លេចគិតគ្រួសារ!

រវល់តែឈឺចាប់ភ្លេចរកលុយ!

រវល់តែឈឺចាប់ភ្លេចគិតការងារ!

រវល់តែឈឺចាប់ភ្លេចមនុស្សជុំវិញខ្លួន!

3334220

កុំព្រោះតែអ្នកដទៃម្នាក់ធ្វើអោយខ្លួនឯងធ្លាក់ដល់ចំនុចសូន្យអី!ត្រូវចេះបែងចែកពេលវេលា!ចាំណាពេលវេលាមិនចាំមនុស្សទេ!ពេលវេលាដើរទៅមុខរហូត!

កុំធ្វើដូចគេជាខ្យល់ដកដង្ហើមយើងពេក កុំធ្វើដូចគេជាជីវិតយើងពេក កុំធ្វើដូចគ្មានគេយើងរស់មិនបាន!សួរខ្លួនឯងថាខាតពេលអស់ប៉ុន្មានក្នុងមួយថ្ងៃដែលគិតពីស្នេហា?សួរថាមានប្រយោជន៏ឬអត់ប្រយោជន៏?

កុំរវល់តែខូចចិត្តរឿងស្នេហាការងារមិនចង់ធ្វើ!គ្មានអារម្មណ៏នៅនឹងខ្លួនគ្មានអារម្មណ៏ធ្វើការ!កុំទុកពេលអោយខ្លួនឯងខូចចិត្តទៀតអី!យកពេលវេលាមកមើលថែខ្លួនឯងនឹងមនុស្សជុំវិញខ្លួនដែលបារម្ភពីយើងវិញ។

ពេលវេលាដើរទៅមុខជានិច្ចមិនត្រឡប់ក្រោយទេ!អាយុកាន់តែច្រើនកំលាំងកាន់តែចុះថយឪកាសកាន់តែតិច។ញញឹមទទួលការពិត។

ប្រែសំរួលដោយ៖Calvin

A9pdO2wB8g2yegNDTXSV

B9pdO2wB8g2yegNDTnTz

COAIA2wBmyVoG_1Z5p8B