សកម្មភាព ១០យ៉ាងដែលមនុស្សឆ្លាតតែងប្រព្រឹត្តក្នុងជីវិតប្រចាំថ្ងៃ

ជាទូទៅ ការប្រព្រឹត្តរបស់មនុសក្នុងការសង្គមប្រចាំថ្ងៃមានភាពខុសប្លែកពីគ្នា ចុះតើអ្នកធ្លាប់សង្កេតដល់សកម្មភាពដែលលោកអ្នកធ្វើជារៀងរាល់ថ្ងៃទេ? តើវាត្រឹមត្រូវ ឬគ្រប់គ្រាន់ដើម្បីជួយខ្លួនអ្នកអោយមានការអភិវឌ្ឍន៍ដែររឺទេ?

តិចនិច ១០យ៉ាងខាងក្រោមនេះអាចជួយខ្លួនយើងឲ្យមានការរីកចម្រើនរៀងរាល់ថ្ងៃ៖

១០. និយាយតិច ស្តាប់ច្រើន

ពេលខ្លះការនិយាយច្រើនអាចធ្វើអោយមនុស្សនៅជុំវិញខ្លួនមានការធុញទ្រាន់ ដូច្នេះដើម្បីឲ្យការសន្ទនាមានភាពល្អប្រសើរ សូមអ្នកពិចារណាគិតទៅលើចំនុចសំខាន់ដែលគួរលើកមកនិយាយបានហើយ រួចបែរមកជាស្តាប់ឲ្យបានច្រើនទើបល្អ ដែលអាចជួយយើងឆាប់ចាប់បាននូវគំនិតសំខាន់ៗ ក្នុងការធ្វើបទបង្ហាញទាំងក្នុងការសិក្សា ការងារ ឬមុខជំនួញផ្សេងៗ។

14

៩. កម្រិតកិច្ចការក្នុងការរិយាល័យ

ព្យាយាមផ្លាស់ប្តូរការងារប្រចាំថ្ងៃរបស់អ្នកមួយចំនួនចេញពីការិយាល័យ អ្នកអាចផ្លាស់ប្តូរសកម្មភាពទៅជា និយាយជាមួយអតិថិជន ឬជួបជាមួយអតិថិជន និងអ្នកជំនាញសំខាន់ៗ។ ទាំងនេះគឺជាវិធីដ៏ល្អ ដើម្បីផ្លាស់ប្តូរទស្សនៈ ពង្រីកចំណេះដឹង និងបណ្តាញទំនាក់ទំនងរបស់អ្នកផងដែរ។ អ្នកមិនអាចរៀនអ្វីគ្រប់យ៉ាងដោយអង្គុយធ្វើការក្នុងការិយាល័យរបស់អ្នកបានទេ។

Man 597178_1280

៨. ការរាប់អានមិត្ត

វាអាចមានការពិបាកបន្តិច ប៉ុន្តែប្រសិនជាអ្នកចង់ជោគជ័យក្នុងរឿងអ្វីមួយ អ្នកគួរពិចារណាទៅលើមិត្តភាពដែលអ្នកមានក្នុងជីវិតប្រចាំថ្ងៃ។ ការប្រាស្រ័យទាក់ទង គឺជារឿងសំខាន់អាចជួយអ្នកមានភាពរីកចម្រើន ហើយក៍មានភាពធ្លាក់ចុះផងដែរ បែបនេះបើអ្នកចង់មានអ្វីគ្រប់គ្រាន់ ចូរអ្នកបង្កើតមិត្តដែលអាចជួយអ្នកបាន។

Employees 885338_1280

៧. ដឹងពីពេលដែលខ្លួនត្រូវសម្រាក

ការធ្វើការស្ថិតក្នុងកម្រិតកំណត់ ការធ្វើការដល់យប់ជ្រៅ ឬយកកិច្ចការទៅធ្វើនៅផ្ទះបន្ថែមជ្រុលទល់តែគ្មានពេលសម្រាក វាមិនមែនជារឿងល្អឡើយ ហើយមិនមែនជាអ្វីដែលអ្នកមានតែងតែធ្វើនោះទេ។ វាជាកត្តាសំខាន់ អ្នកគួរបែងចែកអោយដាច់រវាងម៉ោងធ្វើការ និងពេលសម្រាក។

6

៦. រៀនជាប្រចាំ

ពិភពលោកដែលយើងរស់នៅប្រចាំថ្ងៃមានការផ្លាស់ប្តូរស្ទើរគ្រប់ពេល ផលិតផលថ្មី ការបង្កើតថ្មី និងបច្ចេកវិទ្យាដែលបានលេចថ្មីជារៀងរាល់ថ្ងៃ។ បើអ្នកចង់ស្ថិតនៅចំនុចកំពូល ឬចង់ជោគជ័យក្នុងកិច្ចការរបស់អ្នក អ្នកត្រូវតែបន្តការអប់រំខ្លួនអ្នកទៅនឹងអ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក សៀវភៅ ការបង្រៀន វីដេអូ ផ្សេងៗអាចជួយអ្នករីកចម្រើនបាន។

Studying 951818_1280

៥. ការគ្រប់គ្រងចំណូល និងចំណាយ

អ្នកមានមិនដែលចំណាយទៅលើសម្ភារៈនិយមហួសដែនកំណត់ដូចជាការគិតរបស់មនុស្សភាគច្រើនឡើយ។ ពួកគេមិនដែលខ្ជះខ្ជាយលុយទេ មានតែយកលុយទៅវិនិយោគមុខជំនួញផ្សេងៗ ដើម្បីបង្កើនចំណូលបន្ថែមទៅវិញ ហើយរក្សាកម្រិតចំណាយដ៏សមស្របមួយជាប្រចាំ។

Concept 1868728_1280

៤. ផ្តល់តម្លៃទៅលើពេលវេលា

តើអ្នកធ្លាប់បានគិតទៅលើពេលវេលាដែលោកអ្នកតែងតែខ្ជះខ្ជាយទៅលើបណ្តាញសង្គមអ៊ីនធឺណែត ឬមើលវីដេអូផ្សេងៗដែរឬទេ? ចូរអ្នកព្យាយាមកាត់បន្ថយ ឬកំណត់កម្រិតក្នុងការប្រើប្រាស់វាអោយកើតជាប្រយោជន៍ ដើម្បីអភិវឌ្ឍខ្លួនអោយមានការរីកចម្រើនទៅថ្ងៃអនាគត ប្រសិនបើអ្នកចង់សម្រេចក្តីស្រម៉ៃ ចូរអ្នកពិចារណាអោយបានល្អិតល្អន់ក្នុងចំណុចសំខាន់នេះ!

Smartphone 1894723_1280

៣. អានជារៀងរាល់ថ្ងៃ

ជាការពិតណាស់ ការរក្សាការអានជាប្រចាំមានសារៈសំខាន់ខ្លាំងណាស់ អាចជួយលោកអ្នកពង្រឹង និងពង្រីកនូវចំណេះដឹងបានកាន់តែច្រើនឡើងៗក្នុងការសិក្សា កិច្ចការ ឬមុខជំនួញជាច្រើនទៀត ហើយអ្នកជោគជ័យភាគច្រើនតែងតែរក្សាទម្លាប់អានជាប្រចាំក្នុងការរស់នៅរបស់ពួកគេ។

Photo_reading

២. សុខភាព

Running 573762_960_720

សុខភាព គឺជារឿងចម្បងបំផុតដែលមនុស្សគ្រប់រូបតែងគិតដល់ ពីព្រោះបើសុខភាពអ្នកមិនល្អ អ្នកមិនអាចសម្រេចកិច្ចការអ្វីដែលអ្នកចង់សម្រេចបានទេ។ អ្នកគួរតែមានពេលវេលាខ្លះសម្រាប់ សម្រាកលំហែកាយ នៅជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬសកម្មភាពផ្សេងៗដែលជំរុញអ្នកឲ្យមានសុខភាពល្អ និងការអភិវឌ្ឍន៍ជាប្រចាំ។ អ្វីទាំងអស់នេះ រួមជាមួយការពិនិត្យសុខភាព និងរក្សារបបអាហារប្រចាំថ្ងៃ ជាវីធីសាស្ត្រយ៉ាងល្អដែលអ្នកជោគជ័យគ្រប់រូបតែងគិតដល់។

១. រក្សាគម្រោងជានិច្ច

HooFeature

មិនថាអ្នកបានគូស សម្គាល់ ឬចំណាំនៅគម្រោងការរបស់អ្នកនៅលើក្រដាស ឬទូរស័ព្ទដៃរបស់អ្នកទេ ចូរអ្នកសរសេរគម្រោងមានលក្ខណៈរយៈពេលខ្លី និងវែងដែលទាក់ទងនឹងគោលដៅអ្នក។ ការសរសេរបែបនេះជាប្រចាំ ជួយអ្នកងាយស្រួលខិតទៅជិតគោលដៅអ្នក និងវិធីសាស្ត្រល្អៗក្នុងការសម្រេចវា។

ប្រភព Bright Side

ប្រែសម្រួល លី ហួត

ត្រួតពិនិត្យ Serpent & Rey