មាតាបិតា ឬអាណាព្យាបាលគ្រប់រូបសុទ្ធសឹងស្រលាញ់កូនរបស់ពួកគាត់គ្មានអ្វីប្រៀបបាន និងគ្មានអ្វីមកដោះដូរនឹងកូនរបស់ពួកគាត់បានទេ ។ ជាទូទៅឪពុកម្តាយទាំងឡាយស្រលាញ់ថ្នាក់ថ្នមកូនឲ្យសមនឹងចិត្តស្រលាញ់ មិនថាអ្វីដែលកូនចង់បានគឺពួកគាត់តែងតែទិញឲ្យកូន ទោះរបស់នោះពិបាករកយ៉ាងណាក៏ឪពុកម្តាយគ្រប់រូបព្យាយាមរកឲ្យកូនទាល់តែបាន នេះហើយជាទំហំក្តីស្រលាញ់របស់ឪពុកម្តាយ។ ក្រៅពីក្តីស្រលាញ់ ក៏រួមមានការប្រៀបប្រដៅ។
មាតាបិតា មានការអប់រំទូន្មានកូនៗតាមរបៀបផ្សេងៗពីគ្នា តែពេលខ្លះដោយសារក្តីស្រលាញ់យកចិត្តទុកដាក់លើកូនហួសហេតុ ក៏អាចធ្វើឲ្យកូនក្លាយជាមនុស្សមិនល្អ ដែលជាហេតុផ្តល់ផលអវិជ្ជមានចំពោះឪពុកម្តាយជាពិសេសគឺកូនខ្លួនឯងតែម្តង ។ ដូច្នេះហើយអាណាព្យាបាលគ្រប់រូបគួរតែស្រលាញ់បុត្រស្ងួនឲ្យមានកម្រិត កុំឲ្យហួសព្រំដែន បើមិនដូច្នេះទេប្រាកដជាធ្វើឲ្យកូនក្លាយជាក្មេងទំរើសតាមតែចិត្តនឹកឃើញមិនខានឡើយ។ តើការស្រលាញ់ និងធ្វើអ្វីតាមចិត្តកូនគ្រប់រឿងមានគុណវិបត្តិ ឬផលប៉ះពាល់អ្វីខ្លះ?
ខាងក្រោមនេះជាគុណវិបត្តិនៃការទំរើសកូនរបស់លោកអ្នកៈ
ដោយ ស្រេង ស្រីណាង
កែសម្រួលដោយ Serpent
ផ្តល់សិទ្ធិដោយ Happylearnnews