✅យើងមិនដឹងទេថា យើងសល់ប៉ុន្មានថ្ងៃ ដើម្បីបាននិយាយគ្នា បាននៅក្បែរគ្នា បានមើលមុខគ្នា។

👉🏻កុំធ្វើឱ្យរឿងតូច ក្លាយទៅជារឿងធំ

👉🏻កុំធ្វើឱ្យអារម្មណ៍ ស្រឡាញ់ចូលចិត្ត ទៅជាអារម្មណ៍ ខឹង ស្អប់គ្នា

👉🏻កុំធ្វើឱ្យរឿងមិនសមនឹងកើត ក្លាយទៅជាបញ្ហាធំដុំ មិនអាចមើលមុខគ្នាចំ

👉🏻កុំធ្វើឱ្យអារម្មណ៍ល្អៗ អនុស្សាវរីយ៍ ក្លាយទៅជាទឹកភ្នែក ឬការឈឺចាប់

✅យើងមិនដឹងទេថា យើងសល់ប៉ុន្មានថ្ងៃ ដើម្បីបាននិយាយគ្នា បាននៅក្បែរគ្នា បានមើលមុខគ្នា។

យើងមិនដឹងទេថា នឹងមានរឿងអ្វីកើតឡើង ចុះបើយើងមិនមានថ្ងៃស្អែក មិនមែនសូម្បី តែមួយនាទិចុងក្រោយ ដើម្បីនិយាយពាក្យលា តើមានអារម្មណ៍បែបណា។ ពេលខ្លះ ការចាកចេញ មិនអាច សូម្បីតែផ្ដល់ឱកាស ឱ្យយើងនិយាយពាក្យថា សុំទោស!​ទៅកាន់មនុស្សដែលយើងស្រឡាញ់ ឬមនុស្សដែលស្រឡាញ់យើង មិនអាចសូម្បីតែពេលវេលា ដើម្បីឱ្យយើងនិយាយលាគ្នា។

👍🏻មានអ្វីក៏និយាយគ្នាទៅ ខឹងរឿងអីក៏ប្រាប់គ្នាទៅ អន់ចិត្តរឿងអី​ក៏ប្រាប់គ្នាទៅ កុំស្ងាត់ៗក៏ដើរចេញ កុំស្ងៀមៗក៏មិនមើលមុខគ្នា ធំៗអស់ហើយ ឱ្យមានហេតុផល កុំធ្វើដូចកូនក្មេង យើងមិនមែនមិនចេះដឹងខុសត្រូវឯណា។

HP Sharing #Panha