របៀបជ្រើសរើសបុគ្គលិកអោយបានត្រឹមត្រូវ – Kalib9 គន្លឹះ | Pelklas

របៀបជ្រើសរើសបុគ្គលិកអោយបានត្រឹមត្រូវ

ក្នុងនាមអ្នកជាអ្នកដឹកនាំម្នាក់ដើម្បីចង់ឲ្យការគ្រប់គ្រងនិង ក្រុមហ៊ុន​ខ្លួនមាននិរន្តភាពនិងភាពរីកចម្រើនវាពិតជាសំខាន់​ណាស់ក្នុងការជ្រើស​រើសបុគ្គលិកបែបណាមកធ្វើជាសសរទ្រូងនៃក្រុមហ៊ុនរបស់អ្នក ។ តើអ្នកគួរជ្រើសរើសបុគ្គលិកប្រភេទណា តើជាបុគ្គលិកដែលមាន​ចំណេះដឹងទាបជាងអ្នក ឬបុគ្គលិកដែលមានចំណេះដឹងខ្ពង់ខ្ពស់ជាងអ្នក ?

Russia 95311_1280

តើអ្នកយល់ថាវាចាំបាច់ទេ ក្នុងការជ្រើសរើសបុគ្គលិក ?

ការជ្រើសរើសបុគ្គលិកមកធ្វើការវាជារឿងសំខាន់ណាស់ព្រោះបើ​អ្នក​ជ្រើសរើសបុគ្គលិកដែលមានចំណេះដឹងទាបជាងអ្នក គឺប្រៀប​បានដូចជា​អ្នក​កំពុងបើកក្រុមហ៊ុនមនុស្សតឿ អ៊ឹចឹង! តើអ្នកចង់បានក្រុមហ៊ុនមនុស្សតឿ​ឬចង់ឲ្យក្រុមហ៊ុនរីកចម្រើន ?

បែរមកបុគ្គលិកមួយប្រភេទទៀត​ ​បើអ្នក​ជ្រើសរើសបុគ្គលិកដែលមានចំណេះដឹងខ្ពស់ជាងអ្នកគឺប្រៀបដូចជាអ្នកកំពង់ដំណើរការក្រុមហ៊ុនយកមួយ គឺ​ពោរពេញទៅដោយធនធានមាន​ចំណេះដឹង​នឹងធ្វើ​ឲ្យក្រុមហ៊ុនរបស់អ្នករីកចម្រើនពីមួយកម្រិតទៅមួយកម្រិត ។តែអ្នកត្រូវ​ទទួល​ស្គាល់ពីចំនុចខ្សោយរបស់ខ្លួនគឺអ្នកជាមនុស្សដែលមានចំណេះដឹងក្រោមបុគ្គលិករបស់ខ្លួនឯង ។

ប៉ុន្តែយើងភ្លេចសង្កេតថាយើងមានកំហុសឆ្គង​ក្នុងការជួល​បុគ្គលិកដោយយើងជួលបានតែខួរក្បាលគេប៉ុណ្ណោះ ចំណែក​ឯក្នុងបេះដូងគេ​យើងភ្លេចវាយតម្លៃថា អារម្មណ៍ និងចិត្តគេព្រមស្ម័គ្រស៊ីឈ្មួលតាមខួរក្បាល ឬអត់ ?ថ្វីបើអ្នកមានលុយជួលខួរក្បាលមនុស្សបានពិតមែន តើអ្នកអាចជួលបេះដូងគេបានទេ ?

Employees 885338_1280

ភាពខុសគ្នារវាងបុគ្គលិកជួលបានតែខួរក្បាល​និង បុគ្គលិកជួលបានទាំងបេះដូង ។​ថ្ងៃមួយក្រុមហ៊ុនត្រូវជ្រើសរើសប្រធាន​ផ្នែកម្នាក់ក្នុងចំណោមមនុស្ស៤នាក់ ។ក្នុងនោះមានម្នាក់មានចំណេះដឹង​បទពិសោធន៍សាកសមនឹងតំណែងនេះ ប្រធានក្រុមហ៊ុនបានជ្រើសរើស​យកគាត់ជាប្រធានផ្នែកថ្មីរយះពេលកន្លះឆ្នាំប្រធានផ្នែកនេះបានលាឈប់ពីក្រុមហ៊ុនដោយទៅធ្វើការនៅក្រុមហ៊ុនថ្មីទទួលបានប្រាក់ខែខ្ពស់ជាង។

ក្រុមហ៊ុនបានជ្រើសរើសប្រធានផ្នែកថ្មីម្តងទៀត ប៉ុន្តែនៅសល់តែបុគ្គលិកមានចំណេះដឹងទាប តែគាត់ព្យាយាមធ្វើការឲ្យក្រុមហ៊ុនប្រធានក្រុមហ៊ុនបានសម្រេចចិត្តឲ្យគាត់ឡើងជាប្រធានផ្នែកថ្មីជំនួស ។មិនយូរប៉ុន្មានប្រធានផ្នែកថ្មីបានធ្វើឲ្យ​ក្រុមហ៊ុន​រីកចម្រើនយ៉ាងឆាប់រហ័ស ។

ហេតុផលដែលបុគ្គលិកជាប្រធាន​ផ្នែកថ្មី​ម្នាក់នេះដាក់ចិត្តធ្វើការឲ្យក្រុមហ៊ុនគឺដោយសារ​ក្រុមហ៊ុនបានផ្តល់ ឱកាសឲ្យគាត់បានធ្វើការក្នុងវិស្សមកាលនៃការសិក្សារបស់គាត់ ។

តើអ្នកបានបេះដូងបុគ្គលិករបស់អ្នកហើយ ឬ នៅ ?

អត្ថបទដោយ  ស្រីណាង

ត្រួតពិនិត្យដោយ  Geo & Serpent

ផ្តល់សិទ្ធិដោយ Happylearnnews