ក្តៅ ហត់ ប្រឹងឈរថតទាំងពរពោះ ហើយគ្មានបានលុយមួយរៀលទៀត! ឱក សុគន្ធកញ្ញា ​ផ្ទុះការសរសើរខ្លាំងសម្រាប់ការលះបង់ថតស្ពតដើម្បីបុព្វហេតុដាំដើមឈើ – Kalib9 ជីវិតកម្សាន្ត | Pelklas

ក្តៅ ហត់ ប្រឹងឈរថតទាំងពរពោះ ហើយគ្មានបានលុយមួយរៀលទៀត! ឱក សុគន្ធកញ្ញា ​ផ្ទុះការសរសើរខ្លាំងសម្រាប់ការលះបង់ថតស្ពតដើម្បីបុព្វហេតុដាំដើមឈើ

ភ្នំពេញ៖ ​ប្រិយមិត្តគ្រប់គ្នាបានដឹងរួចមកហើយថា  បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជិត ​៣ខែរួចមក ​អ្នកនាង  ឱក សុគន្ធកញ្ញា  តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ​កំពុងតែពរពោះទៅតាមបំណង។

ជាក់ស្តែងទោះជាកំពុងតែពរពោះក្តី ​អ្នកនាង ​ឱក សុគន្ធកញ្ញា ​នៅតែទទួលការងារការសម្តែង ​Concert  ជានិច្ច  តែគ្រាន់តែត្រូវបានគេការពារ  និងកាត់បន្ថយការងារខ្លះៗកុំឱ្យធ្ងន់ពេកប៉ុណ្ណោះ។ ​តែមិននឹកស្មានដល់សោះថា ​អ្នកនាង  បានទទួលការងារថ្មីមួយ ​ទាំងមិនបានប្រាក់កម្រៃ  នោះគឺការថតស្ពតដើម្បីចូលរួមចំណែកមួយក្នុងការងារសប្បុរសធម៌ដាំកូនឈើមួយ។

ដោយនៅក្នុងនោះ កញ្ញា ​សាឡាត់ស្រីឡាង ដែលជាអ្នករៀបចំកម្មវិធីនេះម្នាក់ដែរ បានសរសេររៀបរាប់ថា៖​« អត់និយាយលេងទេណាហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈេីទាំងកំពុងពពោះ​ សួរថាបាន1រៀលអត់គឺ​ No អស់លុយសាំងគាត់វិញ​ សួរថាក្ដៅអត់​ អ្នកថតកុនដឹងហេីយ​ ភ្លេីងក្ដៅមិនបាច់និយាយម៉ាសុីនត្រជាក់ក៏ជួយមិនបាន​ សំខានឈរថតទៀត️❤️ពេលនឹងអាណិតគាត់តែគាត់វិញញញឹមរហូតអត់អីទេអូន​ អត់អីទេ....មួយថ្ងៃដែលត្រូវសំរាកមុនទៅក្រៅប្រទេសគាត់អត់សំរាកទេមកថត​ hmmm​ បងនឹងខ្ញុំជាប់កម្មជាមួយព្រៃឈេីហេីយ​ តែល្អត្រង់ពេលប្រុសតូចកេីតគឺកូនឈេីធំល្មម​ ពេលគាត់ធំដេីមឈេីនោះជាច្រេីនទុកសំរាប់ជាម្លប់ដល់គាត់​ ជូនពរសុខភាពល្អទាំងម្ដាយទាំងកូនណាបង❤️#ប្រុសតូចព្រៃឈេី❤️ »។

នេះពិតជាស័ក្តសមជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេសយើងមែន ​មិនត្រឹមតែមានសមត្ថភាពចម្រៀង  តែអ្នកនាងតែងតែចូលជួយជួយការងារសង្គមស្ទើរមិនដាច់ ​ថែមទាំងមិនដែលផ្សព្វផ្សាយយកមុខយកមាត់ផងដែរ ​ដែលតាមប្រភពហ្វេនជិតស្និទ្ធរបស់អ្នកនាង ឱក ​សុគន្ធកញ្ញា បានឱ្យដឹងថា ​អ្នកនាងតែងតែចូលជាថវិកា  និងរួមចំណែករៀបចំកម្មវិធីសប្បុរសធម៌ជាច្រើនរាប់មិនអស់ផងដែរ៕

១១

67917715_2976838752542161_2401260445043261440_n

67715505_10156143374295124_1108766741133000704_n

68381435_10156160956535124_1406352513833107456_n

61282931_10155997676685124_8533060300058918912_n

69223108_10156163014960124_5044542894216577024_n