បុរសអាយុ ៣៥ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីបានញៀននឹងភេសជ្ជៈប៉ូវកម្លាំង ដោយគាត់ផឹក៤កំប៉ុងរាល់ថ្ងៃ

គ្រួសារមួយមកពីទីក្រុង Perth ប្រទេសអូស្ត្រាលីបានជួបសោកនាដកម្មមួយ នៅក្នុង ខែ មករា ឆ្នាំ ២០១៤ នៅពេលកូនប្រុសអាយុ ៣៥ ឆ្នាំ ឈ្មោះ Michael Clarke បានស្លាប់ដោយសារការពុលជាតិកាហ្វេអ៊ីន។

ម្ដាយរបស់គាត់ឈ្មោះ Shani បានព្រមានគាត់ជារឿយៗអំពីការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងច្រេីនពេក នៅពេលដែលម្តាយគាត់មានកំប៉ុងជាច្រេីននៅក្នុងឡានរបស់គាត់ ប៉ុន្តែជាអកុសល គាត់មិនបានយកចិត្តទុកដាក់នឹងសំដីរបស់ម្តាយគាត់ទេ។

លោក Michael បានផឹកយ៉ាងហោចណាស់បួនកំប៉ុងនៃភេសជ្ជៈប៉ូវកម្លាំង 500ml ក្នុងមួយថ្ងៃ និងផឹកកាហ្វេបួនទៅប្រាំពែងទៀត។

ប៉ុន្មានសប្តាហ៍ក្រោយមក គាត់ត្រូវបានគេប្រទះឃើញគាត់ដួលនៅពីក្រោយកង់ឡានដឹកទំនិញ ១១ តោននៅសងខាងផ្លូវ ក្នុងក្រុង Perth បន្ទាប់ពីជួបប្រទះនឹងការគាំងបេះដូងយ៉ាងខ្លាំងដែលបណ្តាលមកពីការពុលជាតិកាហ្វេអ៊ីន។

ម្ដាយរបស់គាត់ឈ្មោះ Shani បានពន្យល់ថា គាត់បានកត់សំគាល់ឃេីញមានកំប៉ុងជាច្រេីន នៅពេលដែលគាត់កំពុងសំអាតឡានរបស់កូនគាត់។

គាត់ក៏បានឃើញកូនគាត់ទិញភេសជ្ជៈថាមពលជាច្រើនកញ្ចប់ក្នុងពេលតែមួយ។ ទោះជាយ៉ាងណា វាអាចមានផ្ទុកជាតិកាហ្វេអ៊ីន ១៦០ មីលីក្រាមក្នុងមួយកំប៉ុង ខណៈពេលដែលកំរិតកំណត់យោងទៅតាមរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក គឺត្រឹម ៤០០ មីលីក្រាមប៉ុណ្ណោះ។

លោក Michael បានត្អូញត្អែរអំពីការរំលាយអាហារមុនពេលគាត់ស្លាប់ ហើយអ្នកពិនិត្យសាកសពបាននិយាយថា ការមិនរំលាយអាហារអាចត្រូវបានគេយល់ច្រឡំថាជាការគាំងបេះដូងកំរិតស្រាល។

លោកស្រី Shani បាននិយាយថា គាត់មានការខឹងយ៉ាងខ្លាំងដើម្បីរកឱ្យឃើញថាវាពិតជាជាតិកាហ្វេអ៊ីនដែលបានសម្លាប់កូនប្រុសច្បងរបស់គាត់ឬយ៉ាងណា ហើយយេីងទាំងអស់គ្នាត្រូវតែជៀសវាង បានប្រសិនបើផឹកច្រេីនបែបនេះ។ រាងកាយរបស់លោក Michael មិនអាចដំណើរការចំពោះជាតិកាហ្វេអ៊ីននេះទៀតទេ ដូច្នេះវាបានរីកដុះដាលនៅក្នុងរាងកាយរបស់គាត់ ហើយនេះនាំឱ្យមានការវាយប្រហារបេះដូងយ៉ាងខ្លាំង។

14713781_10154172226557858_8740141827164029352_n

មរណភាពរបស់ Michael បានធ្វេីអោយលោកស្រី Shani ឈឺចិត្តយ៉ាងខ្លាំង ដូច្នេះនាងសម្រេចចិត្តធ្វើអ្វីមួយដើម្បីការពារសោកនាដកម្មពីការកើតឡើង និងអប់រំអ្នកដទៃអំពីគ្រោះថ្នាក់ដែលអាចកើតមាន នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក។

ដូច្នេះនាងបានបង្កើតក្រុមហ្វេសប៊ុកយល់ដឹងអំពីការពុលជាតិពុល។ ប្រជាជននៅក្នុងក្រុមពិភាក្សាអំពីការញៀនរបស់ពួកគេ និងបង្កើនការយល់ដឹងអំពីបញ្ហានេះ និងផលប៉ះពាល់ដែលអាចកើតមាន។

ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនផ្សេងទៀតអាចនាំឱ្យមានផលប៉ះពាល់ច្រើនជាពិសេសប្រសិនបើទទួលទានក្នុងបរិមាណច្រើនហួសប្រមាណ។ ដូច្នេះដើម្បីការពារសុខភាពរបស់អ្នក អោយបានល្អបំផុត គួរចៀសវាងការញាំជាតិកាហ្វេអ៊ីនហួសកំរិត។

ប្រភព៖ www.dailymail.co.uk