ទីបំផុតកម្ពុជាបានបំបែកកំណត់ត្រាថ្មីបានហើយ! 

 

ជាថ្មីម្ដងទៀត កម្ពជាបានបង្កើតប្រវត្តិសាស្រ្តថ្មីរបស់ខ្លួនលើទីលានវាលស្មៅក្រោមថ្វីជើងដ៏អស្ចារ្យ​ របស់កីឡាករជម្រើសជាតិរបស់ខ្លួន នៅមុននេះបន្តិចថ្ងៃទី១៥ សីហា​២០១៩​ ដោយក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា អាយុក្រោម១៨ឆ្នាំ បានធ្វើការប្រកួតជាមួយ ក្រុមបាល់ទាត់វៀតណាម អាយុក្រោម១៨ឆ្នាំ​នៅកីឡដ្ឋាន Thong Nhat​ ប្រទេសវៀតណាម ក្នុងការប្រកួតពានរង្វាន់ AFF U18 Next Media Cup 2019។

69309189_2444795335757960_2165993578361257984_n

ការប្រកួតធ្វើឡើងយ៉ាងស្វិតស្វាញ តែទីបំផុត​ ក្រុមបាល់ក្រុមបាល់ទាត់កម្ពុជា អាយុក្រោម១៨ឆ្នាំ យកឈ្នះក្រុមបាល់ទាត់វៀតអាយុក្រោម១៨ឆ្នាំ​ក្នុងលទ្ធផលបច្ចេកទេស ២​ទល់នឹង១។​

68840330_2444794792424681_6812012259682811904_o

២គ្រាប់​​របស់​កម្ពុជា គ្រាប់ដំបូង​ធ្វើបានយ៉ាងល្អ​ដោយកុម៉ាពេជ្យរបស់ កម្ពុជា គឺកីឡាករ សៀង ចន្ធា ​នៅនាទី ៥០ ដោយមានកិច្ចសហការបានយ៉ាងល្អពីមិត្តរួមក្រុម។​  គ្រាប់ទី២ កម្ពុជា ជាគ្រាប់មិនគួអោយជឿដោយនៅចុងក្រោយម៉ោងបន្ថែមទៅហើយ កីឡាករ សៀង ចន្ធា បានបង្កើតឳកាសអោយមិត្តរួមក្រុមគឺកីឡាករ ធី លៀង ស៊ុតបញ្ចូលទីគ្រាប់ទី២ ឲ្យកម្ពុជានៅនាទី៩៥។

គួរំលឹកដែលថា​ កីឡាករ សៀង​ ចាន់ធា ធ្លាប់ចូលរួមប្រកួតអោយឈុតធំរបស់កម្ពុជា ហើយសព្វថ្ងៃ គេលេងអោយក្រុមសាលាបាលទាត់បាទីក្រោមអាយុ១៨ឆ្នាំ​។ កីឡាកររូបនេះ  ក៏អ្នកស៊ុតបំប៉ោងសំណាញ់ទីរបស់ថៃ ២គ្រាប់យកឈ្នះថៃក្នុងលទ្ធផល ៤ ទល់នឹង​​ ៣​ កាលពីពេលថ្មីៗកន្លងមកនេះ។

ថ្វីត្បិតតែជ័យជម្នះនេះ កម្ពុជាមិនបានទៅវគ្គបន្តពិតមែន ប៉ុន្តែ កម្ពុជាបានអង្រួនឌួងចិត្តប្រិយ៌មិត្តអ្នកគាំទ្ររបស់ខ្លួន អោយ​រំភើបញាប់ញ័រ ដោយសាតែ កម្ពុជា​ កម្រឈ្នះក្រុមវៀតណាមណាស់។ អ្វីដែលពិសេស ជាងនេះទៀត​ជ័យជម្នះ២ ប្រកួតរបស់ម្ពុជាក្នុងពានរង្វាន់ AFF U18 Next Media Cup 2019 នៅកីឡាដ្ឋាន Thong Nhat​ ប្រទេសវៀតណាមបានដឹកដៃក្រុមខ្លាំងៗ ក្នុងពូល គឺ​ ថៃ និង​ ម្ចាស់ផ្ទះ អោយ ទៅផ្ទះ និង​ហាលអាវក្រោមថ្វីជើងរបស់គោព្រៃកម្ពុជា ដោយបន្សល់ទុកអូស្ត្រាលី​ និងម៉ាឡេស៊ីឡើងទៅវគ្គបន្ត។

ដោយ Rey

ត្រួតពិនិត្យ Geo

ផ្តល់សិទ្ធិដោយ Happylearnnews