ភ្នំពេញ៖ គូស្នេហ៍លើលោកនេះ ពេលខ្លះការចាប់ផ្តើមស្គាល់គ្នាមិនប្រាកដថា ឃើញភ្លាមស្រលាញ់ភ្លែតឡើយ អ្នកខ្លះរាប់អានគ្នាជាមិត្តភក្តិសិន អាចកាន់ឆ្នាំ ឬអ្នកខ្លះអាចមានទំនាក់ទំនងណាមួយជាក់លាក់រហូតឈានទៅរកសេចក្តីស្នេហាក៏ថាបាន។
ជាក់ស្តែងគូស្នេហ៍មួយគូទៀតហើយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករំភើបចំពោះសេចក្តីស្នេហារបស់ពួកគេដោយសារតែ ការចាប់ផ្តើមស្គាល់គ្នាដំបូងខាងស្រីបែរជាហៅខាងប្រុសថាពូទោវិញ។
យោងតាមរយៈគណនីហ្វេសប៊ុកកមួយមានឈ្មោះថា To Chhun បានសរសេររៀបរាប់អមជាមួយរូបភាពស្វីទៗថា៖ « ពីលោកពូ ក្លាយជា លោកប្តី ស្គាល់ដំបូងៗហៅលោកពូៗ តែពេលនេះលេងជាលោកពូទៀតហេីយ គឺជាគូរអនាគត ត្រូវហៅលោកប្តីវិញម្តង❤️❤️ » ។
នេះពិតជានិស្ស័យស្នេហាទេវត្តាចារមកមែន បើជាគុទៅហើយមិនថាចាប់ផ្តើមនឹងគ្នាដោយប្រើពាក្យពូក្មួយ បងអូន ទីបញ្ចប់ពួកគេគង់តែជួបគ្នាជាគូគាប់៕