ជាការពិតណាស់ រាល់ពេលមានដំណើរកម្សាន្តទៅកាន់ទីជិត ឬទីឆ្ងាយ មិនថាក្នុងស្រុក និងក្រៅប្រទេសនោះទេ មនុស្សម្នាក់ៗតែងតែព្យាយាមថតរូបឱ្យច្រើន និងស្អាតតាមដែលអាចធ្វើបាន ដើម្បីទុកជាអនុស្សាវរីយ៍ផង និងដើម្បីយកទៅអួតបង្ហាញមិត្តភក្តិ ក្រុមគ្រួសារ ឬបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមជាដើម។
ដើម្បីឱ្យថតរូបបានស្អាតមនុស្សភាគច្រើនព្យាយាមស្លៀកពាក់ឱ្យសមសួន តុបតែងមុខ និងម៉ូតសក់ឱ្យស្រស់ស្អាតជាពិសេសគឺនារីៗតែម្តង ហើយបន្ថែមដោយស្នាមញញឹមស្រស់ស្រាយ ឬបង្ហាញស្ទីលប្លែកៗគួរឱ្យចាប់អារម្មណ៍។
តែអ្វីដែលធ្វើឱ្យហួសចិត្ត ស្រាប់តែមានបុរសម្នាក់បានបង្ហាញស្តាយ៍ថតរូបថ្មីប្លែកបែលមនុស្សខ្ជីល ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង លាយឡំនឹងភាពអស់សំណើចផងដែរ។ ដោយរូបទាំងអស់គឺសុទ្ធតែជារូបភាពបង្ហាញពីភាពខ្ជីលច្រអូស មានទាំងរូបគេងបិទភ្នែក រូបផ្អែក និងរូបបង្ហាញពីអារម្មណ៍ធុញទ្រាន់ជាដើម។
ដូច្នេះចង់ដឹងថាស្តាយ៍ថតរូបថ្មីនេះប្លែកយ៉ាងណាមកតាមដានរូបភាពខាងក្រោមទាំងអស់គ្នា៖