មនុស្សដែលខ្ញុំត្រូវការមិនចាំបាច់ល្អក្នុងភ្នែកឬចិត្តអ្នកដទៃនោះទេ!អ្វីដេលសំខាន់គឺគាត់ល្អក្នុងភ្នែកខ្ញុំ – Kalib9 ជីវិតកម្សាន្ត | Pelklas

មនុស្សដែលខ្ញុំត្រូវការមិនចាំបាច់ល្អក្នុងភ្នែកឬចិត្តអ្នកដទៃនោះទេ!អ្វីដេលសំខាន់គឺគាត់ល្អក្នុងភ្នែកខ្ញុំ

មនុស្សដែលខ្ញុំត្រូវការ មិនមែនមនុស្សដែលមើលឃើញខ្ញុំល្អពីខាងក្រៅទេ តែគឺមនុស្សដែលមើលឃើញខ្ញុំជាខ្ញុំ មើលឃើញការពិតនៃភាពជាខ្ញុំ ហើយនៅតែស្រឡាញ់ខ្ញុំ ។

មនុស្សដែលខ្ញុំត្រូវការ មិនមែនមនុស្សដែលអស្ចារ្យក្នុងភ្នែកមនុស្សគ្រប់គ្នាទេ តែគឺមនុស្សដែលអាចធ្វើឱ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅ ។

មនុស្សដែលខ្ញុំត្រូវការ មិនមែនមនុស្សជោគជ័យលេចធ្លោលើសគេទេ តែគឺមនុស្សដែលអាចធ្វើឱ្យខ្ញុំយំដោយសារតែរំភើបចិត្ត ។

69898387_2081934871912283_613706115988848640_n

មនុស្សដែលខ្ញុំត្រូវការ មិនមែនមនុស្សអាត្មានិយមទេ តែគឺមនុស្សដែលជាទីគាប់ចិត្តនៃញាតិជិតខាង ចេះធ្វើអំពើល្អ ចេះស្រឡាញ់បងប្អូន ។

មនុស្សដែលខ្ញុំត្រូវការ មិនបាច់ល្អគ្រប់ចំណុចទេ តែគឺមនុស្សរឹងមាំម្នាក់ដែលអាចផ្ដល់កម្លាំងចិត្តដល់ខ្ញុំ រាល់ពេលដែលខ្ញុំដួល ។

មនុស្សដែលខ្ញុំត្រូវការ មិនមែនមនុស្សមានគ្រប់យ៉ាងទេ តែគឺមនុស្សដែលចេះប្រឹងប្រែង ចេះតស៊ូក្នុងជីវិត ហើយគ្មានថ្ងៃលែងដៃខ្ញុំ ។

មនុស្សដែលខ្ញុំត្រូវការមិនចាំបាច់ល្អក្នុងភ្នែកឬចិត្តអ្នកដទៃនោះទេ!អ្វីដេលសំខាន់គឺគាត់ល្អក្នុងភ្នែកខ្ញុំ។

មនុស្សដែលខ្ញុំស្រលាញ់មិនចាំបាច់អ្នកមកនិយាយអាក្រក់ពីគេប្រាប់ខ្ញុំនោះទេ!ព្រោះថាខ្ញុំស្រលាញ់គេគឺខ្ញុំមើលមិនឃើញចំនុចអាក្រក់របស់គេនោះទេ។

ទោះបីគេមិនល្អក្នុងភ្នែកអ្នកណាក៏ដោយខ្ញុំមិនខ្វល់អ្វីដែលសំខាន់គឺគេក្នុងចិត្តខ្ញុំទៅគឺបានហើយ។

ប្រែសំរួលដោយ៖Calvin

69105337_2045711288867975_7178214451378651136_n

70399365_2082167361889034_9157441686110994432_n

70538786_2081931751912595_9104389799099236352_n