ឪពុកម្តាយគ្រប់គ្នាគួរតែអាន! កំហុសទាំង ១០ យ៉ាងដែលឪពុកម្តាយភាគច្រើនមានការស្តាយក្រោយ!

ឪពុកម្តាយគ្រប់គ្នាតែងតែចង់អោយកូនៗ មានជីវិតដ៏ប្រសើរបំផុត។ ពួកគេភាគច្រើនធ្វើការដើម្បីមានលទ្ធភាពទិញប្រដាប់ប្រដាក្មេងលេងថ្មីៗអោយកូនៗរបស់ពួកគេ ហើយអ្នកខ្លះទៀតក៏មានភាពតឹងរ៉ឹងទៅលើកូនៗ ព្រោះឪពុកម្តាយទាំងនោះ ចង់អោយកូនៗរបស់គេមានវិន័យ និងគោរពតាមគោលដៅដែលពួកគេរំពឹងទុក។ ប៉ុន្តែមានឪពុកម្តាយខ្លះទៀតបានផ្តល់ជម្រើសដល់កូនៗ របស់ពួកគេ និងបង្រៀនកូនៗឱ្យធ្វើការសម្រេចចិត្តដោយខ្លួនឯង។ គ្រួសារនីមួយៗមានវិធីចិញ្ចឹមបីបាច់កូនរាងៗខ្លួន ប៉ុន្តែមានរឿងមួយដែលឪពុកម្តាយទាំងអស់មានដូចៗគ្នា នោះគឺ ពេលដែលពួកគាត់ក្រឡេកមើលទៅអតីតកាល ពួកគាត់ទាំងអស់គ្នា តែងតែចង់ជួសជុលនូវកំហុសមួយចំនួនដែលពួកគាត់បានធ្វើកាលពីពេលមុនកន្លងមក។

គេហទំព័រ Bright Side ប្រាកដថាការចាប់ផ្តើមដំបូងនៃជីវិតរបស់កុមារ គឺជាពេលវេលាដ៏អស្ចារ្យមួយដែលអ្នកគួរតែរីករាយ។ ពីព្រោះនៅពេលអនាគត អ្នកអាចនឹងសោកស្តាយឱកាសដែលបាត់បង់នោះ។ ដូច្នេះសូមក្រឡេកមើលរឿងរ៉ាវដែលឪពុកម្តាយជាច្រើនមានការសោកស្តាយ ហើយដើម្បីចៀសវាងការធ្វើវាម្តងទៀតនូវកំហុសដដែល។ យើងសង្ឃឹមថាអ្នកអានទាំងអស់គ្នា នឹងពេញចិត្តចំណុចល្អៗទាំងអស់នេះ។

១. ការមិនពេញចិត្តនឹងការប្រាស្រ័យទាក់ទងជាមួយកូនៗ

1

ក្មេងតូចៗ ដែលកំពុងតែលូតលាស់យ៉ាងឆាប់រហ័សពីទារក ទៅមនុស្សម្នាក់ពេញលេញ ពិតជាត្រូវការទំនាក់ទំនងជាមួយមនុស្សពេញវ័យ។ ដូច្នេះឪពុកម្តាយគ្រប់រូបត្រូវតែធ្វើការប្រាស្រ័យទាក់ទងជាមួយពួកគាត់។ វាពិតជាត្រឹមត្រូវណាស់ អ្នកអាចនឹងមិនមានពេលច្រើនសម្រាប់លេងហ្គេម កំសាន្តផ្សេងៗជាមួយពួកគាត់។ ប៉ុន្តែប្រសិនបើអ្នកប្រែក្លាយវាទៅជាទម្លាប់ ដោយឆ្លៀតពេលលេងជាមួយពួកគាត់ អ្នកនឹងអាចកត់សំគាល់ថាកូនរបស់អ្នកកំពុងតែមានការរីកចម្រើនកម្រិតណា។

វាពិតជាមិនមានវិធីណាដើម្បីនាំពេលវេលាដែលអ្នកបានបាត់បង់មកវិញនោះទេ ដូច្នេះព្យាយាមកុំអោយកំហុសកើតឡើង ហើយបង្កើតភាពស្និទ្ធស្នាលជាមួយកូនៗរបស់អ្នក។ វិធីនេះវាមិនត្រឹមតែធ្វើអោយកូនៗមានបញ្ញាស្មារតីល្អប៉ុណ្ណោះទេ វាថែមទាំងបង្កើតភាពជិតស្និទ្ធជាមួយពួកគេទៀតផង។ រីករាយនឹងពេលវេលាដែលអ្នកចំណាយពេលជាមួយកូនៗ។

២. ការដែលមិនបានឱបកូនៗឱ្យបានញឹកញាប់

2

អ្នកវិទ្យាសាស្រ្តបានបង្ហាញពីសារៈសំខាន់នៃការឱបកូនៗ (ការឱបសម្រាប់សុខភាពខាងសីលធម៌ និងរាងកាយ) ។ មានគុណសម្បត្តិជាក់ស្តែងជាច្រើន ប៉ុន្តែអ្នកប្រហែលជាយល់ស្របថាវាពិតជាល្អប្រសើរក្នុងការឱបកូនរបស់អ្នក។ ពេលខ្លះឪពុកម្តាយមិនធ្វើបែបនេះដោយសារហេតុផលផ្សេងគ្នា ហើយភាគច្រើននៃពួកគេជាអ្នកមាន ឬជាអ្នកហួសសម័យ។ពេលខ្លះពួកគេបានប្រាប់ទៅម្តាយរបស់ក្មេងៗថា (កុំឱបវាច្រើនពេក នាំតែវាតាម បានចចិត្តទេ) ។

យូរ ៗ ទៅក្មេងនឹងធំឡើងហើយនឹងមិនអនុញ្ញាតឱ្យអ្នកឱបពួកគេឡើយ។ ដូច្នេះសូមកុំអោយមានកំហុសនេះកើតមានឡើង។

៣. ការដែលមិនបានថតរូប ឬវីដេអូអនុស្សាវរីយ៍គ្រប់គ្រាន់

3

ជាការពិតណាស់ គ្មានអ្វីអាក្រក់កើតឡើងទេប្រសិនបើអ្នកមិនបានថតរូប។ វាក៏មិនប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តរបស់កុមារ សីលធម៌ ឬក៏សុខភាពរាងកាយរបស់ពួកគេឡើយ។ ប៉ុន្តែទំនងជានៅពេលអនាគតអ្នកនឹងសោកស្តាយនូវពេលវេលាដ៏មានតម្លៃបំផុតនៃជីវិតរបស់អ្នក ព្រោះអ្នកគ្មានអីដើម្បីចែករំលែកអារម្មណ៍ទាំងនេះជាមួយកូនៗដែលពេញវ័យរបស់អ្នក។ ឪពុកម្តាយជាច្រើនពិតជាមានការសោកស្តាយដែលមិនបានថតរូបបន្ថែមអោយបានច្រើន ខណៈពេលដែលអ្នកមានឳកាសហើយនោះ។

៤. ការដែលមិនបានសរសេរពាក្យដំបូងរបស់កូនៗ

4

ទាំងនេះគ្រាន់តែជាការចងចាំមួយដ៏ល្អ ៗ ប៉ុណ្ណោះ។ អ្នកក៏អាចរស់នៅសប្យាយចិត្តដោយគ្មានពាក្យទាំងនេះ ប៉ុន្តែវាល្អប្រសើរជាងនេះ ប្រសិនបើអ្នកកត់ត្រាវា។

៥. ការដែលមិនបានចូលរួមគូរូបច្នៃប្រឌិតជាមួយពួកគេ

5

យើងមិននិយាយថា ប្រសិនបើអ្នកលេងល្បែងគូរូបច្នៃប្រឌិតជាមួយកូនៗ របស់អ្នក វាធ្វើអោយពួកគេក្លាយជាអ្នកសិល្បៈដ៏អស្ចារ្យម្នាក់នោះទេ។ ប៉ុន្តែក៏មានឱកាសផងដែរ។ ដំបូងប្រសិនបើអ្នកចូលរួមជាមួយកូនរបស់អ្នកនៅក្នុងសកម្មភាពផ្សេងៗជាច្រើន អ្នកនឹងអាចរកឃើញនូវអ្វីដែលពួកគេចាប់អារម្មណ៍ និងអ្វីដែលពួកគេមិនចាប់អារម្មណ៍។ ក្រោយមកអ្នកអាចធ្វើការអភិវឌ្ឍភាពខ្លាំងរបស់ពួកគេ។ ទីពីរ ត្រូវធ្វើសកម្មភាពល្អៗផ្សេងទៀត ឧទាហរណ៍ដូចជាការអានឱ្យ៎ឮៗ ដល់ពួកគេ ឬលេងជាមួយឧបករណ៍ដែលជួយអភិវឌ្ឍបញ្ញា ការស្រមើលស្រមៃ និងបង្កើនវាក្យសព្ទរបស់ពួកគេ។ ទីបំផុតអ្នកធ្វើឱ្យទំនាក់ទំនងរវាងអ្នក និងកូនអ្នកកាន់តែរឹងមាំ ហើយនេះគឺជាហេតុផលគ្រប់គ្រាន់ដើម្បីធ្វើអ្វីមួយជាមួយគ្នា។

ឪពុកម្តាយភាគច្រើនតែងតែមានការសោកស្តាយដែលមិនបានកត់សំគាល់ពីទេពកោសល្យរបស់កូនៗ។ ផ្តល់ជូនកូនអ្នកនូវឱកាសដើម្បីសាកល្បងលេងហ្គេមកំសាន្តផ្សេងៗហើយអានអោយបានច្រើនបំផុត។

៦. ការតឹងរឹងពេក

6

វាជារឿងអាក្រក់មួយដែលប្រាប់នរណាម្នាក់ ពីរឿងមិនល្អ ឬក៏កាដែលធ្វើមិនបានល្អនៃកិច្ចការសាលារបស់ពួកគេ ហើយការធ្វើបែបនេះគឺខុសទាំងស្រុង។ ដោយមានជំនឿមិនត្រឹមត្រូវមួយ ដែលការរំពឹងខ្ពស់ទៅលើភាពជោគជ័យរបស់គេច្រើនពេក។ ប៉ុន្តែនៅពេលដែលកូនៗធ្វើមិនបានល្អទៅតាមអ្វីដែលយើងរំពឹងទុក យើងក៏ស្តីបន្ទោសពួកគេ។ ការធ្វើបែបនេះអ្នកនឹងមិនបានទទួលផលល្អអ្វីនោះទេ តែវាបែរជាធ្វើអោយកូនៗ មានបញ្ហាលើឥរិយាបថ និងសូម្បីតែបញ្ហាអភិវឌ្ឍន៍ផងដែរ។ ហើយជាការពិតណាស់ការធ្លាក់ចុះនេះ អាចបណ្តាលមកពីទំនាក់ទំនងមិនល្អជាមួយកូន ៗ របស់អ្នក។

ការដាក់ទណ្ឌកម្មចំពោះសិស្សដែលមានពិន្ទុមិនល្អក៏បង្កគ្រោះថ្នាក់ផងដែរ។ ពួកគេអាចបន្ថយនូវភាពជោគជ័យទូទៅរបស់ពួកគេនៅក្នុងសាលា។ ការដាក់ទណ្ឌកម្ម និងផ្តល់ជារង្វាន់ដល់កូន ៗ របស់អ្នកវាពិតជាសំខាន់។

៧. ការមិនបានគិតពីយោបល់របស់កូនៗ

7

មានប៉ុន្មានដងដែលអ្នកបាននិយាយពាកមួយឃ្លាថា “ អ្នកនៅក្មេងពេកក្នុងការសំរេចចិត្ត” ឬ“ មនុស្សពេញវ័យដឹងកាន់តែច្បាស់” ដែលជាការពិតពួកគេនឹងមិនរីករាយក្នុងការលឺពាក្យបែបនេះ។ ប៉ុន្តែការធ្វើបែបនេះវាមិនមែនជារឿងអាក្រក់បំផុតដែលកើតឡើងនៅក្នុងឧទាហរណ៍នេះទេ។ កុមារដែលមានយោបល់ច្រើន តែត្រូវបានគេធ្វេសប្រហែសមិនយកចិត្តទុកដាក់ វាអាចក្លាយទៅជាភាពអសន្តិសុខ។ វាពិតជាអ្វី ដែលធ្វើឱ្យអ្នកយល់កាន់តែច្បាស់ នៅពេលដែលអ្នកគិតថា “ តើអ្នកអាចដឹងថាអ្នកចង់បានអ្វីពីជីវិតរបស់អ្នក ប្រសិនបើមាននរណាម្នាក់ដែលធ្វើការសម្រេចចិត្តទាំងអស់លើជីវិតរបស់អ្នកនោះ?

ឱ្យកូនជ្រើសរើស និងបញ្ចេញមតិផ្ទាល់ខ្លួន។ វាជាការល្អប្រសើរ ដើម្បីពិភាក្សាអំពីបំណងប្រាថ្នារបស់ពួកគេ និងពន្យល់ពីហេតុផល វាប្រសើរជាងការមិនអើពើលើយោបល់របស់ពួកគេ។

៨. ការដែលមិនបានធ្វើឱ្យកូនៗ បានសប្បាយចិត្តគ្រប់គ្រាន់

8

ការចងចាំល្អៗ ពីកុមារភាពរបស់យើងគឺជារបស់ដែលមានតម្លៃបំផុតដែលគ្មាននរណាអាចដកហូតពីយើងបានឡើយ។ លើសពីនេះទៅទៀតវិស្សមកាលតូចៗ អាចប្រែទៅជាសមិទ្ធផលធំៗ នៅពេលក្រោយ។ ប្រសិនបើកុមារកំពុងរីកចម្រើននៅក្នុងបរិយាកាសដែលមានសុខភាពល្អ និងមានបទពិសោធថ្មីៗ វាមានន័យថាពួកគេកំពុងអភិវឌ្ឍយ៉ាងសកម្ម។ កុមាររីករាយ យល់ថាវាងាយស្រួលក្នុងការសម្របខ្លួនទៅនឹងជីវិតសពេញវ័យ និងចាប់ផ្តើមទំនាក់ទំនងថ្មី។

ឪពុកម្តាយក៏តែងតែមានអារម្មណ៍ស្រងាកចិត្តអំពីពេលវេលាដែលពួកគេបានចំណាយពេលជាមួយគ្នា។ ដូច្នេះសូមរីករាយជាមួយវាហើយគិតអំពីវិធីធ្វើឱ្យជីវិតរបស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍។ ត្រូវប្រាកដថាកូនរបស់អ្នកមានពេលវេលារីករាយជាច្រើនក្នុងជីវិតរបស់ពួកគេតាមដែលអាចធ្វើទៅបាន។

៩.  ការធ្វើតាមដំបូន្មានរបស់នរណាម្នាក់

9

មានមនុស្សដែលចូលចិត្តផ្តល់ដំបូន្មានជាច្រើន ដែលម្តាយវ័យក្មេងតែងតែស្តាប់ពួកគេ។ នៅពេលអ្នកឃើញ“ អ្នកជំនាញ” ទាំងនេះ ពួកគេនឹងផ្តល់ ព័ត៌មានជាច្រើនអំពីរបៀបស្លៀកពាក់ ចិញ្ចឹម និងអប់រំកូនអ្នកឱ្យកាន់តែប្រសើរ។ ប៉ុន្តែការពិតអ្នកគឺជាឪពុកម្តាយហើយអ្នកដឹងច្បាស់ជាងអ្នកផ្សេងទៀតថាអ្វីដែលល្អ និងអ្វីដែលមិនល្អសម្រាប់កូនអ្នក។ ជាការពិតអ្នកអាចស្តាប់ដំបូន្មានទាំងនេះ ប៉ុន្តែវាមិនមានន័យថាអ្នកត្រូវតែធ្វើតាមពួកគេនោះទេ។

ហើយរឿងមួយទៀត អ្នកមិនគួរអោយជនចម្លែកប្រាប់កូនអ្នកថាជាមនុស្សអន់នោះទេ។ អ្នកគួរតែប្រកាន់យកកូនរបស់អ្នក ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកគាំទ្រពួកគេមិនថាមានបញ្ហាអ្វីក៏ដោយ។ នៅពេលពួកគេត្រូវការ ការគាំទ្រពួកគេគួរតែធ្វើការពឹងផ្អែកលើអ្នកជានិច្ច។

១០. ការដែលមិននៅជាមួយកូន ៗ នៅក្នុងគ្រាដ៏សំខាន់បំផុតនៃជីវិតរបស់ពួក

10

រឿងខ្លះដែលមើលទៅ វាហាក់ដូចមិនធ្ងន់ធ្ងរចំពោះយើង ប្រហែលជាការធ្ងន់ធ្ងរចំពោះកូនៗ របស់យើង។ ហើយមនុស្សទាំងអស់ (ជាពិសេសកុមារ) ចង់មានអ្នកណាម្នាក់នៅក្បែរពួកគេនៅពេលនេះ។ ទោះបីជាវាហាក់ដូចជាអ្នកមានហេតុផលត្រឹមត្រូវក្នុងការខកខានពិធីខួបកំណើតកូនរបស់អ្នកក៏ដោយ ប៉ុន្តែសូមព្យាយាមអោយអស់ពីសមត្ថភាព។ នៅពេលងថ្ងៃអនាគត អ្នកនឹងសោកស្តាយនៅពេលដែលអ្នកដឹងថា តើព្រឹត្តិការណ៍សំខាន់ៗប៉ុន្មានដែលអ្នកបានខកខាន?

ជ្រើសរើសពេលវេលាដើម្បីតុបតែងដើមឈើណូអែល ទៅមើលកុន ឬទៅសួរសុខទុក្ខជីដូនរបស់អ្នកជាមួយគ្នា។ រឿងរាវទាំងអស់នេះសំខាន់ណាស់។ ហើយនៅពេលកូនធំឡើងអ្នកនឹងនឹកគ្រាទាំងនេះ។

តើអ្នកគិតថា អ្នកពិតជាខកខានជាងគេមែនទេ? ប្រាប់យើងនៅក្នុងផ្នែកមតិយោបល់ខាងក្រោម។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side