លាយម្នាស់ជាមួយរបស់ទាំងនេះ ​ជួយឱ្យមុខស្អាត ​ភ្លឺរលោង ម៉ដ្ឋខៃ ហើយបាត់មុនដោយមិនបាច់រង់ចាំយូរ

ម្នាស់ត្រូវបានគេរកឃើញថាមានសារធាតុ និងវីតាមីនល្អៗជាច្រើនដែលមិនត្រឹមតែជំនួយសុខភាពពេលទទួលទានទេ  តែការប្រើប្រាស់ជាគ្រឿងផ្សំរូបមន្តថែស្បែកមុខបែបធម្មជាតិក៏អាចជួយឱ្យផ្ទៃមុខស្អាតបានដែរ ដោយមានគុណប្រយោជន៍ជាច្រើនរួមមាន៖

Pineapplecalories

-សម្បូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ការពារ ​និងប្រឆាំងការរលាកផ្សេងៗលើស្បែកមុខ

-កម្ចាត់កោសិកាស្បែកចាស់ៗដែលខូចខាតចោលឱ្យអស់ ​ផ្តល់នូវកោសិកាស្ពែកថ្មីដ៏ស្រស់ផូរផង់

-បំបាត់មុខស្នាម ​និងខ្មៅស្រអាប់បណ្តាលពីកម្តៅថ្ងៃ ដោយផ្តល់ផ្ទៃមុខ ស ភ្លឺចែងចាំងស្អាត

-កម្ចាត់ខ្លាញ់ និងសារធាតុកខ្វក់ពីផ្ទៃមុខ ​ព្រមទាំងការពារ និងព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទ

-ធ្វើឱ្យស្បែកមុខ ស ​ទន់ ​ភ្លឺ ម៉ដ្ឋរលោងដូចស្បែកកូនក្មេង ​ពិសេសគឺពន្យារភាពចាស់ និងការពារស្នាមជ្រីវជ្រួញផងដែរ។

Maxresdefault

ដូច្នេះមកតាមដានវិធី៥យ៉ាងក្នុងការប្រើម្នាស់ឱ្យស្បែកមុខស្អាតដូចខាងក្រោមនេះ៖ 

១. ម្នាស់ និងខ្ទិះដូង

គ្រឿងផ្សំ

-ម្នាស់ ២ ​ទៅ៣ចំណិត

-ខ្ទិះដូង ១ពែង

ការអនុវត្ត៖ យកម្នាស់ និងខ្ទិះដូងក្រឡុកឱ្យហ្មត់ជាល្បាយមួយ ​រួចយកទៅលាបលើផ្ទៃមុខ​​ឱ្យសព្វម៉ាស្សាថ្នមៗ។ ទុកឱ្យវាស្ងួត សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

ចំណាំ៖ អ្នកអាចអនុវត្តវិធីមួយនេះ ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

២. ម្នាស់ និងប្រេងអូលីវ

គ្រឿងផ្សំ

-ម្នាស់ ២ ​ទៅ៣ចំណិត

-ប្រេងអូលីវ ២ ទៅ៣ស្លាបព្រាបាយ

ការអនុវត្ត៖យកម្នាស់ក្រឡុកឱ្យហ្មត់ ​រួចលាយជាមួយនឹងប្រេងអូលីវ។ បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ​ទុកចោលរយៈពេល ​៤០នាទី ​ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

ចំណាំ៖ អាចប្រើវិធីនេះ ៤ដងក្នុងមួយសប្តាហ៍ ដោយបន្ថែមទឹកឃ្មុំទៀតរឹតតែបង្កើនប្រសិទ្ធភាព។

Pineapple And Honey Face Mask

៣. ម្នាស់ និងស៊ុត

គ្រឿងផ្សំ

-ម្នាស់ ២ ​ទៅ៣ចំណិត

-ស៊ុត ១គ្រាប់ យកតែផ្នែកពណ៌.ស

ការអនុវត្ត៖ យកម្នាស់ និងស៊ុតពណ៌.ស ក្រឡុកឱ្យហ្មត់ រួចយកល្បាយនេះមកលាបលើផ្ទៃមុខឱ្យសព្វ។ ទុកចោលយ៉ាងហោចឱ្យបាន ១ម៉ោងសិន ​ចាំលាងចេញជាមួយនឹងទឹកត្រជាក់ធម្មតាក៏បាន ​ឬទឹកក្តៅឧណ្ហៗក៏បាន។

ចំណាំ៖​អនុវត្តវិធីនេះឱ្យបាន ​៣ដងក្នុងមួយសប្តាហ៍។

៤. ម្នាស់ និងជែលប្រទាលកន្ទុយក្រពើ

គ្រឿងផ្សំ

-ម្នាស់ ​១ ទៅ២ចំណិត

-ជែលប្រទាលកន្ទុយក្រពើ ២ ​ទៅ៣ស្លាបព្រា

ការអនុវត្ត៖ យកម្នាស់ និងជែលប្រទាលកន្ទុយក្រពើក្រឡុកឱ្យហ្មត់ បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ​ទុកចោលរយៈពេល ​៤៥នាទី ​ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

ចំណាំ៖​អាចអនុវត្តវិធីមួយនេះ ៥ដងក្នុងមួយសប្តាហ៍។

៥. ម្នាស់

ងាយៗគ្រាន់តែយកចំណិតម្នាស់មកជូតលើផ្ទៃមុខរបៀបជាម៉ាស្សាថ្នមៗ បន្ទាប់មកទុកឱ្យវាស្ងួតរយៈពេល ​៣០នាទី ​ទៅ ៤០នាទីសិន ចាំលាងចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។

ចំណាំ៖ អ្នកអាចអនុវត្តវិធិនេះជារៀងរាល់ថ្ងៃក៏បានដែរ។

បញ្ជាក់៖ សម្រាប់អ្នកដែលប្រតិកម្មជាមួយនឹងម្នាស់ហាមប្រើជាដាច់ខាត ​ឬក៏អាចសាកល្បងលាបលើខ្នងដៃសាកល្បងសិនក៏បាន៕

Diy Face Mask 5 1