៧ ជំហានប្រកបដោយប្រសិទ្ធភាពក្នុងការ​ធ្វើ​ការសម្រេច​ចិត្តដ៏ត្រឹមត្រូវ

ការសម្រេចចិត្តគឺជាដំណើរការក្នុងការជ្រើសរើសមួយដោយមានការសម្រេចចិត្ត ការប្រមូលព័ត៌មាន និងវាយតម្លៃលើដំណោះស្រាយជំនួស។ ការសម្រេចចិត្តពីមួយជំហានទៅមួយជំហានជាកត្តាសំខាន់បំផុត ដែលអាចជួយអោយអ្នកយល់ដឹងកាន់តែច្បាស់ ងាយស្រួលប្រមូលទិន្នន័យផ្សេងៗ និងឈានទៅរកការសម្រេចចិត្តដែលត្រឹមត្រូវមួយ។

ខាងក្រោមនេះ ជាជំហាននីមួយៗដែលអាចធ្វើឲ្យលោកអ្នកមានភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត៖

ជំហានទី១ កំណត់ការសម្រេចចិត្ត

Arrows 1834859_960_720

អ្នកត្រូវដឹងថា អ្នកត្រូវតែធ្វើការសម្រេចចិត្ត ព្យាយាមកំណត់ឲ្យច្បាស់នូវជម្រើសដែលអ្នកត្រូវតែធ្វើការជ្រើសរើស។ ជំហានដំបូងនេះ គឺជាជំហានដ៏សំខាន់បំផុត។

ជំហានទី២ ប្រមូលព័ត៌មានដែលពាក់ព័ន្ធ

Business 561388_960_720

អ្នកត្រូវតែប្រមូលព័ត៌មានសំខាន់ៗទាំងឡាយណាដែលពាក់ព័ន្ធ មុនពេលដែលអ្នកធ្វើការសម្រេចចិត្ត។

ជំហានទី៣ កំណត់ជម្រើសល្អៗ

Choice 2692575_960_720

ជ្រើសរើសព័ត៌មានណាដែលមានអត្ថប្រយោជន៍ខ្លាំងទុកមួយឡែក ហើយព្យាយាមគិតពីដំណើរការ ឬអត្តសញ្ញាណនៃជម្រើសនីមួយៗ។

ជំហានទី៤ ថ្លឹងថ្លែង

Good 1123013_960_720

គូស គិត ពិចារណា ថ្លឹងថ្លែងទៅដល់ជម្រើសសំខាន់ៗបំផុតដែលអ្នកបានជ្រើសរើស ហើយគិតថាអ្វីដែលបានរើសយកមានលក្ខណៈគ្រប់គ្រាន់ដែរទេ បើសិនជាអ្នកជ្រើសជម្រើសទាំងនោះមក ក្រោយមកសូមអ្នកយកជម្រើសសំខាន់ៗមករៀបតាមលំដាប់ ការធ្វើបែបនេះអាចជួយអ្នកខិតជិតទៅរកការសម្រេចិត្តដ៏ត្រឹមត្រូវ។

ជំហានទី៥ ជ្រើសរើសព៌ត័មានដែលសំខាន់បំផុត

ដំណាក់កាលនេះមានភាពស្រដៀងទៅនឹងជំហានទី៤ ប៉ុន្តែសូមអ្នកជ្រើសរើសជម្រើសដែលសំខាន់បំផុតដែលអ្នកបាន ព្យាយាម ថ្លឹងថ្លែងខ្លាំងបំផុត។

ជំហានទី៦ ធ្វើការសម្រេចចិត្ត

ឥឡូវនេះអ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពប្រកបដោយទំនុកចិត្ត រួចចាប់ផ្តើមអនុវត្តជម្រើសដែលអ្នកបានជ្រើសរើសនៅជំហានទី ៥។

ជំហានទី៧ ពិនិត្យមើលការសម្រេចចិត្តរបស់អ្នក និងលទ្ធផលរបស់វា

នៅជំហានចុងក្រោយនេះសូមពិចារណាលទ្ធផលនៃការសម្រេចចិត្តរបស់អ្នក និងវាយតម្លៃថាតើវាបានដោះស្រាយតម្រូវការឬអត់។ ប្រសិនបើការសម្រេចចិត្តមិនបានជោគជ័យដូចតម្រូវការដែលបានកំណត់ អ្នកប្រហែលជាចង់ធ្វើម្តងទៀតដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវថ្មីមួយទៀត។ ការធ្វើបែបនេះអាចជាឧទាហរណ៍យ៉ាងល្អ ដែលជួយអ្នកប្រមូលបាននូវព័ត៌លម្អិតដែលពាក់ព័ន្ធច្បាស់ជាមុន ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ពិតប្រាកដ។

ប្រភព umassd

ប្រែសម្រួលដោយ​​៖ លី ហួត

កែសម្រួលដោយ៖​ Serpent