(ប្រុសៗ) តើមនុស្សស្រីបែបណាដែលគួរឱ្យអ្នកចាប់អារម្មណ៍? – Kalib9 ជីវិតកម្សាន្ត | Pelklas

(ប្រុសៗ) តើមនុស្សស្រីបែបណាដែលគួរឱ្យអ្នកចាប់អារម្មណ៍?

មនុស្សស្រីទី១

1

អ្នកហាក់ដូចជាគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នក ទំនងជាមនុស្សស្ងប់ស្ងាត់និងមានទំនុកចិត្ត។ អ្នកមិនខ្លាចឧបសគ្គនិងការសាកល្បងថ្មីទេ។ អ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយរាល់ការលំបាកទាំងអស់ដោយប្រើគំនិតរបស់អ្នក។ អ្នកហ៊ានទទួលយករបស់ថ្មីដោយក្លាហាននិងអនុវត្តនូវអ្វីដែលអ្នកចូលចិត្ត។

អ្នកមិនត្រូវបានផ្តួលរំលំដោយងាយទេហើយ អ្នកអត់ធ្មត់ក្នុងការសម្រេចគោលដៅរបស់អ្នកនិងអាចទទួលបានអ្វីដែលអ្នកត្រូវការ។ អ្នកមិនមែនជាមនុស្សអៀនខ្មាសទេប៉ុន្តែផ្ទុយទៅវិញអ្នកហ៊ាននិងសម្រេចចិត្ត។ អ្នកដឹងពីអ្វីដែលអ្នកចង់បានហើយអ្នកនឹងអាចធ្វើវាបាន។

មនុស្សស្រីទី២

2

អ្នកអាចជាមនុស្សម្នាក់ដែលរួសរាយរាក់ទាក់ដែលបង្កើតទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងឆាប់រហ័ស។ អ្នកគឺជាមនុស្សឆោតល្ងង់បន្តិចហើយនៅពេលខ្លះអាចមិនសូវល្អ។ អ្នកជាមនុស្សដែលលេងសើចច្រើន។

អ្នកចូលចិត្តញញឹមទៅកាន់មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក ច្រើនជាងបង្ហាញភាពសោកសៅរបស់អ្នក។ អ្នកព្យាយាមរក្សាភាពវិជ្ជមាន ហើយមិនយករឿងមិនល្អមកដាក់ក្នុងចិត្ត។ ប៉ុន្តែនេះមិនមែនតែងតែជាអញ្ចឹងនោះទេ។

មនុស្សស្រីទី៣

3

អ្នកទំនងជាមនុស្សដែលអៀនខ្មាស់ច្រើន ហើយជាមនុស្សម្នាក់ដែលមិនមានទំនាក់ទំនងជាមួយអ្នកដទៃភ្លាមៗនោះទេ។ អ្នកចូលចិត្តអ្វីៗគ្រប់យ៉ាងស្របតាមចំណង់ចំណូលចិត្តរបស់អ្នក ប៉ុន្តែមិនចូលចិត្តភាពឯកឯងច្រើនទេ។

អ្នកមានចិត្តល្អ, មិនចង់មានទំនាស់និងមិនអាក់អន់ចិត្តដោយរឿងរ៉ាវណាមួយជាមួយអ្នកដ៏ទៃទេ។ អ្នកជាមនុស្សដែលព្យាយាមស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃ។ អ្នកជាមនុស្សដែលចូលចិត្ត ធ្វើឱ្យអ្នកផ្សេងសប្បាយរីករាយ។ ប៉ុន្តែពេលខ្លះអ្នកក៏ត្រូវការភាពស្ងប់ស្ងាត់ នៅម្នាក់ឯងដែរ។

មនុស្សស្រីទី៤

4

អ្នកជាមនុស្សមានភាពទាក់ទាញ ហើយមិនមានភាពងាយស្រួលទេ ក្នុងការធ្វើអោយអ្នកខ្មាស់អៀនឬ ធ្វើការបោកបញ្ឆោតអ្នកឡើយ។ អ្នកជាមនុស្សកអាចសម្រេចបានលើការងារច្រើន ដូច្នេះហើយអ្នកមិនខ្លាចការលំបាកដែលកើតឡើងទេ។

អ្នកគឺជាមនុស្សដែលមានមោទនភាព ដែលរស់នៅដោយរីករាយជាមួយខ្លួនអ្នក។ អស់អ្នកជាមនុស្សសុភាពរាបសា ប៉ុន្តែពេញដោយការផ្តេជ្ញាចិត្ត ។ អ្នកគិតអំពីអ្នកដទៃហើយ នឹងមិនធ្វើបាបពួកគេសូម្បីតែដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមើលទៅហាក់ដូចជាត្រជាក់ប៉ុន្តែតាមពិតអ្នកគឺជាមនុស្សដែលចេះជួយសង្គមហើយត្រៀមខ្លួនជួយដល់អ្នកខ្វះខាត។

មនុស្សស្រីទី៥

5

អ្នកជាមនុស្សមានភាពឯករាជ្យនិងតស៊ូ។ អ្នកធ្លាប់សំរេចគោលដៅរបស់អ្នកហើយ អាចធ្វើការដោយខ្លួនឯងដោយមានទំនុកចិត្ត ដូច្នេះអ្នកកម្រនឹងស្នើសុំជំនួយឬទទួលយកវាពីអ្នកដទៃទោះបីពួកគេត្រៀមខ្លួនផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដល់អ្នកក៏ដោយ។

អ្នកជាមនុស្សដែលមិនងាយស្រួលទេ សម្រាប់ធ្វើការបញ្ចុះបញ្ចូលអ្នក ឬផ្លាស់ប្តូរគំនិតរបស់អ្នកអំពីអ្វីមួយ។

 

ប្រែសំរួលដោយ: Buzz

ប្រភព៖​ brightside.me