សុខ សុម៉ាវត្តី ​រំលេចឈុតសំលៀកបំពាក់ប្រពៃណី ដែលតំណាងឱ្យវិមានឯករាជ្យជាតិ មើលទៅស្រស់ស្អាតប្លែកតែម្តង

ភ្នំពេញ៖ ​អ្នកនាង ​សុខ ​សុម៉ាវត្តិ ​តារាស្រីដែលមានសម្រស់ស្រស់ស្អាតមិនរុះរោយ ​រីកស្រស់គ្រប់រដូវ ​បើទោះបីជាក្លាយជាស្រីមេម់ាយបន្សល់ដោយកូនស្រីតូចគួរឱ្យស្រលាញ់ក្តី ​តែវិថីសិល្បៈរបស់អ្នកនាងហាក់មិនចុះស្រុតឡើយ ​ពោលគឺទាំងការងារសិល្បៈសម្តែង ​ដើរម៉ូត ​និងជាពិធីការិនី សុទ្ធតែមមាញឹកស្ទើរមិនលោះថ្ងៃ។

ជាក់ស្តែងថ្មីៗនេះ ​អ្នកនាង ​សុខ សុម៉ាវត្តិ ​ត្រូវបានគេឃើញគ្រងឈុតប្រពៃណីខ្មែរមួយឈុតយ៉ាងស្រស់ស្អាតទាក់ភ្នែក ​ដែលជាឈុតមានរូបវិមានឯករាជ្យខ្មែរលើអាវផងដែរ។

សំលៀកបំពាក់មួយឈុតដ៏ប្លែក ​និងស្រស់ស្អាតតាមបែបកូនក្រមុំនេះ ​តុបតែងដេាយ បុទុមសិរី សំអាងការ ដែលអ្នកនាងសុខ សុម៉ាវត្តី បានថតរូបផ្សព្វផ្សាយសម្អាងការ ​តែមួយឈុតនេះហាក់ទទួលបានការគាំទ្រ និងលេចធ្លោប្លែកតែម្តង ​ព្រោះតែមើលទៅហាក់ជាការបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ  និងការទទួលបានឯករាជ្យពិអាណានិគមនិយមបារាំង ពោលគឺដោយសារតែរូបវិមានឯករាជ្យទីកន្លែងប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា៕

Credit Pic: The Parents Studio

67687886_890854191297930_3644623837665951744_n

67808716_890854114631271_8275500229533368320_n

67831653_890854157964600_1250716191949848576_n

68565029_890854081297941_4549930036592902144_n