វិធី ៥ យ៉ាងជម្រុញឲ្យមានការរៀបចំការសិក្សាបានល្អប្រសើរ – Kalib9 គន្លឹះ | Pelklas

វិធី ៥ យ៉ាងជម្រុញឲ្យមានការរៀបចំការសិក្សាបានល្អប្រសើរ

កង្វះខាតនៃការចាត់ចែង ការគ្រប់គ្រងសម្ភារៈសិក្សាផ្សេងៗ អាចជាទម្លាប់មួយដ៏អាក្រក់ដែលសិស្សភាពច្រើនបានមើលរំលង។ ការរៀបចំដែលមានបែបផែនត្រឹមត្រូវ ធ្វើអោយយើងទទួលបាននូវ ការគ្រប់គ្រងច្បាស់លាស់ទាំងទម្លាប់ក្នុងការសិក្សា ការធ្វើការ និងការរៀបចំក្នុងគម្រោងកិច្ចការផ្សេងៗដូចគ្នា។

តិចនិច ៥យ៉ាងក្នុងការរៀបចំអោយបានលទ្ធផលល្អក្នុងការសិក្សា៖

១. របៀបវារៈ បញ្ជីផែនការ និងការងារត្រូវធ្វើ

Studying 951818_1280

ជាក់ស្តែង មានសិស្ស និស្សិតជាច្រើនដែលតែងមើលរំលងចំនុចដែលត្រូវរៀបចំបញ្ជីផ្សេងៗពាក់ព័ន្ធនឹងផែនការដែលត្រូវធ្វើប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។ នៅពេលដែលអ្នកមិនបានរៀបចំបែបផែនក្នុងការប្រតិបត្តិ អាចធ្វើអោយអ្នកខ្ជះខ្ជាយពេលវេលាច្រើនលើកិច្ចការសាលា ប៉ះពាល់ដល់ការចំណាយទៅលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ដូច្នេះ បើអ្នកមិនទាន់បានរៀបចំ ឬមានគម្រោង គោលដៅច្បាស់លាស់នៅឡើយទេ សូមអ្នកគ្រប់គ្នាពិចារណាលើចំនុចនេះប្រសិនបើអ្នកមានគំនិតចង់អភិវឌ្ឍខ្លួនឯងមានការរីកចម្រើនទៅថ្ងៃមុខ។

២. ម៉ោងរោទិ៍

Clock 650753_1280

សម្រាប់ខ្ញុំផ្ទាល់ ម៉ោងរោទិ៍ពិតជាសំខាន់ណាស់ជាលើកដំបូងដែលខ្ញុំត្រូវទម្លាប់ខ្លួន។ ការកំណត់ម៉ោងរោទិ៍ ជាការសំខាន់ដែលអ្នកបានសរសេរក្នុងបញ្ជីថានឹងត្រូវប្រតិបត្តិអ្វីខ្លះក្នុងមួយថ្ងៃនេះ ឬក៏ត្រូវសម្រេចអ្វីខ្លះក្នុងថ្ងៃនេះ។ ម៉ោងរោទិ៍ ជួយអោយអ្នកសម្រាកបានគ្រប់គ្រាន់នៅពេលអ្នកព្យាយាមធ្វើកិច្ចការហួសកម្រិត ជាការល្អអ្នកគួរកំណត់វា រវាងម៉ោងធ្វើការ និងម៉ោងសម្រាក។ ការកំណត់បែបនេះ ជួយរំលឹកដល់កិច្ចការសំខាន់ដែលអ្នកបានរៀបចំគម្រោងក្នុងបញ្ជី បើសិនជាការចងចាំអ្នកមិនសូវល្អដូចមនុស្សមួយចំនួន។

៣. ខ្ជះខ្ជាយពេលវេលាលើកម្មវិធីឥតប្រយោជន៍ច្រើន

11

ដូចដែលបានមើលឃើញស្រាប់ សិស្សនិស្សិតមួយភាគធំបានខ្ជះខ្ជាយពេលវេលាយ៉ាងច្រើនលើប្រព័ន្ធវេបផ្សាយឥតប្រយោជន៍ច្រើនជាជាងការសិក្សាស្រាវជ្រាវតាមអនឡាញ។ ដើម្បីភាពល្អប្រសើរអ្នកគួរចេះរៀបចំ និងកាត់បន្ថយពេលវេលាលើការអូសចុះអូសឡើងក្នុងកម្មវិធីដែលមិនផ្តល់ផលប្រយោជន៍ដល់អ្នក ហើយបង្វែរមកលើការសិក្សាអោយបានច្រើន។

៤. តន្ត្រី

 

ការស្តាប់តន្ត្រី ជាចំណង់ចំណូលចិត្តរបស់មនុស្សភាគច្រើនទៅហើយ ពេលខ្លះតន្ត្រីអាចកំដរអារម្មណ៍កើតទុក្ខ បង្កើតភាពសប្បាសរីករាយ អ៊ូរអរ...។ កំឡុងពេលអ្នកសិក្សាម្នាក់ឯង ឬជាក្រុម អ្នកអាចស្តាប់ចម្រៀងបែបជាភ្លេងដែលមិនប៉ះពាល់អារម្មណ៍ពេលអ្នកកំពុងធ្វើកិច្ចការ និងស្តាប់ប្រភេទចម្រៀងដែលអាចអោយអ្នកផ្តោតអារម្មណ៍បានច្រើនក្នុងមេរៀន។

៥. ការកំណត់ពេលសម្រាក

១

គ្មាននរណាម្នាក់អង្គុយរៀនដែលមិនមានពេលសម្រាកខួរក្បាលឡើយ ខួរក្បាល និងសារពាង្គកាយត្រូវការសម្រាកនៅពេលអ្នកប្រើវាលើសកម្រិត។ ម្យ៉ាងទៀត ការសម្រាកជួយអោយអ្នកមានគំនិតនឹកឃើញថ្មីៗ ជួយអោយអ្នកមានអារម្មណ៍ស្ងៀមស្ងាត់ល្អផ្តោតលើការងារពេលត្រឡប់មកវិញ និងជួយឲ្យមានភាពរហ័សជាងមុន បន្ទាប់ពីស្រ្តេសក្នុងកិច្ចការអ្វីមួយ។

ដើម្បីអោយការសិក្សាមានភាពល្អប្រសើរ អ្នកគួរពិចារណាលើចំនុចដែលបានរៀបរាប់ខាងលើ និងអនុវត្តតិចនិចទាំងនោះ ដើម្បីអភិវឌ្ឍខ្លួនអោយមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយការរៀបចំបែបផែន កាលវិភាគក្នុងការប្រតិបតិ្តនឹងជួយអ្នកឲ្យមានភាពច្បាស់លាស់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងមិនខ្ជះខ្ជាយពេលវេលាក្នុងជីវិតប្រចាំថ្ងៃទៀតផង។

 

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent & Rey

ប្រភព៖ SOCIETY19