ហេតុអ្វីបានជាមហាសមុទ្រមានជាតិប្រៃ? – Kalib9 ប្លែកៗ | Pelklas

ហេតុអ្វីបានជាមហាសមុទ្រមានជាតិប្រៃ?

អ្នកប្រាកដជាឆ្លាប់ឆ្ងល់ហើយថា ហេតុអ្វីបានជាទឹកក្នុងសមុទ្រ និងមហាសមុទ្រមានជាតិប្រៃ ។ តើអ្វីដែលបណ្ដាលឲ្យជាតិប្រៃនេះកើតឡើង? ខាងក្រោមនេះនឹងបង្ហាញពីហេតុផលដែលបណ្ដាលឲ្យមានដំណើរការនេះកើតមាន៖

Sea2

ទឹកភ្លៀងបានធ្លាក់មកលើដី ផ្សំជាមួយនឹងបរិយាកាសដែលនៅជុំវិញខ្លួនយើងបង្កើតអោយវាមានផ្ទុកសារធាតុកាបូនឌីអុកស៊ីត (CO2) មួយចំនួន។

នៅពេលទឹកដែលមានផ្ទុកសារធាតុ (CO2) បែបនេះបានហូរកាត់មកប៉ះជាមួយថ្ម ជាតិអាស៊ីតទាំងឡាយដែលនៅក្នុងទឹកភ្លៀងបានកកិតនឹងថ្ម ដំណើរការនេះបង្កអោយកើតមានអ៊ីយ៉ុង រឺអេឡិចត្រុងដែលមានផ្ទុកភាគល្អិតអាតូមតូចៗ។

អ៊ីយ៉ុងទាំងអស់ត្រូវបានហូរចូលទៅក្នុងទឹកស្ទឹង បឹង ឬតំបន់តូចៗដែលមានទឹកហូរផ្សេងទៀត ក្រោយមកហូរចាក់បន្តចូលផ្តុំគ្នាទៅក្នុងទឹកសមុទ្រម្តងបន្តិចៗ។

Sea

ភាគច្រើននៃអ៊ីយ៉ុងដែលរំលាយត្រូវបានប្រើប្រាស់ដោយសារពាង្គកាយផ្សេងៗដែលរស់នៅក្នុងមហាសមុទ្រ ហើយត្រូវបានបំភាយចេញពីទឹកផងដែរ។ ឧបករណ៍ប្រើប្រាស់ និងប្រដាប់ប្រដារផ្សេងៗដែលត្រូវបានមនុស្សលែងប្រើ ហើយបោះបង់ចោលបានផ្តុំគ្នាអស់រយះពេលជាយូរណាស់មកហើយក៍អាចជាចំណែកប៉ះពាល់ផងដែរ។

អ៊ីយ៉ុងពីរប្រភេទដែលអាចប៉ះពាល់ នឹងរីករាលដាលខ្លាំងទៅលើទឹកសមុទ្រគឺ សារធាតុក្លរីត និងសូដ្យូម “ មានជាតិប្រៃ ” ហើយធាតុទាំងអស់នេះបានគ្របដណ្តប់ស្ទើរតែ ៩០% នៃមហាសមុទ្រ។

កំហាប់អំបិលក្នុងទឹកប្រៃមានប្រហែល ៣៥ ផ្នែកក្នុងមួយពាន់ជាមធ្យម ឬក៏ ប្រហែលជា ៣.៥% នៃទំងន់នៃទឹកសមុទ្រគឺមកពីអំបិលរលាយ។ ដូចនេះ ជាតិប្រៃទាំងអស់កកើតឡើងដោយសារថ្មនៅលើដី។

ប្រភព oceanservice

ប្រែសម្រួលដោយ៖ ​លី ហួត

កែសម្រួលដោយ៖ Serpent & Rey

ផ្តល់សិទ្ធិដោយ Happylearnnews