ជុំគ្នាល្អម្ល៉េះ? ​រូបភាពកុមារឆ្លាតៗក្នុងកម្មវិធី «តើអ្នកឆ្លាតជាងក្មេងថ្នាក់ទី៥ ដែរឬទេ? ​» ក្នុងពេលបច្ចុប្បន្នធំឡើងសុទ្ធតែស្អាតៗ – Kalib9 ជីវិតកម្សាន្ត | Pelklas

ជុំគ្នាល្អម្ល៉េះ? ​រូបភាពកុមារឆ្លាតៗក្នុងកម្មវិធី «តើអ្នកឆ្លាតជាងក្មេងថ្នាក់ទី៥ ដែរឬទេ? ​» ក្នុងពេលបច្ចុប្បន្នធំឡើងសុទ្ធតែស្អាតៗ

ភ្នំពេញ៖ ​កាលពីអំឡូងឆ្នាំ  ២០១២ ស្ថានីយ៍ទូរទស្សន៍ CTN បានបង្កើតកម្មវិធីមួយដែលទាក់ទងទៅចំណេះដឹង ដែលកម្មវិធីនោះមានឈ្មោះថា « តើអ្នកឆ្លាតជាងសិស្សថ្នាក់ទី ៥រឺទេ » ដោយវាជាកម្មវិធីមួយដែល បង្ហាញអំពីចំណេះដឹងថ្នាក់ទី៥ ដែលធ្វើឱ្យប្រជាជនបានដឹងពីកម្មវិធីសិក្សាថ្មីៗរបស់សិស្សថ្នាក់ទី៥  ថែមទាំងមានការចូលរួមពីភ្ញៀវកិត្តយដើម្បីធ្វើការឆ្លើយសំនួរសិស្សថ្នាក់ទី ៥ ហើយក៏មានកុមារា កុមារីថ្នាក់ទី៥ ចូលរួមជួយឆ្លើយដូចគ្នា។

បើទោះបីជាកម្មវិធីមួយនេះលែងដំណើការក្តី ​តែកម្មវិធីដ៏ពិសេសមួយនេះ ​និងក្មេងៗឆ្លាតៗទាំង៥រូបប្រចាំកម្មវិធី ​នៅតែដិតដាមជាប់អារម្មណ៍អ្នកទស្សនាជានិច្ច។

ជាការពិតណាស់ថ្មីៗនេះ ​រូបភាពជួបជុំគ្នា  នៃអតីតក្រុមកុមារក្នុងកម្មវិធីមួយនេះ ​បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ​មិននឹកស្មានថាពួកគេធំឡើងសុទ្ធតែស្រស់ស្អាតស្រស់សង្ហា ​ជាពិសេសនៅតែរាប់អានគ្នារហូតមកទល់បច្ចុប្បន្ននេះឡើយ។

គួរឱ្យដឹងផងដែរថា  បើគិតមកទល់ពេលបង្កើតកម្មវិធី « តើអ្នកឆ្លាតជាងសិស្សថ្នាក់ទី ៥រឺទេ » មកទល់បច្ចប្បន្នមានរយៈពេល ​៧ឆ្នាំហើយ ​ហើយឆ្នាំនេះក៏ជាឆ្នាំដែលពួកចូលសិក្សាថ្នាក់ទី១២ ​ផងដែរ៕

Grade 5 01

Hqdefault (1)

Hqdefault

67816237_506479050124446_4926781028468523008_n

68259740_506479103457774_5466145873358487552_n