រឿង៩យ៉ាង ដែលមនុស្សជោគជ័យតែងតែធ្វើ នៅយប់ថ្ងៃអាទិត្យ

មនុស្សភាគច្រើននឹងប្រាប់អ្នកថា ពួកគេមិនចូលចិត្តពេលល្ងាចថ្ងៃអាទិត្យនោះទេ។ Laura Vanderkam បានសរសេរនៅក្នុងសៀវភៅរបស់នាង "What The Most Successful People Do On The Weekend." ថា៖ « យេីងងាយនឹងមានអារម្មណ៍ដូចជា ការភ័យខ្លាច នៅថ្ងៃអាទិត្យ អំពីភាពតានតឹង ដែលកំពង់រង់ចាំអ្នកនៅព្រឹកថ្ងៃចន្ទ។ »

ក្រុមអ្នកជំនាញបាននិយាយថា មានរឿងខ្លះៗដែលមនុស្សជោគជ័យ តែងតែធ្វេីនៅចុងសប្តាហ៍ ដើម្បីរៀបចំនៅយប់ថ្ងៃអាទិត្យ សម្រាប់សប្តាហ៍ខាងមុខ។

ខាងក្រោមនេះ​ គឺជារឿង៩យ៉ាងដែល មនុស្សជោគជ័យតែងតែធ្វេី នៅយប់ថ្ងៃអាទិត្យ៖

១. ពួកគេបង្កេីតផែនការសប្បាយៗ

គំនិតនេះអាចជាព័ត៌មានដ៏សំខាន់បំផុត Vanderkam បានសរសេរថា « ចុងសប្តាហ៍អ្នកគួរផ្តោតទៅលើភាពសប្បាយរីករាយ ជាជាងការគិតអំពីព្រឹកថ្ងៃចន្ទ។ » លោកស្រី Vanderkam បានដកស្រង់សម្តីរបស់លោកស្រី Caitlin Andrews ដែលជាបណ្ណារក្ស បាននិយាយថា គ្រួសាររបស់នាង បានជួបជុំគ្នាសម្រាប់អាហារពេលល្ងាច ស្ទើរតែរៀងរាល់ថ្ងៃអាទិត្យ។ Andrews បាននិយាយថា៖ « វាត្រូវធ្វើឱ្យខ្ញុំមិនគិតច្រេីន នៅល្ងាចថ្ងៃអាទិត្យ។ »

អ្នកក៏អាចធ្វើរឿងខ្លះៗនៅល្ងាចថ្ងៃអាទិត្យដូចជា ការមេីលកុន ឬ ទៅស្ប៉ា ឬ ញុំអាហារជុំគ្រួសារ។

២. ពួកគេរៀបចំនិងបង្កេីតគំរោង សម្រាប់សប្តាហ៍ខាងមុខ

លោកស្រី Marsha Egan ជាគ្រូបង្វឹកអាជីពបាននិយាយថា៖ « មនុស្សជោគជ័យមួយចំនួន ចង់មើលប្រតិទិនរបស់ពួកគេ នៅយប់ថ្ងៃអាទិត្យ ហើយកំណត់គោលដៅ និង ពេលវេលាកំណត់ សម្រាប់សប្តាហ៍ខាងមុខនេះ។ » ល្បិចនេះ គឺដើម្បីធ្វើការនេះ ដោយមិនមានស្រ្តេស។

៣. ពួកគេហាត់ប្រាណ

លោកស្រី Marsha Egan បានផ្ដល់យោបល់ថា៖ « យេីងគួរ ដើរ ឬ លេងវាយកូនបាល់ ឬ ទៅកន្លែងហាត់ប្រាណ។ »

លោកស្រី Vanderkam បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា៖ « វាជាវិធីដ៏ល្អ មួយសម្រាប់ខ្ញុំ ក្នុងការបែកញើស ដេីម្បីចេញជាតិពុល នៅក្នុងសប្តាហ៍ សម្រាប់ថ្ងៃចន្ទ។ »

៤. ពួកគេបរិភោគអ្វីដែលល្អសំរាប់សុខភាព

នាយកប្រតិបត្តិ Joyce Marter បានបង្ហាញនៅក្នុងអត្ថបទមួយសម្រាប់ PsychCentral ថាការសេពសុរា គឺនឹងធ្វេីអោយយេីងថយកម្លាំង ដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ថា មានថាមពលតិចនៅពេលព្រឹក។

គាត់បានសរសេរថា៖ « ផ្ទុយទៅវិញ ចូរបង្កើតអាហារដែលមានសុខភាពល្អ និង រីករាយជាមួយតែថ្នាំរុក្ខជាតិ ឬ ទឹកលាយជាមានក្រូចឆ្មា។ »

៥. ពួកគេ​អាន

មនុស្សជោគជ័យតែងតែអាន រៀងរាល់យប់ មុនពេលចូលគេង ដូច្នេះការអានថ្ងៃអាទិត្យ គឺជាផ្នែកមួយនៃទម្លាប់របស់ពួកគេ។

ពួកគេក៏ប្រើប្រាស់ពេលយប់ថ្ងៃអាទិត្យផងដែរ ដើម្បីចាប់យកការអាន ដែលមនុស្សជាច្រេីន មិនយកចិត្តទុកដាក់ចំពោះម៉ោងនេះ។

៦. ពួកគេឆ្លេីយតមទៅវិញដូចជា ទូរស័ព្ទ អ៊ីម៉េល និង អត្ថបទ

ជារឿយៗយប់ថ្ងៃអាទិត្យ គឺជាពេលវេលា ដែលយេីងអាចផ្តោត ចំពោះការហៅទូរស័ព្ទទៅមិត្តភក្តិ ឬ ក្រុមគ្រួសារ និង ឆ្លើយតបទៅនឹងសារ ឬ អ៊ីម៉ែលផ្ទាល់ខ្លួន ដែលយើងមិនមានពេលវេលា ដើម្បីធ្វេីនៅថ្ងៃធ្វេីការ។

៧. ពួកគេបិទការទាក់ទង

បន្ទាប់ពីអ្នកបញ្ចប់ ការឆ្លើយតបទៅនឹង អ៊ីមែល និង អត្ថបទ ឬ ការហៅទូរស័ព្ទត្រឡប់វិញ សូមបិទការទាក់ទងពីរបីម៉ោង។

អ្នកជំនាញអាជីពលោក Michael Kerr បាននិយាយថា៖ « មនុស្សជោគជ័យពិតប្រាកដធ្វើរឿងផ្សេងៗ លេីកលែងតែអំពីការងារ ក្នុងកំឡុងពេលពីរបីម៉ោង មុនពេលគេង ជាពិសេសនៅយប់ថ្ងៃអាទិត្យ។ » ពួកគេមិនត្រួតពិនិត្យអ៊ីម៉ែលរបស់ពួកគេទេ ហើយពួកគេព្យាយាម មិនរស់នៅជាមួយ បញ្ហាការងារនោះទេ។

៨. ពួកគេស្ម័គ្រចិត្ត

លោកស្រី Vanderkam បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា៖ « វិធីដ៏អស្ចារ្យដើម្បីបញ្ចប់ចុងសប្តាហ៍ គឺដើម្បីការស្ម័គ្រចិត្ត។ » គាត់បាននិយាយថា គ្មានវិធីបំបាត់ស្រ្តេសណា ល្អជាងការជួយអ្នកដទៃ ដែលកំពុងត្រូវការជំនួយនោះទេ។ វាជាវិធីមួយផងដែរ ដើម្បីទំនាក់ទំនងជាមួយមនុស្ស មុនពេលដែលមនុស្សគ្រប់គ្នា នឹងត្រូវទៅបំពេញការងារ ក្នុងសប្តាហ៍ថ្មី។

៩. ពួកគេគេងគ្រប់គ្រាន់

លោកស្រី Kerr បាននិយាយថា៖ « មនុស្សជាច្រេីន មិនសូវមានកំលាំងទេនៅថ្ងៃច័ន្ទ ដេីម្បីធ្វេីការងារ ដោយសារតែគេងមិនបានគ្រប់គ្រាន់។ ដូច្នេះទម្លាប់មួយដែលខ្ញុំដឹង មនុស្សជោគជ័យជាច្រើន គឺធ្វើឱ្យវាជាអាទិភាព ដើម្បីទទួលបានការគេងឱ្យបានគ្រប់គ្រាន់ ព្រោះវាអាចជាបញ្ហាប្រឈមសម្រាប់ អ្នកធ្វើការ ឬ សហគ្រិន។ »

វិធីមួយដើម្បីធ្វើដូចនេះ គឺចូលគេងតាមម៉ោងកំណត់ជារៀងរាល់ថ្ងៃ នេះជាទម្លាប់សំខាន់ ដែលអ្នកជំនាញខាងផ្នែកដំណេកទាំងអស់បានណែនាំ ដេីម្បីជួយឱ្យមានការគេងបានល្អ។

នេះ គឺសំខាន់ខ្លាំងណាស់នៅថ្ងៃអាទិត្យ ប្រសិនបើអ្នកចង់ចាប់ផ្តើមសប្តាហ៍ធ្វើការ មានអារម្មណ៍ស្រស់ស្រាយ និង ត្រៀមខ្លួនជាស្រេច ដើម្បីសំរេចការងាររបស់អ្នក។

លោកស្រី Vanderkam បានបន្ថែមទៀតថា អ្នកអាចគ្រោងថាម៉ោងប៉ុន្មាន ដែលអ្នកត្រូវក្រោក ហើយរាប់ថយក្រោយ តេីរយះពេលប៉ុន្មានដែលអ្នកត្រូវការ ដេីម្បីការគេងហើយបន្ទាប់មក រំឭកខ្លួនអ្នកឱ្យត្រៀមខ្លួនសម្រាប់ចូលគេង។

គាត់បាននិយាយថា៖ « អ្វីដែលអាក្រក់បំផុតនោះ​ គឺអ្នកចូលគេងយឺត ហេីយដាក់ម៉ោងរោទ៍នៅពេលព្រឹក។ ឆន្ទៈរបស់មនុស្សមានដែនកំណត់។ ហេតុអ្វីត្រូវខ្ជះខ្ជាយឆន្ទៈទាំងនោះ ក្នុងការឈ្លោះប្រកែកជាមួយខ្លួនឯង ចំពោះពេលម៉ោងចូលគេង និង ម៉ោងក្រោកឡេីង? »