មូលហេតុទាំងនេះហើយដែលអ្នកគួរធ្វើដំណើរកម្សាន្តក្រៅប្រទេស – Kalib9 គន្លឹះ | Pelklas

មូលហេតុទាំងនេះហើយដែលអ្នកគួរធ្វើដំណើរកម្សាន្តក្រៅប្រទេស

គ្រប់យ៉ាងមិនសំខាន់ទេថាអ្នកជានរណា? អ្នករស់នៅកន្លែងណា? អ្នកមានអាយុប៉ុន្មាន? ការធ្វើដំណើរកម្សាន្តតែងតែបង្រៀនអ្នកពីអ្វីប្លែកៗជាច្រើនដល់អ្នក នៅពេលអ្នកធ្វើដំណើរទៅកាន់ទីនោះ។ នៅពេលដែលអ្នកធ្វើដំណើរ អ្នកមិនត្រឹមតែដឹងពីប្រភេទអាហារដែលអ្នកចូលពេញចិត្ត ទីកន្លែងដែលអ្នកបានទៅលេង មនុស្សដែលអ្នកបានជួប ស្ថានភាពអាកាសធាតុដែលអ្នកបានឆ្លងកាត់តែប៉ុណ្ណឹងទេ តែអ្វីដែលសំខាន់ផងដែរនោះគឺ អ្នកបានដឹងពីខ្លួនអ្នក និងរឹតតែស្គាល់ខ្លួនអ្នកច្បាស់ជាមុនៗទៀត។

Silhouette Woman With Luggage Standing In Airport

ទាំងនេះជាមូលហេតុមួយចំនួនដែលអ្នកគួរតែចំណាយពេលធ្វើដំណើរកម្សាន្តអោយបានច្រើន៖

១. ពង្រីកនូវចំណេះដឹងថ្មី និងបទពិសោធន៍ល្អៗ

Tra1

អ្នកនឹងមានអារម្មណ៍ប្លែកៗពីគ្នានៅពេលអ្នកបានធ្វើដំណើរកម្សាន្តទៅកន្លែងផ្សេងៗគ្នាជាច្រើន ប៉ុន្តែវាជាការពិតណាស់ថា អ្នកគួរចំណាយពេលធ្វើដំណើរកម្សាន្ត ព្រោះថាវាធ្វើអោយយើងយល់ដឹងពីបរិស្ថានដែលនៅជុំវិញខ្លួន ពង្រីកនូវទស្សនៈវិស័យថ្មីៗ និងបទពិសោធន៍ល្អៗពីមនុស្សដែលយើងបានរួមដំណើរកំសាន្តជាមួយគ្នា (ប្រសិនបើអ្នកធ្វើដំណើរកម្សាន្តលក្ខណៈជាក្រុម)។

២. យល់ដឹងច្រើនពីវប្បធម៌ និងការរស់នៅជាច្រើននៅតាមតំបន់

 

Studio J, Inc.

នៅពេលអ្នកបានធ្វើដំណើរក្រៅប្រទេស ច្បាស់ណាស់ថាអ្នកនឹងឃើញពីវប្បធម៌មុនគេបង្អស់នៅពេលអ្នកបានទៅដល់ប្រទេសនោះ។ ដូចដែលបានដឹងស្រាប់ហើយថា នៅពេលអ្នកបានទៅដល់តំបន់នោះហើយ អ្នកនឹងចង់រៀនពីបែបផែននៃការរស់នៅ ការស្លៀកពាក់ ការហូបចុករបស់ពួកគេជាក់ជាមិនខាន ហើយនេះជាវិធីដ៏ល្អមួយដែលអ្នកទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតជាច្រើន។ ដើម្បីជាការល្អប្រសើរមុនពេលអ្នកធ្វើដំណើរទៅកាន់តំបន់ដែលអ្នកមានគម្រោងទៅនោះ អ្នកអាចអាន ឬត្រួតពិនិត្យព័ត៌មានសំខាន់ៗពីតំបន់នោះតាមប្រព័ន្ធអ៊ីនធឺណែត ទិញសៀវភៅមគ្គុទេសន៍សម្រាប់ធ្វើដំណើរពេលអ្នកទៅដល់ ឬអាចសួរពីសមាជិក មិត្តភក្តិដែលធ្លាប់បានទៅតំបន់នោះផងដែរ។ វាបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងធ្វើអោយអ្នកមានភាពរីករាយច្រើនដូចគ្នា។

៣. រៀនភាសាថ្មីៗ

69158087_1329814013850866_7630868476407578624_n

ភាសាដែលប្រើប្រាស់តាមតំបន់ ជាចំនុចទាក់ទាញមួយដែលអ្នកទេសចរណ៍គ្រប់រូបចង់ដឹង ចង់ចេះនិយាយ ប៉ុន្តែហាក់ដូចជារីករាយនៅពេលអ្នកនិយាយភាសាតាមតំបន់លើកដំបូង។ ខ្ញុំជឿជាក់ថានៅពេលគ្រប់គ្នាមានគម្រោងទៅប្រទេសណាមួយ អ្នកនឹងឆ្លៀតរៀននិយាយពាក្យ ឬឃ្លាពីវិធីកម្ម៉ង់អាហារញុំាំ ការទិញរបស់ប្រើប្រាស់ និងសកម្មភាពនិយាយផ្សេងៗទៀតជាដើម។

៤. មានភាពជឿជាក់ខ្លាំងជាមុន

Con28 26 2019 4 19 05 PM

ប្រសិនបើអ្នកធ្វើដំណើរតែម្នាក់ឯងនៅក្រៅប្រទេស គឺជាវិធីដ៏ល្អមួយដើម្បីទទួលបានទំនុកចិត្តលើសមត្ថភាពរបស់អ្នករឹតតែខ្លាំងក្នុងការធ្វើដំណើរទៅកាន់ពិភពលោក។ អ្នកនឹងមានភាពជឿជាក់ និងពឹងផ្អែកលើខ្លួនឯងក្នុងការរស់នៅ ចេះការពារសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងសុខុមាលភាពផងដែរ។

៥. អាហារប្លែកៗ ឆ្ញាញ់ៗ

57536245_376058046576971_7560262834718769152_n

និយាយដោយស្មោះត្រង់ ផ្នែកល្អបំផុតមួយអំពីការធ្វើដំណើរគឺ អាហារ។ ជាក់ស្តែង បើអ្នកបានទៅប្រទេសថៃ អ្នកមានឱកាសជាច្រើនសាកជាមួយម្ហូបដែលលក់តាមផ្លូវ តាមផ្សារតូចៗ ឬតាមចញ្ចើមផ្លូវផ្សេងៗ ភាគច្រើនមានរសជាតិហឹរ ប៉ុន្តែអ្នកអាចស្គាល់ពីរសជាតិប្លែកៗ ឆ្ងាញ់ៗដែលអ្នកបានញុំាំ។ ហើយអ្នកក៏អាចរៀនពីវិធីធ្វើម្ហូបយ៉ាងច្រើន ប្រសិនបើអ្នកចាប់អារម្មណ៍ និងដំណើរកម្សាន្តរបស់អ្នកមានរយៈពេលវែង។

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent & Rey

ប្រភព៖ SOCIETY19