សម្រាប់អ្នកម្តាយដ៏ហត់នឿយ ដែលបានលាក់មុខពីរបីនាទីដើម្បីយំនៅក្នុងបន្ទប់ទឹក

ភាពជាឪពុកម្តាយ គឺជាការងារពេញម៉ោងដែលមានការទទួលខុសត្រូវខ្ពស់បំផុត ដែលមនុស្សម្នាក់ៗអាចមាននៅក្នុងជីវិត ព្រោះវាទាមទារឱ្យមានសេចក្តីស្រឡាញ់ ការអត់ធ្មត់ ការយកចិត្តទុកដាក់ និងពេលវេលា។ ឪពុកម្តាយ គឺជាគ្រូបង្រៀនចុងក្រោយនៅក្នុងជីវិត ហើយតួនាទីរបស់ពួកគេ គឺដឹកនាំ ណែនាំ ជម្រុញ និងលើកទឹកចិត្តកូនៗរបស់ពួកគេ។

ប៉ុន្តែនេះពិតជាមានការលំបាកខ្លាំងណាស់ ព្រោះគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកេីតឡេីង ដូច្នេះឪពុកម្តាយគួរតែដឹងពីរបៀប ក្នុងការបញ្ចេញសកម្មភាពក្នុងស្ថានភាពដែលមិននឹកស្មានដល់ រឺមិនមានការរៀបចំជាមុន។

ការចិញ្ចឹមមនុស្សម្នាក់អោយពេញវ័យ និងមានអនាគតល្អ នេះពិតជាទទួលបានរង្វាន់ច្រើន ប៉ុន្តែក្នុងពេលតែមួយដែរ វាអាចមានរឿងជាច្រេីន ដែលអ្នកត្រូវតែមាន ភាពវាងវៃ ខាងផ្លូវកាយ និងផ្លូវចិត្ត។

ហេតុដូច្នេះហើយ អ្នកសរសេរប្លុកម្នាក់ (American mummy blogger) ដែលបានដឹងពីរឿងនេះបានសំរេចចិត្តសរសើរឪពុកម្តាយទាំងអស់ និងការប៉ុនប៉ងរបស់ពួកគេដើម្បីទទួលបានជោគជ័យក្នុងការចិញ្ចឹមកូន ហើយរំលឹកពួកគេថាពួកគេកំពុងធ្វើអ្វីដែលត្រឹមត្រូវ មិនថាពួកគេមានអារម្មណ៍ចង់យំពីពេលណានោះទេ។

អ្នកម្តាយដែលមានកូនពីរនាក់នេះឈ្មោះ Bethany Jacobs បានសរសេរលិខិតដោយបេីកចំហរទៅកាន់ “ម្តាយដែលលាក់ខ្លួនយំនៅក្នុងបន្ទប់ទឹក” នៅលើទំព័រហ្វេសប៊ុករបស់នាងឈ្មោះ Latched និង Attached ដែលបានបង្ហាញពីអារម្មណ៍របស់ឪពុកម្តាយដែលព្យាយាមផ្តល់អោយកូនហើយធ្វើអោយឪពុកម្តាយងក់ក្បាលដោយព្រមព្រៀងគ្នា។

Jacobs បានអះអាងថានេះជាបញ្ហាប្រឈមធំបំផុតសម្រាប់ម្តាយត្រូវយកឈ្នះលើសម្ពាធដែលពួកគេដាក់ខ្លួនឯង។ នាងនិយាយថាអំពីការវិនិច្ឆ័យស្ត្រីជាម្តាយផ្សេងៗទៀតដោយផ្អែកលើអ្វីដែលពួកគេចង់បាន ដែលពួកគេអាចមាន ទោះបីជាពួកគេឆ្ងាយពីភាពល្អឥតខ្ចោះក៏ដោយ។

នាងបាននិយាយថា ដំបូងឡើយនាងបានសរសេរផូសសំរាប់ខ្លួននាងផ្ទាល់ ដោយមិនបានគិតដល់អ្នកម្តាយដទៃទៀតទេ ប៉ុន្តែនេះបានធ្វេីអោយមានការពេញចិត្តខ្លាំង ព្រោះអ្នកម្តាយគ្រប់រូបសុទ្ធតែមានអារម្មណ៍ដូចគ្នា។

ខាងក្រោមនេះជាអ្វីដែលគេបាននិយាយ ក្រោមមូលហេតុដែលម្តាយម្នាក់ «លាក់មុខពីរបីនាទីដើម្បីយំនៅក្នុងបន្ទប់ទឹក»

សម្រាប់ម៉ាក់បានលាក់ខ្លួននៅក្នុងបន្ទប់ទឹក ព្រោះគាត់ត្រូវការភាពស្ងប់ស្ងាត់ពីរបីនាទីខណៈពេលដែលទឹកភ្នែកស្រក់ចេញពីភ្នែក។

សម្រាប់ម៉ាក់ដែលហត់នឿយខ្លាំងណាស់ ដែលនាងមានអារម្មណ៍ថានាងមិនអាចបន្តបានទៀត នោះនាងនឹងទំលាក់អ្វីៗគ្រប់យ៉ាងចោលមួយរយះសិន។

សម្រាប់អ្នកម្តាយដែលយំនៅក្នុងបន្ទប់ទឹក ដែលបានស្តីបន្ទោសអោយក្មេងៗដោយមិនសមហេតុសមផល ដែលធ្វើឱ្យនាងមានអារម្មណ៍ថាមានកំហុស។

សម្រាប់ម៉ាក់ដែលកុម្ម៉ង់ភីហ្សាព្រោះនាងមិនមានពេលដើម្បីធ្វើអាហារពេលល្ងាចម្តងទៀតដូចដែលនាងបានរំពឹងទុកនោះទេ។

សម្រាប់អ្នកម្តាយដែលមានអារម្មណ៍ឯកោសូម្បីតែពេលនាងមានអ្នកនៅជាមួយ។

អ្នកពិតជាមានតម្លៃណាស់។

អ្នកសំខាន់ណាស់។

អ្នកគឺជាអ្វីៗគ្រប់យ៉ាង។

នេះគឺជាដំណាក់កាលមួយដែលលំបាក់បំផុតសម្រាប់ម្តាយគ្រប់រូប។

ប៉ុន្តែនៅទីបញ្ចប់អ្វីគ្រប់យ៉ាងនឹងមានប្រយោជន៍។ សំរាប់ពេលនេះវាពិបាកណាស់។ មានការលំបាកក្នុងរូបភាពជាច្រើន និងខុសគ្នាសម្រាប់យើងម្នាក់ៗ។ យើងមិននិយាយទេប៉ុន្តែយើងទាំងអស់គ្នាប្រយុទ្ធមិនមែនអ្នកតែម្នាក់ឯងទេ។

អ្នកផ្តល់ឱ្យអ្នកនូវអ្វីដែលល្អបំផុត។

ភ្នែកតូចៗទាំងនោះដែលសង្កេតមើលអ្នក គិតថាអ្នកល្អឥតខ្ចោះ ពួកគេគិតថាអ្នកគឺល្អជាងឥតខ្ចោះ។

ដៃតូចៗទាំងនោះដែលសុំកាន់ដៃរបស់អ្នក ពួកគេគិតថាអ្នកខ្លាំងហើយអ្នកអាចយកឈ្នះពិភពលោកបាន។

មាត់តូចៗទាំងនោះញ៉ាំអ្វីដែលអ្នកចំអិនពួកគេគិតថាអ្នកល្អបំផុត។

ដួងចិត្តតូចៗទាំងនោះកំពុងស្វែងរកអ្នក ពួកគេមិនចង់បានអ្វីក្រៅពីអ្នក។

ដោយសារតែ មានអ្នកគឺគ្រប់គ្រាន់ហេីយសម្រាប់ពួកគេ ម៉ាក់។

អ្នកពិតជាអស្ចារ្យណាស់ ... ម៉ាក់។

ប្រភព៖ honey.nine.com.au