គំនូរលើជញ្ជាំងល្បីៗ ដែលធ្វើឱ្យអ្នកដើរកាត់ត្រូវតែក្រឡេកមើលដាច់ខាតព្រោះតែភាពទាក់ទាញប្រើស្ព្រាយ៍បាញ់ពណ៌តែប៉ុណ្ណោះ!

បរទេស៖ សិល្បៈគំនូតាមផ្លូវលើជញ្ជាំងមានភាពល្បីល្បាញណាស់នៅបរទេស ព្រោះតែជាងគំនូរទាំងនោះហើយបានធ្វើឱ្យផ្ទាំងជញ្ជាំងកខ្វក់ ចាស់ និងធម្មតាមួយក្លាយទៅជាជញ្ជាំងដ៏ស្រស់ស្អាតទាក់ទាញខ្លាំង។ នៅក្នុងនោះសិល្បៈលើជញ្ជាំងជាច្រើនរបស់សិល្បៈករ លោក Vile មានអាយុ ៣៤ ឆ្នាំបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នោះក៏ដោយសារតែលោកមានទេពកោសល្យឆ្លាក់លើជញ្ជាំងយ៉ាងស្រស់ស្អាត និងទាក់ទាញដោយគ្រាន់តែស្ព្រាយ័បាញ់ថ្នាំតែប៉ុណ្ណោះ។

Vile មានឈ្មោះពិតថា Rodrigo Miguel Sepúlveda Nunes រស់នៅក្នុង Vila Franca de Xira ប្រទេសព័រទុយហ្កាល់ ដោយលោកបានចាប់ផ្តើមលាបថ្នាំលាបស្បែកនៅពេលដែលលោកមានអាយុ ១៤ ឆ្នាំ។ តាមរយៈការសិក្សាជំនាញគំនូរជីវចល Cartoon & Animation លោកក៏មានជំនាញជាច្រើនដូចជាគូគំនូទឹក គំនូរប្រេង ចាក់សាក់ និងសិល្បៈគំនូរស្ទើរតែគ្រប់មុខ ដោយ ទេពកោសល្យលោក ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ដោយលោកថែមទាំងមានស្នាដៃធ្វើស្លាកល្បីៗជាច្រើនដូចជា OPEL, TMN, Worten និងគំនូរកាកបាទក្រហមព័រទុយហ្កាល់ផងដែរ។

ជាការពិតណាស់ ព្រោះតែស្នាដៃដ៏ល្អពិចិត្ររបស់លោក កម្រមានអ្នកណាដែលឃើញគំនូរលោកហើយមិនសរសើរមិនបានណាស់ ជាពិសេសលោកចូលចិត្តដើរគូរគំនូរលើជញ្ជាំងដែលចាស់ និងទុកចោល ហើយវាជាហេតុផលដែលជញ្ជាំងដែលគ្មានអ្នកណាអើពើក្លាយទៅជាទីកន្លែងស្រស់ស្អាតទាក់ទាញដោយសារតែស្នាដៃលោក។

តោះ មកតាមដានសិល្បៈគំនូរលើជញ្ជាំងល្បីៗរបស់Vile ដែលប្រើស្ព្រាយ៍បាញ់តែប៉ុណ្ណោះ៖

1

3

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

Graffiti Artist Transparent Wall Art Vile 11 5d71151c240e3__880

Graffiti Artist Transparent Wall Art Vile 19 5d711534a4b21__880

Graffiti Artist Transparent Wall Art Vile 23 5d71153f33b20__880