Robert Irwin គឺជាអ្នកសិក្សាខាងសត្វ និងអ្នកថតរូបសត្វព្រៃ ចំណង់ចំនូលចិត្តនេះគឺដូចនឹងឪពុករបស់គាត់ដែលមានឈ្មោះ Steve Irwin។
តាំងពីនៅក្មេងមកម្លេះ រ៉ូបឺត ចាប់អារម្មណ៍នឹងធម្មជាតិណាស់ គាត់ចូលចិត្តថតរូបសត្វ និងអ្វីៗគ្រប់យ៉ាងអំពីសត្វ។ គ្រួសារដ៏ល្បីល្បាញមួយនេះមិនត្រឹមតែជាម្ចាស់ និងធ្វើការនៅសួនសត្វអូស្រ្តាលីប៉ុណ្ណោះទេ ថែមទាំងធ្វើដំណើរជុំវិញផែនដីដើម្បីផ្សព្វផ្សាយសារអភិរក្សសត្វព្រៃ។ រ៉ូប៊ឺតចាប់យកឱកាសទាំងនេះដើម្បីថតយកសម្រស់នៃសត្វព្រៃជុំវិញពិភពលោក។ ក្មេងដ៏មានទេពកោសល្យអាយុ១៤ឆ្នាំនេះ កំពុងតែចែករំលែកការថតរូបសត្វព្រៃរបស់គាត់នៅលើ Instagram ហើយវាមិនមែនជារឿងចំឡែកទេដែលមនុស្សភាគច្រេីនចូលចិត្តវា។
ព័ត៍មានបន្ថែម៖ Instagram | robertirwinphotos.com
រ៉ូបឺតអាយុ ១៤ ឆ្នាំកំពុងដើរតាមគន្លងឪពុករបស់គាត់ហើយជួយពិភពលោកឱ្យស្រឡាញ់ធម្មជាតិកាន់តែច្រេីនៗ។
តាំងពីវ័យក្មេង រ៉ូបឺតអ៊ីវីន ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងធម្មជាតិ។
រូបភាពសត្វព្រៃរបស់គាត់ត្រូវបានគេទទួលស្គាល់នៅក្នុងការប្រកួតប្រជែងថតរូបជាច្រើន ហើយវិចិត្រករវ័យក្មេងនេះនៅតែបន្តធ្វើឱ្យមនុស្សចាប់អារម្មណ៍ជាមួយនឹងរូបភាពអស្ចារ្យៗរបស់គាត់។
ក្រុមគ្រួសារអាយវីន មិនត្រឹមតែជាម្ចាស់និងធ្វើការនៅសួនសត្វអូស្រ្តាលីប៉ុណ្ណោះទេ ថែមទាំងធ្វើដំណើរទៅកាន់ភពផែនដីដើម្បីផ្សព្វផ្សាយសារអភិរក្សទៀតផង។
ប្រភព៖ BoredPanda