គួរឱ្យសរសេរមែន! ប្តីប្រពន្ធ ​អ្នកនាងស្រីអូនតារាចិត្តធម៌ ​ជ្រើសរើសចំណុចបែបនេះទើបអាចស្រលាញ់គ្នាដល់កាន់ឈើច្រត់!

ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាបានស្គាល់ហើយ តារាចិត្តធម៌ គឺអ្នកនាង ស្រីអូន ដែលតែងតែ ធ្វអំពើសប្បុរសធម៌ជួយដល់អ្នកជួបទុក្ខលំបាកជាច្រើន ដោយមិនរើសអើងឡើយ ​ថែមទាំងធ្វើការងារជាច្រើនជួយដល់សង្គមផងដែរ។

ក្រៅពីមានចិត្តល្អ ជីវិតគ្រួសាររបស់ តារាចិត្តធម៌រូបនេះវិញ គឺពោរពេញដោយ សេចក្ដីសុខសុភមង្គល គួរឱ្យច្រណែនយ៉ាងខ្លាំង ដោយមានទាំងប្តីល្អ ​និងមានកូនស្រីគួរឱ្យស្រលាញ់ជាចំណងដៃផងដែរ។

ជាក់ស្តែងអ្នកនាងតែងតែបង្ហោះរូបភាពជាមួយស្វាមី និងក្រុមគ្រួសារអមដោយពាក្យពេជន៍ ផ្អែមល្ហែម និងមានអត្ថន័យអប់រំអ្នកមានស្នេហា ​ឬជីវិតប្តីប្រពន្ធជានិច្ច។ ហើយថ្មីៗនេះផងដែរ  អ្នកនាងបានរំលេចសារមួយយ៉ាងមានន័យនិយាយអំពីចំណុវមួយចំនួនដែលធ្វើឱ្យគូស្វាមីភរិយារបស់អ្នកនាងអាចសស្រលាញ់គ្នាដល់ចាស់កាន់ឈើច្រត់។

ដោយអ្នកនាងស្រីអូនមានគណនីហ្វេសប៊ុក ​Ah  Ry  Nuon  បានសរសេររៀបរាប់ថា

​« ☀️ប្ដីប្រពន្ធខ្ញុំជ្រេីសយកប៉ុន្មានចំនុចនេះមកធ្វេីជាគោលដេីម្បីអោយយេីងអាចស្រលាញគ្នាដល់កាន់ឈេីច្រត់

☀️ប្រឹក្សាជាមួយគ្នា រាល់ពេលមិនមែនចាំតែចាប់កំហុសគ្នាទេ

☀️ផ្ដល់តំលៃអោយគ្នា រាល់ការងារផ្សេងៗនិងថ្មីយេីងតែងតែសួរគ្នាមិនលួចសំរេចចិត្តតែឯងទេ

☀️សរសេីរគ្នា ប្ដីប្រពន្ធខ្ញុំតែងតែលេីកសរសេីរគ្នាមិនបង្ហាញពីចំនុចអវិជ្ជមានរវាងគ្នាដេីម្បីអោយអ្នកដទៃសេីចចំអកដៃគូរយេីងឡេីយ

☀️សង្រ្គោះគ្រួសារទាំងសងខាង ពិតមែនវាមិនមែនជាការមេីលបំណាំគ្នាទេព្រោះសងខាងសុទ្ធតែបងប្អូនប្ដីប្រពន្ធយើង

☀️មិនចង់ចាញ់ឈ្នះគ្នា ពិតណាស់បេីឈ្នះប្ដីយេីងហេីយយេីងត្រូវបាត់បង់ប្ដីជាទីស្រលាញ់ចាំបាច់អីយកឈ្នះគាត់

☀️ភាពស្មោះត្រង់ ប្ដីមួយប្រពន្ធមួយពិតណាស់ថ្ងៃរៀបការចាស់ទុំសងខាងដឹងលឺ ភ្ញៀវកិត្តយសចូលរួមរាប់រយរាប់ពាន់អ្នក បេីក្បត់គ្នាលែងគ្នាវាជាក្ដីអាម៉ាស់ដែលមិនអាចលុបលាងបាន សូមគិតត្រង់ចំនុចនេះផង🙏🏻🙏🏻🙏🏻

❤️❤️អ្នកប្រឹក្សារបស់ខ្ញុំគឺ លោកប្ដីល្អ ​»។

រឿងរ៉ាវគូស្វាមីភរិយាអ្នកនាងស្រីអូនបានធ្វើឱ្យគ្រប់គ្នារំជួលចិត្តមែនទែន  ជាពិសេសមានការកោតសរសើរដែលចេះគិតគូជីវិតចេះថែរក្សាអាពាហ៍ពិពាហ៍បានល្អបែបនេះ៕

22358

66519270_1343414459161050_4748919139886694400_n

67220502_1345558422279987_7887033945282314240_n

67828552_1355871711248658_3466837347235004416_n

66119976_1335307189971777_4923963834865025024_n