ភ្ញាក់ផ្អើល! ព្រះនាងម្ចាស់តូច ​នរោត្តម ​ជេនណា សម្តែងខ្សែភាពយន្តរឿង « ទេពធីតា​ព្កុល​មាស​ »​ ជាតួឯកសមនោះសម!

ភ្នំពេញ៖ ​ព្រះនាងម្ចាស់តូច នរោត្តម ​ជេនណា ​ទ្រង់មានទេពកោសល្យជាច្រើននៅក្នុងវិថីសិល្បៈ  មិនថា​ច្រៀង  ដើរម៉ូត ​រាំចង្វាក់ខ្មែរ ​និងអន្តរជាតិនោះទេ ​ពោលគឺសុទ្ធសឹងតែស័ក្តសមឥតទាស់តែម្តង។

ជាក់ស្តែងថ្មីៗនេះផងដែរ ​ព្រះនាង ​ថែមទាំងបានបង្ហាញព្រះភក្ត្រដើរតួសម្តែងនៅក្នុងខ្សែភាពយន្តខ្មែរយើងផងដែរ ​មានចំណងជើងថា « ទេពធីតា​ព្កុល​មាស​» ​ដែលដើរតួសម្តែងគឺជាតួឯកតែម្តង។​​ដោយរឿងនេះគឺជា រឿងនិទាន​អំពី ​នាង​ទេពធីតា​ព្កុល​មាស​ ​បាននិយាយពីកុមារី​ម្នាក់​ដែល​ខ្ជាក់​មាស​ ​មាន​រូប​រាង​តូច​ៗ​ដូច​ផ្កា​ព្កុល​ ​រាល់ពេល​ដែល​នាង​យំ។

នៅក្នុង​ភាពយន្ត​នេះផងដែរព្រះនាងម្ចាស់​ ​ជេន​ណា​ ​សម្តែង​ជា​តួអង្គ​ ​នាង​ព្កុល​មាស​ ​ដែល​ទទួល​ការ​ធ្វើបាប​យ៉ាង​ខ្លាំង​ពី​ម្តាយចិញ្ចឹម​ ​និង​ប្អូន​ចិញ្ចឹម​ដ៏​ឆ្នាស់​ឆ្នើម​ ​គឺ​នាង​ឆោម​ផ្កា​ ​ដែល​សម្តែង​ដោយ​តារា TikTok​ ​ដ៏​ក្រមិច​ក្រ​មើម​ ​គឺ​កុមារី​ ​សា​សា​។​ ​

គួរឱ្យដឹងផងដែរថា ​គ្រាន់តែចាប់ផ្តើមសម្តែងរឿងជាលើកដំបូង ​ទាំងក្រុមការងារផលិត  និងអ្នកដឹកនាំរឿង ​រួមទាំងទស្សនិកជន​មានការភ្ញាក់ផ្អើល  និងចាប់អារម្មណ៍​យ៉ាងខ្លាំង ​នៅពេលដែលឃើញ​ទេពកោសល្យ​ ​និង​សមត្ថភាព​សម្តែង​របស់​ព្រះនាងតូចជេនណា ​ថាពិតជាស័ក្តសម បញ្ចូលមនោសញ្ចេតនាបានល្អ និងសម្តែងបានល្អគួរឱ្យសរសើរមិនចាញ់អ្នកសម្តែងអាជីពនោះឡើយ៕

67559137_2486482974914853_158635394466840576_n

67708058_2502659529963864_5681337757956308992_n

Jenna (2)

Jenna (3)

Jenna (4)

Jenna (5)

Jenna (6)

Jenna (7)

Jenna (8)

Jenna (9)

Jenna (10)

Jenna (11)

Jenna (12)

Jenna (13)