វិធីជម្រុញលើកទឹកចិត្តខ្លួនអ្នកនៅពេលធ្លាក់ចុះ – Kalib9 គន្លឹះ យល់ដឹង | Pelklas

វិធីជម្រុញលើកទឹកចិត្តខ្លួនអ្នកនៅពេលធ្លាក់ចុះ

បើទោះបីអ្នកក្លាយ​ជា​សហគ្រិនរួចទៅហើយ អាជីវកម្មតូចមួយខ្លួនឯង ឬគិតចង់​ចាប់ផ្តើមអាជីវកម្មមួយនាពេលអនាគត វា​នឹង​មាន​បញ្ហាជាច្រើនពេលកំពុងធ្វើ។ ជា​ការពិត បរាជ័យដែល​មិន​អាច​ជៀសបានគឺនឹងធ្វើឲ្យ​អ្នកជោគជ័យ ប្រសិន​បើអ្នក​ផ្តោតលើវាខ្លាំង។​

គ្រប់អាជីវកម្មទាំងអស់តែងតែ​ឡើង​និងចុះ ប៉ុន្តែអ្វីដែល​អ្នក​ដោះស្រាយ​នៅពេល​មានបញ្ហាយ៉ាងដូចម្ត៉េចទើប​អាចកំណត់នូវភាពជោគជ័យរបស់​ក្រុម​ហ៊ុន​។​

Fea Teenager Depression

វិធីនៃ​ការជម្រុញលើកទឹកចិត្ត​មួយចំនួន​ខាងក្រោមនឹង​ជួយ​លើក​ទឹកចិត្ត​អ្នក​ឡើងវិញដើម្បីឆ្ពោះទៅកាន់ជោគជ័យ​៖

១. អានអត្ថបទ​ល្អៗស្តីពីអាជីវកម្មឬសហគ្រិនភាព

0_v996F10yU2XIom7o

គ្មាន​នរណាម្នាក់​កា្លយ​ជា​សហគ្រិន​ជោគជ័យ​ក្នុង​រយះពេល​ខ្លីនោះទេ ពួកគេភាពច្រើន​ចំណាយពេលវេលាយ៉ាងយូរ​មុននឹងជោគជ័យ។

ការអាន​អត្ថបទផ្សេងៗពីបទពិសោធន៍សហគ្រិន​ដទៃនឹង​ជួយ​អ្នក​ឲ្យ​រៀន​ពី​ការ​គ្រប់គ្រងដោះស្រាយបញ្ហា និងបន្តជម្រុញលើកទឹកចិត្ត​ខ្លួនឯងបន្ថែមទៀត។​

២. សូមជំនួយពីអ្នក​ដទៃចំពោះ​ការ​រៀចចំធនធាន​ផ្សេងៗក្នុង​ក្រុមហ៊ុន

Hand In Sea Water Asking For Help. Failure And Rescue Concept.

ចេះស្វែងរកជំនួយពីអ្នក​ជំនាញនៅពេល​អាជីវកម្ម​របស់អ្នក​កាន់តែរីកធំធាត់ទៅ ពីព្រោះអ្នក​មិន​អាចធ្វើ​វា​បានតែ​ម្នាក់ឯងនោះទេ។​

៣. បង្កើត​ប្រព័ន្ធលើកទឹកចិត្ត​ទៅ​ដល់បុគ្គលិក​

Motivation

ចំនុចមួយ​ដ៏លំបាកក្នុង​ចំនោមផ្នែកផ្សេងៗពេលធ្វើអាជីវកម្ម គឺ​ការ​ធ្វើឲ្យ​បុគ្គលិកមានកំលាំងចិត្តដើម្បីធ្វើការងារ។​ អ្នកពិត​ជាស្រលាញ់​អាជីវកម្ម​របស់អ្នក ប៉ុន្តែវាលំបាកខ្លាំងណាស់ដើម្បីធ្វើឲ្យ​បុគ្គលិក​របស់អ្នក​ស្រលាញ់និងពេញចិត្តដូចនាក់ដែរ។

​ ក្រុមហ៊ុនត្រូវតែ​បង្កើត​វប្បធម៌នៃ​ការជម្រុញលើកទឹកចិត្តនិង​ការ​ស្រលាញ់លើអាជីវកម្មឬការងារដល់បុគ្គលិកឲ្យ​បានគ្រប់ជ្រុងជ្រោយ។​ ហើយ​ត្រូវតែ​សប្បាយរីករាយក្នុងការ​ធ្វើ​ការងារនេះផងដែរ។​

៤. ចូរចងចាំ៖ បរាជ័យ​គឺ​ជាមូលដ្ឋានគ្រឹះមួយសម្រាប់ជោគជ័យទៅអនាគត

Images

ជានិច្ចកាល សហគ្រិនតែងតែ​ជួប​ការលំបាក​និង​បរាជ័យ​នៅពេលធ្វើអាជីវកម្ម។​ ប៉ុន្តែអ្នក​មិន​បរាជ័យនោះទេ បើគ្រាន់តែ​បង្កើត​កំហុសមួយ។ បរាជ័យពិតប្រាកដគឺនៅពេល​អ្នក​មិន​បានរៀនឬផ្លាស់ប្តូរ​អ្វីសោះ​។ ដរាបណាអ្នក​រៀនពី​កំហុស​របស់ខ្លួនហើយព្យាយាមកែប្រែវា នោះអ្នក​នៅតែអាចជោគជ័យ។

អ្នក​ត្រូវតែបន្តក្តីសងឹ្ឃមនិង​ជម្រុញលើកទឹកចិត្តបន្ថែមទៀត ហើយជាមួយពេលវេលា ការ​ប្តេជ្ញាចិត្ត និង​ក្តី​ស្រលាញ់ចំពោះអាជីវកម្មនឹងធ្វើ​ឲ្យអ្នកជោគជ័យជាមិនខាន។​

ប្រភព: huffingtonpost.com