វិធីសាស្រ្ត ៥ យ៉ាងដែលអាចជួយអ្នកកាត់បន្ថយការគិតច្រើន

វិធីសាស្រ្ត ៥ យ៉ាងដែលអាចជួយអ្នកកាត់បន្ថយការគិតច្រើន

សព្វថ្ងៃនេះ មនុស្សម្នាក់ៗហាក់បីដូចជាមមាញឹកជាមួយ ការងារ ការសិក្សា ឬបញ្ហាផ្សេងៗ ដែលអាចធ្វើអោយអ្នកអស់កម្លាំង ធុញថប់ ពិបាកដោះស្រាយខ្លាំងជាមួយរឿងទាំងនោះ។ សកម្មភាពដ៏រវល់របស់មនុស្សម្នាក់ៗ អាចជះឥទ្ធិពល ឬប៉ះទង្គិចទៅលើផ្លូវចិត្តដែលធ្វើអោយខ្លួនមានអារម្មណ៍ស្រ្តេស តានតឹង គេងមិនលក់ រឺគិតផ្តេសផ្តាស់ច្រើន។

ខាងក្រោមនេះជាគន្លឹះទាំង ៥ ដែលអាចជួយកាត់បន្ថយការប៉ះទង្គិចផ្លូវចិត្តអ្នកបានយ៉ាងល្អប្រសើរ៖

១ ការកំណត់ព្រំដែន

Office 1209640_1280
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពិតប្រាកដណាស់ ការកំណត់ព្រំដែនសកម្មភាពជាការចាំបាច់បំផុត ដើម្បីអោយយើងដឹងពីខ្លួនឯងច្បាស់លាស់ក្នុងការសម្រេចកិច្ចការអ្វីមួយតាមពេលវេលាដែលយើងបានកំណត់ និងមិនធ្វើអោយយើងមានចិត្តស្ទាក់ស្ទើរក្នុងការធ្វើកិច្ចការងារនោះផងដែរ។ ប្រសិនបើអារម្មណ៍របស់អ្នកធុញថប់ខ្លាំង អ្នកអាចចែករំលែកទៅមនុស្សជុំវិញខ្លួនអ្នកដែលអ្នកទុកចិត្តដូចជា មិត្តភក្តិ បងប្អូន ឪពុកម្តាយ… ប៉ុន្តែការចែករំលែករឿងទាំងនោះគួរតែស្ថិតក្នុងដែនកំណត់ដូចគ្នា។

២ ការសរសេរ ឬកត់សម្គាល់

Write 593333_1280
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលអ្នកមានការសង្ស័យពីចំនុចណាមួយ អ្នកគួរតែសរសេរវាចេញមកជាប្រចាំ ដើម្បីអោយអ្នកដឹងពីចំណុចខ្វះខាត និងស្វែងរកវិធីសាស្រ្តផ្សេងៗក្នុងការដោះស្រាយបញ្ហាទាំងនោះ ម្យ៉ាងទៀតដើម្បីធានាដល់ការកំណត់ព្រំដែនក្នុងការបំពេញកិច្ចការរបស់អ្នកផងដែរ។ ការអស់កម្លាំងផ្លូវចិត្ត និងអារម្មណ៍តានតឹងជាធម្មតាកើតឡើងនៅពេលដែលខួរក្បាល និងរាងកាយរបស់អ្នកមានភាពសកម្មខ្លាំង ប៉ុន្តែពេលអ្នកបានសរសេរអ្វីដែលសំខាន់ៗទាំងឡាយចេញមក វាអាចធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាលច្រើន និងឈានទៅរកតិចនិចក្នុងការគ្រប់គ្រងវា។

៣ ការផ្តោតសំខាន់លើអ្វីមួយ

Man 597178_1280

ការតាំងចិត្ត ជាកត្តាមួយដែលធ្វើអោយការគិតរបស់អ្នកមានដំណើរការ និងមានស្មារតីក្នុងការធ្វើកិច្ចការបានយ៉ាងល្អ ដូចនេះនៅពេលអ្នកកំពុងធ្វើការ ចូរអ្នកផ្តោតសំខាន់ទៅលើការងាររបស់អ្នកតែមួយមុខបានហើយ មួយវិញទៀតប្រសិនបើអ្នកកំពុងលេងឬសម្រាក អ្នកក៏គួរតែផ្អាកគិតពីការធ្វើការរបស់អ្នកសិន ធ្វើបែបនេះអាចធ្វើអោយអ្នកសម្រេចគោលដៅបានឆាប់រហ័ស និងមិនមានអារម្មណ៍ធុញថប់។

៤ ការបន្ធូរអារម្មណ៍

Concept 1868728_1280

ពេលខ្លះមនុស្សភាគច្រើនតែងតែយកគំនិតមិនសូវសំខាន់ និងសំខាន់មករួមបញ្ជូលគ្នាឥតឈប់ឈរ ដែលអាចធ្វើអោយអារម្មណ៍របស់គេរងសម្ពាធច្រើន ហើយមានចិត្តស្ទាក់ស្ទើរក្នុងការសម្រេចកិច្ចការអ្វីមួយ ដូចនេះអ្នកគួរបន្ធូរអារម្មណ៍របស់អ្នកខ្លះ ហើយជ្រើសយកការគិតណាដែលសំខាន់ៗបានហើយ រួចបោះបង់គំនិតដែលមិនបានការចោលទៅ ពេលខ្លះអ្នកត្រូវប្រាប់ខ្លួនអ្នកថា អារម្មណ៍ស្មុគស្មាញ អាចជាអារម្មណ៍បណ្តោះអាសន្ននៅពេលនេះប៉ុណ្ណោះ។

៥ ការរៀបចំទុកដាក់

Living Room 2732939_1280

ការរៀបចំទុកដាក់ ជាចំណុចចំបងមួយដែលធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការធ្វើការ។ ផ្ទះ ឬការិយាល័យដែលរៀបចំទុកដាក់បានយ៉ាងល្អ អាចធ្វើអោយអ្នកមានការរស់នៅស្អាតប្រកបដោយតុល្យភាព សន្សំពេលវេលា ព្រមទាំងជួយអ្នកផ្តោតអារម្មណ៍ទៅលើការងារបានយ៉ាងល្អ ហើយបង្កើនផលិតភាពការងាររបស់អ្នកបានឆាប់រហ័ស។

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent & Rey

ប្រភព Success

Loading...