បរទេស៖ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់ជាង ៤ខែ និងមានជីវិតពោរពេញដោយសុភង្គល អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ទទួលបានចំណងថៃដ៏ពិសេសមួយ នោះគឺអ្នកនាង សុគន្ធកញ្ញា កំពុងតែពពោះដោយក្នុងផ្ទៃថែមទាំងជាកូនប្រុសទៀតផង។
ដោយឡែកថ្មីៗនេះផងដែរ គូស្វាមីភរិយាថ្មីដ៏ល្បីឈ្មោះទាំង២រូបនេះ ស្រាប់តែបានធ្វើដំណើរកម្សាន្តទៅលេងនៅប្រទេសសិង្ហបុរីជាបន្តទៀត ដោយមិនដឹងថាទៅជាលក្ខណៈគ្រួសារ ការងារ ឬការដើរលេងកម្សាន្តផ្ទាល់ខ្លួននោះឡើយ តែបែរជារំលេចនូវរូបថតដ៏ស្រស់ស្អាតទៅវិញ។
រូបភាពគូស្នេហ៍ថ្មោងថ្មីដែលពោរពេញទៅដោយសុភមង្គលទ្វេរឡើងព្រោះតែចំណងដៃបុត្រក្នុងផ្ទៃ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរសរសើរជាខ្លាំង ថាអ្នកនាងមានផ្ទៃពោះហើយនៅអាចឆ្លៀតដើរកម្សាន្តបានទៀត ឯរូបសម្រស់ក៏ស្រស់ស្អាតដដែលហាក់មិនថមថយទៅណាសោះ៕