ស្វែងយល់អំពីស្ថានីយ៍អវកាសអន្តរជាតិ (ISS)

ស្វែងយល់អំពីស្ថានីយ៍អវកាសអន្តរជាតិ (ISS)

តើអ្នកជឿទេថា នៅក្នុងលំហឆ្ងាយពីគន្លងនៃទំនាញផែនដីមានស្ថានីយ៍អវកាសដែរឬទេ?​ តើស្ថានីយ៍អវកាសណាត្រូវបានបង្កើតឡើងមុនគេ? តើស្ថានីយ៍អវកាសនោះត្រូវចំណាយទឹកប្រាក់ និងរយៈពេលប៉ុន្មានក្នុងការសាងសង់?

Feature Iss
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Cretdit Photo: International Space Station

ក្នុងខណៈពេលនេះ ស្ថានីយ៍អវកាសអន្តរជាតិ (ISS) កំពុងតែធ្វើដំណើរជុំវិញផែនដីក្នុងចម្ងាយ ៣៦០គ.ម ដែលមានល្បឿន ២៨,០០០km/m ​និងធ្វើដំណើរចំនួន ១៦ជុំក្នុងមួយថ្ងៃ ។ ស្ថានីយ៍អវកាសអន្តរជាតិនេះ ត្រូវបានសាងសង់ឡើងមុនគេដោយចំណាយលុយជាង ១០០កោដិដុល្លារអាមេរិច និងប្រើរយៈពេល ១៤ឆ្នាំ ។ វាបានធ្វើដំណើរទៅកាន់អវកាសនៅក្នុងឆ្នាំ ១៩៩៨ ហើយអ្នកអវកាសចាប់ផ្ដើមទៅរស់នៅក្នុងឆ្នាំ ២០០០ ។ ភ្នាក់ងារអវកាសក្នុងប្រទេសដូចជា សហរដ្ឋអាមេរិច រុស្ស៊ី ជប៉ុន កាណាដា និងអឺរ៉ុប បាន​រួមសហការគ្នាក្នុងដំណើរការអវកាសមួយនេះ ក្នុងគោលបំណងដើម្បីធ្វើ​ការសិក្សាពីជីវិត រុក្ខជាតិ សត្វ ថាមពល អាកាសធាតុ ពន្លឺ កម្ដៅ​នៃផែនដី និងការសិក្សាអំពី​ភពផ្សេងៗទៀតក្នុងចក្រវាឡទាំងមូល ។

I2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Cretdit Photo: SpaceNews

 

ការរស់នៅក្នុងស្ថានីយ៍អវកាស

I4

Cretdit Photo: spaceflightinsider.com

អ្នកអវកាសត្រូវធ្វើលំហាត់ប្រាណរយៈពេល ២ម៉ោងរាល់ថ្ងៃដើម្បីទប់ស្កាត់ផលប៉ះពាល់ចំពោះសាច់ដុំ និងឆ្អឹងពីភាពគ្មានទម្ងន់ក្នុងលំហ ។

 

I5

Credit Photo: BT.com

អាហារជាទូទៅ ជាកំប៉ុង និងកញ្ចប់ ហើយអ្នកអវកាសបរិភោគជាមួយនឹងទឹកជ្រលក់ ព្រោះអាហារអាចអណ្ដែតចេញឆ្ងាយ ។

 

ប្រែសម្រួលដោយ៖ Serpent

​ប្រភព៖ New Headway Elementary

ត្រួតពិនិត្យ Geo & Rey

Loading...