ហ៊ានសាកទេ? លោកឧកញ៉ា ​ទៀ វិចិត្រ ​បើកបង្ហាញការរុករកសត្វភៀង ដែលជាគ្រឿងសមុទ្រមានរសជាតិឆ្ងាញ់ ហើយប៉ូវដល់សុខភាពទៀត ​(មានវីដេអូ)

កោះកុង៖ ​គ្រឿងសមុទ្រ ​ឬអាហារសមុទ្រភាគច្រើន ​គឺសុទ្ធតែមានរសជាតិឆ្ងាញ់ ​មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ​ជាពិសេសគឺប៉ូវកម្លាំងទៀតផង ​ដែលសត្វសមុទ្រខ្លះមានតម្លៃថ្លៃ ​និងពិបាករកផងដែរ។

កាន់តែភ្ញាក់ផ្អើល ​ថ្មីៗនេះ លោកឧកញ៉ា ​ទៀ  ​វិចិត្រ ​ដែលគ្រប់គ្នាស្គាល់លោកឧកញ៉ាយ៉ាងច្បាស់តាមរយៈការងារមនុស្សធម៌  និងវីដេអូដំណើរកម្សាន្តរបស់លោកផងនោះ ស្រាប់តែលោកបានបញ្ចេញវីដេអូដំណើរផ្សងព្រេងក្នុងព្រៃកោងកាងថ្មីមួយទៀតហើយ ​នោះគឺការរុករកសត្វភៀង ​(ប្រៀង) ​ដែលមានភិនភាគដូចជាសត្វជន្លេន ​ឬអ្នកស្រុកខ្លះហៅថាជន្លេនសមុទ្រ។

តាមលោកឧកញ៉ា បានរៀបរាប់នោះ សត្វភៀង គឺជាគ្រឿងសមុទ្រដែលមើលទៅគួរឱ្យខ្ពើមពិតមែន ​តែវាជាសត្វស្អាតដែលរស់នៅក្នុងគល់ឈើប៉ុណ្ណោះ ​ជាពិសេសវាមានរសជាតិឆ្ងាញ់ណាស់ ហើយថែមទាំងអាចប៉ូវដល់សុខភាពថែមទៀតផង ​ដោយតាមរយៈវីដេអូរបស់លោកឧកញ៉ា សត្វសមុទ្រមួយនេះរស់នៅតាមឈើពុកៗ  ដោយអាចយកវាមកទទួលទានស្រស់ៗដោយជ្រលក់ជាមួយទឹកត្រីកោះកុងផងដែរ ​មើលទៅទំនងណាស់មែនទេ?

ចុះអ្នកទាំងអស់គ្នាហ៊ានសាកល្បងដែរទេ?

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Photo_2019 08 29_14 06 51

Photo_2019 08 29_14 06 56

Photo_2019 08 29_14 06 42

Photo_2019 08 29_14 06 40

Photo_2019 08 29_14 05 57

14045782_297747470603022_5765402444384575506_n

Photo_2019 08 29_14 06 03 (2)

Photo_2019 08 29_14 06 22

Photo_2019 08 29_14 06 29