ថ្ងៃនេះខ្ញុំបានប្រមូលភស្ដុតាងជារូបភាពខ្លះៗដ៏គួរអោយចាប់អារម្មណ៍ ដែលអាចបោកភ្នែករបស់យើងបាន។
តាមពិតទៅ វង់ខៀវនិងបៃតងពណ៌ដូចគ្នា វាគឺពណ៌បៃតង។ មិនមានពណ៌ខៀវទេនៅក្នុងរូបភាពនេះទេ។
ការ៉េពណ៌ត្នោតនិងពណ៌ទឹកក្រូចនៅចំកណ្តាលផ្នែកខាងលើនៃគូបទាំងពីរនេះ គឺមានពណ៌ដូចគ្នា។
ចូរមើលដោយប្រុងប្រយ័ត្ននៅលើក្តារអុកនេះ។ តើការ៉េ "A" និង "B" មានពណ៌អ្វី? តើ "A" ហាក់ដូចជាខ្មៅ ហើយ "B" ហាក់ដូចជាពណ៌ស ត្រូវអត់? ចូររកមើលថាតើអ្នកត្រឹមត្រូវឬអត់ នៅខាងក្រោម។
ការពិតទាំងការ៉េ “A” និង “B” មានពណ៌ដូចគ្នា! ពណ៌ប្រផេះ។
ផ្នែកខាងក្រោមនៃតួលេខនេះហាក់ដូចជាមានពណ៌ស្រាលជាងមែនទេ? ឥឡូវចូរដាក់ដៃនៅចន្លោះកណ្តាលរវាងផ្នែកខាងលើនិងផ្នែកខាងក្រោមនៃតួលេខនេះ ពេលនោះអ្នកនឹងដឹង។
រូបសេះទាំងនេះមានពណ៌ដូចគ្នា។
តើមានពណ៌ប៉ុន្មាននៅក្នុងរូបទីនេះ បេីមិនរាប់បញ្ចូលពណ៌ស? បី? បួន? តាមពិតមានតែពីរទេ គឺពណ៌ផ្កាឈូកនិងបៃតង។
មិនថាអ្នកព្យាយាមយ៉ាងណា អ្នកមិនអាចផ្តោតលើរូបភាពណាមួយបានឡើយ។
#8
មើលទៅចំណុចតូចៗបួននៅចំកណ្តាលរូបភាពនេះរយៈពេល ៣០ វិនាទី។ បន្ទាប់មកក្រឡេកមើលពិដានហើយព្រិចភ្នែកពីរបីដង។ តើអ្នកឃើញអ្វី?
មានចំណុចខ្មៅនៅចំនុចប្រសព្វនៃខ្សែពណ៌សទាំងអស់ លើកលែងតែមួយដែលអ្នកកំពុងមើល។ តាមពិតចំណុចទាំងនេះមិនមានទេ។
ប្រសិនបើអ្នកមើលចំណុចខ្មៅតូចនៅចំកណ្តាលរូបភាពនេះពីរបីវិនាទី ផ្ទៃពណ៌ប្រផេះនៅជុំវិញនឹងរលាយបាត់។
ប្រភព៖ brightside.me