ភ្នំពេញ៖ កញ្ញា ណាក់ ស្រីណា ត្រូវបានគេដឹងថា ជាតារាដែលនិយមស្លៀកឈុតសំឡៀកបំពាក់បុរាណ ប្រពៃណីខ្មែរ ថែមទាំងស័ក្តសមស្រស់ស្អាតអស់ទាស់តែម្តង។
នៅក្នុងនាមជាតារាសម្ដែង និងជាតារាបង្ហាញម៉ូតស្រី កញ្ញា ណាក់ ស្រីណា ថែមទាំងបានឈរឈ្មោះតំណាងប្រទេស កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Miss United Nation International Pageant » ប្រចាំឆ្នាំ២០១៩ ក្នុងប្រទេស កាណាដា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីមហាជន ដោយក្នុងនោះក្រុមការងារមានភាពមមាញឹកខ្លាំងមែនទែនក្នុងការរិះរកនឹកច្នៃម៉ូតសំលៀកបំពាក់ ទុកសម្រាប់ក្នុងការប្រកួតប្រជែងនាពេលខាងមុននេះផងដែរ។
កាន់តែពិសេស ថ្មីៗនេះ កញ្ញា ណាក់ ស្រីណា របស់ប្រទេស កម្ពុជា ក៏បានបង្ហាញពីសម្លៀកបំពាក់របស់ខ្លួនមួយឈុតបែបប្រពៃណីទៀតហើយ ដែលទំនងជាទុកត្រៀមសម្រាប់ក្នុងការបង្អួតទៅលើឆាកអន្តរជាតិ មើលស្រស់ស្អាតខ្លាំងសមជានារីខ្មែរតែម្ដង ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពទាំងអស់គ្នា៖