គន្លឹះដើម្បីទទួលបានពិន្ទុខ្ពស់សម្រាប់មុខវិជ្ជាភាសាខ្មែរ

នៅក្នុងការប្រលងបេក្ខជនគ្រប់រូបសុទ្ធតែចង់បាននូវដំណឹងល្អគឺប្រលងជាប់​ ជាពិសេសទទួលបានពិន្ទុខ្ពស់កាន់តែប្រសើរ។          បេក្ខជនជាច្រើននាក់បាននឹងកំពុងត្រៀមខ្លួន​ ត្រៀមចិត្តកាយសម្រាប់ថ្ងៃប្រលងមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា បាក់ឌុប ដោយគ្រប់គ្នាមានទាំងអារម្មណ៍ភ័យផងអរផង មិនដឹងថាខ្លួនអាចនឹងទទួលបាននិទ្ទេសអ្វីខ្លះក្នុងមុខវិជ្ជានីមួយៗ។

E90e8e40 853f 471a 8d8f Ae434e4aaa31 2060x1236

ដោយសារតែក្រសួងអប់រំបានបែងចែកឲ្យមានផ្នែកវិទ្យាសាស្រ្ត និងផ្នែកវិទ្យាសាស្រ្តសង្គម ដើម្បីជាភាពងាយស្រួយដល់បេក្ខជនបំពេញនូវបំណងរបស់ខ្លួនសម្រាប់ការសិក្សាឯកទេសនីមួយៗនៅថ្នាក់មហាវិទ្យាល័យឲ្យចំគោលដៅ ។          តួយ៉ាងមិនថាផ្នែកវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្ត្រសង្គមគឺសុទ្ធសឹងមានការប្រលង ៧មុខវិជ្ជាដូចគ្នា ហើយពិសេសទៅទៀតមុខវិជ្ជាដែលមានពិន្ទុច្រើនជាងគេ គឺមុខវិជ្ជាគណិតវិទ្យា និងមុខវិជ្ជាភាសាខ្មែរ។        ហេតុដូច្នេះហើយយើងខ្ញុំ សូមចែករំលែកគន្លឹះមួយចំនួន ដើម្បីទទួលបានពិន្ទុខ្ពស់៖

8 16 2019 4 51 10 PM

  • អានដោយយកចិត្តទុកដាក់ទៅលើសំនួរ ឬប្រធានបទឲ្យបានជាក់ច្បាស់ៈ ត្រូវអានសំនួរ ឬចំណងជើងប្រធានបទឲ្យបានយល់ និងប្រាកដសិន មុននឹងចាប់ផ្តើមសរសេរ។
  • ត្រូវចេះគ្រប់គ្រងអារម្មណ៍ៈ ធ្វើចិត្តឲ្យនឹងនរ មិនគួរភ័យ ឬអរចំពោះវិញ្ញាសា ដែលយល់ថាពិបាកឬក៏ស្រួលឡើយ
  • ការសរសេរៈ ការសរសេរគឺព្យាយាមសរសេរឲ្យស្អាត មានរបៀប និងគោរពតាមអ្វីដែលគេណែនាំ ( មិនឆូត មិនលុប មិនសរសេររំលងបន្ទាត់ )
  • ត្រួតពិនិត្យៈ ចំពោះការសរសេរ​មិនត្រូវសរសេរលឿនពេក នាំឲ្យមិនស្អាត ឬខុសអក្ខរាវិរុទ្ធ
  • ប្រើប្រាស់ឃ្លាភ្ជាប់ៈ មិនត្រូវប្រើឃ្លាដូចគ្នាដដែលៗ ឬជាន់ពាក្យគ្នា​
  • លើកឧទាហរណ៍ៈ ត្រូវលើកឧទាហរណ៍ឲ្យចំ ចំណុចគេចង់បាន
  • ពិចារណាៈ មុននឹងសរសេរអំណះអំណាង ត្រូវគិតឲ្យច្បាស់ មិនត្រូវសរសេរព្រឹត្តិការណ៍ត្រឡប់ចុះត្រឡប់ឡើង
  • ជាចុងក្រោយត្រូវពិនិត្យបន្ថែមទៅលើកិច្ចការ និង ក្បាលសន្លឹកកិច្ចការ​។

ដោយ៖Sreng Srey Nang

កែសម្រួលដោយ៖ Serpent & Rey