ស្គាល់គ្នាតាម ​Game មែន ​តែមិនមែនញ៉ែលេងៗទេណា ​ចូលសួរយកហ្មង! នេះបានហៅថាស្នេហាច្បាស់លាស់

ភ្នំពេញ៖  ស្នេហាអាចកើតឡើងបានគ្រប់ពេលវេលា  ដោយហេតុតែនិស្ស័យ  និងអារម្មណ៍ដែលមានចំពោះគ្នាទៅវិញទៅមក។ នៅក្នុងនោះដែរ ​ស្នេហាខ្លះកើតឡើងដំបូងដោយសារតែចំណងមិត្តភាព  ស្គាល់គ្នាដោយចៃដន្យ ​ឬតាមការណែនាំពីមនុស្សជិតស្និទ្ធដូចជាមិត្តភក្តិ ​និងក្រុមគ្រួសារជាដើម។

ជាក់ស្តែង ថ្មីៗនេះផងដែរ ​មានគូស្នេហ៍មួយគូ  បានចាប់ដៃគ្នាសាងស្នេហាយ៉ាងរឹងមាំបែបច្បាស់លាស់ ​ថែមទាំងដឹកដៃគ្នាភ្ជាប់ពាក្យយ៉ាងពេញមុខពេញមាត់ផងដែរ ​ដែលកាន់តែភ្ញាក់ផ្អើលគូស្នេហ៍ទាំងពីរស្គាល់គ្នាដំបូងតាមការលេងហ្គេមតែប៉ុណ្ណោះ។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pisey Coffee បានបង្ហោះរូបភាពភ្ជាប់ពាក្យរបស់ខ្លួន ​ជាមួយនឹងអត្ថន័យដ៏ខ្លី ​តែមានន័យផងដែរថា៖ « បែបនេះទើបហៅថាច្បាស់លាស់❤️

ស្គាល់គ្នាតាម Game មិនញែរច្រើនទេចូលសួរយកម៉ង😒😂 Thanks you for everything Phin Sophea ❤️ »។

នេះបានគេហៅថានិស្ស័យដល់  ចំណងស្នេហាវេញចងផ្ជាប់គ្នាទោះទៅដល់ទៅណា ​ស្គាល់គ្នាតាមអ្វីក៏ដោយ ​តែគូមកដល់គង់តែមកដល់ហើយ៕

Ser135

69361657_203795123943478_6705218164155744256_n

69420995_203795117276812_1785049375278366720_n

69960742_203795200610137_2254432907810570240_n

69756003_203795153943475_5315444718006435840_n

69475193_203795170610140_5299675548010676224_n

69888222_203818713941119_7952613062190563328_n