គួរសើចឬយំ? បុកគ្នាឡើងផ្លោងមនុស្សទៅលើឡាន! តែឆ្លៀត ​Selfie មួយទុកជាភ័ស្ដុតាងមុនប៉ូលីសមកវាស់វែង – Kalib9 ជីវិតកម្សាន្ត | Pelklas

គួរសើចឬយំ? បុកគ្នាឡើងផ្លោងមនុស្សទៅលើឡាន! តែឆ្លៀត ​Selfie មួយទុកជាភ័ស្ដុតាងមុនប៉ូលីសមកវាស់វែង

ថៃ៖  មិនដឹងថាជារឿងដែលត្រូវអស់សំណើច ​ឬគួរឱ្យអាណិតនោះទេ  ដោយថ្មីៗនេះករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃរវាងម៉ូតូធំ  និងឡាន ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហួសចិត្តជាខ្លាំង ​ព្រោះតែករណីនេះបានធ្វើឱ្យនារីរងគ្រោះម្នាក់ផ្លោងលោតពីម៉ូតូទើបលើដំបូលឡានភាគីម្ខាងទៀតភ្លាមៗ។

តែរឿងដែលស្ទើរមិនគួរឱ្យជឿ ​នារីម្នាក់នេះ  មិនព្រមចុះពីលើដំបូលឡានដើម្បីត្រួតពិនិត្យរបួសខ្លួនឯងភ្លាមៗនោះឡើយ  តែបែរជាទាញទូរស័ព្ួបើកកាមេរ៉ា ​Selfie  ទៅវិញ។  រឿងមួយនេះត្រូវបានគេសន្និដ្ឋានបានថា ​ទំនងជានារីរងគ្រោះខ្លាចចុះពីកន្លែងកើតហេតុបាត់ភសត្តុតាងក៏ថាបាន  ដូច្នេះបានជាសុខចិត្តថតរូបខ្លួនឯងទុកជាមិនសិន។

គួរឱ្យដឹងផងដែរថា ​មកទល់ពេលនេះហេតុការណ៍នេះមិនទាន់ត្រូវបានគេទម្លាយបកស្រាយថាយ៉ាងណានោះទេ  ឬក៏ភាគីខាងណាខុសខាងណាត្រូវនោះឡើយ៕

69151330_2410664385921300_831376918270967808_n

69053656_2410664419254630_897712370330107904_n

69624686_2410664345921304_6583294024126300160_n