ស្រស់ស្អាត ​ហើយគួរឱ្យសរសើរមែនទែន! លោកជំទាវភរិយាអភិបាលខេត្តសៀមរាប ស្លៀកសំពត់សារបាប់របៀបខ្មែរអង្គរ ​ជាមួយកាបូបកំប្លោកខ្មែរទស្សនាប្រាសាទបុរាណ

សៀមរាប៖ លោកជំទាវភរិយាអភិបាលខេត្តសៀមរាប ​មួយរយៈនេះត្រូវបានគ្រប់គ្នាកោតសរសើរថាមិនត្រឹមតែមានសម្រស់ស្រស់ស្អាត  ចរិយាស័ក្តសមជានារីខ្មែរ ​តែលោកជំទាវមិនទំរើសខ្លួនប្រើរបស់របរកាបូបប្រេនៗដែលមានតម្លៃថ្លៃនោះទេ។ ​

ផ្ទុយទៅវិញ ​ក្នុងនាមជាភរិយាអភិបាលខេត្តដែលសម្បូរទៅដោយសម្បត្តិបុរាណ ​លោកជំទាវរមែងតែងលើកស្ទួយ  សិល្បៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរណាស់​ ជាពិសេសសម្តែងការគាំទ្រស្នាដៃខ្មែរ ដោយតែងតែប្រើប្រាស់កាបូបធ្វើពីកំប្លោករបស់ស្នាដៃកូនខ្មែរតែម្តង ​រហូតទទួលបានការកោតសរសើរពាសពេញប្រទេស។

ជាក់ស្តែងថ្មីៗនេះផងដែរ ​លោកជំទាវបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលម្តងទៀត  ដោយលោកជំទាវ  និងក្រុមមិត្តភក្តិ  បានណាត់គ្នាដើរកម្សាន្តនៅក្នុងប្រាសាតខ្មែរ ​ថែមទាំងតុបតែងស្លៀកសំបត់សារបាប់ដូចៗគ្នា ​ដោយយូរកាបូបកំប្លោកទៀតផង  មើលទៅស្រស់ស្អាតខ្លាំងណាស់។

លោកជំទាវបានរៀបរាប់នៅលើផេកហ្វេសបុករបស់លោកជំទាវថា៖ «  ចុងសប្ដាហ៍នេះខ្ញុំបានមកលេងប្រាសាទព្រះខ័ន ដើម្បីកំសាន្តនិងចង់បង្ហាញពីប្រវត្តិប្រាសាទបន្តិចបន្តួច ដែលប្រាសាទនេះត្រូវបានកសាងឡើងនៅ គ.ស ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ក្នុងរចនាបថបាយ័ន ។ ក្នុងនោះផងដែរ ខ្ញុំក៏ចង់បង្ហាញពីរចនាកាបូបកំប្លោកដែលជាការស្នាដៃច្នៃប្រឌិតឡើងរបស់កូនខ្មែរ ជាពិសេសគឺសំពត់សារបាប់(ចរបាប់)ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម។ យើងឃើញថានៅតាមប្រាសាទនានា មិនថាប្រាសាទព្រះខ័ន ឬក៏ប្រាសាទផ្សេងទៀតទេ គេតែតែឃើញមានចម្លាក់ឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើជាដើម ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ផងដែរ។ @ Palilay »៕

69707519_704908896691015_8012700200122449920_o

69732111_704908370024401_4211323074198372352_o

69776182_704908476691057_7541744585005858816_o

69842238_704908673357704_4646250308907827200_o

69876982_704908753357696_8349102250861264896_o

69892153_704908830024355_5219442917516509184_o

69921649_704908746691030_6700234254040694784_o

70026146_704908910024347_6052466642212880384_o

70526758_704908626691042_4755051129119703040_o

70612459_704908700024368_6591388010254696448_o

70781509_704908503357721_9198606624065847296_o

70925390_704908403357731_1831396796866232320_o

70944864_704908540024384_5939401563721170944_o