មាន សូនីតា តារាសម្តែងស្រីមានប្រជាប្រិយភាព ស្អាតទាំងរូបចិត្តក៏ល្អ ចេញមុខអំពាវនាវឱ្យប្រជាជនខ្មែរចូលរួមមូលនិធិគន្ធបុប្ផា ម្នាក់៥ពាន់រៀលក្នុងមួយខែ ! (មានវីដេអូ)

ភ្នំពេញ៖ ដូចដែលលោកអ្នកបានស្គាល់ហើយថា កញ្ញា មាន សូនីតា គឺជាតារាសម្តែងស្រីសាច់សខ្ចី ស្នាមញញឹមមានមន្តស្នេហ៍ ថែមទាំងមានសមត្ថភាពខ្ពស់ក្នុងវិថីសិល្បៈសម្តែងផងដែរ។ ជារឿយៗកញ្ញា តែងតែចូលរួមការងារក្នុងសង្គម ថែមទាំងជួយបង្កើនការងារស្ត្រីកម្ពុជាតាមរយៈការប្រមូលទិញផលិតផលក្រមាខ្មែរផ្គយ់ផ្គង់ហាង ផ្ទះស្រលាញ់ របស់កញ្ញាទៀតផងរហូតមាននាមជារាជនីក្រមាខ្មែរ។

ក្រៅពីមានភាពជោគជ័យនៅក្នុងជីវិតសិល្បៈ និងមុខជំនួញជាច្រើនកន្លែងនៅក្នុងដៃ កញ្ញា មាន សូនីតា ថ្មីៗនេះបានបង្ហោះវីដេអូ និងពាក្យពេចន៍មួយចំនួនសុំអំពាវនាវឱ្យប្រជាជនខ្មែរចូលរួម ធ្វការបរិច្ចាគថវិកាក្នុងមួយខែច ៥ពាន់រៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយជីវិតក្មេងកម្ពុជារាប់ពាន់នាក់ទៀតផង។

កញ្ញា មាន សូនីតា បាន សរសេររៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ផងដែរថា៖ «ច្បាស់ណាស់ដែលស្ទើរគ្រប់គ្នានៃយើង ធ្លាប់មានប្រវត្តិជាមួយនឹងមន្ទីរពេទ្យគុន្ធបុប្ផា អាចកាលពីយើងនៅជាកុមារ ឬក៏កូនយើង ចៅយើង ពេលដែលមានជម្ងឺឈឺថ្កាត់។ មួយថ្ងៃៗមុន្ទីពេទ្យគុន្ធបុប្ផាទទួលពិនិត្យ និងព្យាបាលកុមារ ប្រមាណជាង៤ពាន់នាក់ក្នុងមួយថ្ងៃ ដែលពេលនេះមុន្ទីរពេទ្យគុន្ធបុប្ផាត្រូវការអ្នកទាំងអស់គ្នា ចូលរួមជាចំណែកក្នុងបេសសកម្មមួយសម្រាប់កុមារកម្ពុជា តាមរយៈការបរិច្ចាគទៅកាន់ មូលនិធិគុន្ធបុប្ផាកម្ពុជា ត្រឹម ៥ពាន់រៀលម្នាក់ ក្នុងមួយខែ។ ការរួមចំណែកមួយនេះនឹងក្លាយជាស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីស្នាមញញឹមនៃកុមារកម្ពុជា»។

ក្រោយពីបានឃើញទង្វើដ៏គួរឱ្យស្ងប់ស្ងែងបែបនេះ មានអ្នកគាំទ្រជាច្រើនសុទ្ធតែកោតសរសើរចំពោះសណ្តានចិត្តតារាស្រីរូបនេះ ហើយក៏មានបងប្អូនជាច្រលនបានគាំទ្រ និងចេញមុខជួយចែករំលែក ព្រមទាំងនាំគ្នាចូលរួមជាមួយមូលនិធិគន្ធបុប្ផាតៗគ្នាផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

67820657_2152782948184772_996992321788575744_n

67907600_2126769937452740_5744693877101559808_n

67721451_1056917877993835_3308355446309388288_o

Photo_2019 08 06_12 11 55 1

Photo_2019 08 09_13 22 36