តោះ! ​មកដឹងពីគន្លឹះសំខាន់  សម្រាប់ការត្រៀមប្រលងចូលសាលាពេទ្យ  ដឹងតែប៉ុន្មានក្បាច់លែងបារម្ភហើយ! – Kalib9 ជីវិតកម្សាន្ត | Pelklas

តោះ! ​មកដឹងពីគន្លឹះសំខាន់  សម្រាប់ការត្រៀមប្រលងចូលសាលាពេទ្យ  ដឹងតែប៉ុន្មានក្បាច់លែងបារម្ភហើយ!

ការរៀនពេទ្យគឺជាក្តីស្រមៃរបស់មនុស្សភាគច្រើន ​ដោយសារតែជាការងារដែលគេគិតថាឡូយ ​អស្ចារ្យ ​ជាពិសេសថែមទាំងរកលុយបានច្រើនទៀតផង។ ​តែសម្រាប់ការសិក្សាមិនមែនជាការងាយនោះទេ  ថែមទាំងចំណាយពេលរៀនច្រើនឆ្នាំផងដែរ ​លើសពីនោះមិនមែនថាមានលុយរៀនទើបអាចចូលរៀនតែម្តងនោះទេ ​នោះគឺត្រូវឆ្លងកាត់ការប្រលងចូលសិន  ប្រសិនជាប្រលងជាប់ទើបមានសិទ្ធបង់ថ្លៃសិក្សាចូលរៀនបាន។

ដូច្នេះសម្រាប់អ្នកដែលទើបតែប្រលងជាប់ថ្មីៗ តោះមកអានពីគន្លឹះនៃការប្រលងចូលសាលាពទ្យមួយចំនួនដូចខាងក្រោមនេះ៖

Feature(3)_medium

១.  សួរខ្លួនឯងថា ​ចង់រៀនពិតប្រាកដអត់?

វាអាចថាជាគន្លឹះសំខាន់មួយដែរ ​ព្រោះថានៅពេលដែលអ្នកមានចិត្តរៀន  និងមានឆន្ទះខ្ពស់ចង់ចូលរៀនពេទ្យ ​និងចង់ក្លាយទៅជាគ្រូពេទ្យនាពេលអនាគត ​អ្នកនឹងខិតខំប្រឹងប្រែងខ្លាំងជាមិនខាន។ ​តែមិនមែនជាការចង់រៀនដោយសារតែឃើញគេល្អ ​គេរកលុយបាន ​ឬការបង្ខំពីក្រុមគ្រួសារ​ និងមនុស្សជុំវិញខ្លួនឡើយ។

២. ខ្លួនឯងមានសមត្ថភាពឬអត់?

ចូលរៀនពេទ្យ ​មិនមែនថាចង់រៀនក៏រៀនបានទេ ​ព្រោះការរៀនពេទ្យត្រូវការរៀនទ្រឹស្តីច្រើន ​អានសៀវភៅច្រើនណាស់ ​ឯការអនុវត្តលើសាកសពមនុស្ស ​និងសត្វឆៅៗក៏មាន។ ​ដូច្នេះត្រូវសួរខ្លួនឯងថា ​តើអ្នកពិតជាមានសមត្ថភាពរៀនពេទ្យឬអត់? ​អ្នកឆ្លាតវៃក្នុងការសិក្សាឬអត់? ​អ្នកពូកែអានសៀវភៅឬអត់? ​តើអ្នកខ្លាចឈាមឬក៏អត់? ​បើថាលំៗទេកុំប្រថុយរៀនពេទ្យអី។

៣. បាននិទ្ទេសអ្វីទើបរៀនពេទ្យបាន?

កាលពីមុនមានតែអ្នកបាននិទ្ទេសល្អទើបអាចប្រលងចូលពេទ្យបាន ​តែពេលនេះអ្នកមាននិទ្ទេសជាប់អ្វីក៏ដោយក៏អាចមានសិទ្ធប្រលងបានដែរ ដោយការប្រលងមានការរឹតបន្តឹងណាស់ ​គ្មានការបើកចម្លង ​ឬស៊ីសំណូកឡើយ។

15653

៤. ​ប្រលងលើវិញ្ញាសារអ្វី?

ជាធម្មតា និងរៀងរាល់ឆ្នាំ ការប្រលងថ្នាក់ជាតិគេប្រលងតែលើមុខវិជ្ជា ៣​​ តែប៉ុណ្ណោះ មានដូចជា គណិតវិទ្យា គីមីវិទ្យា និង ជីវវិទ្យា ។ ដោយវិញ្ញាសារប្រលង មិនមែនមានលក្ខណៈ QCM ទាំងអស់នោះឡើយ មានទាំងបំពេញចន្លោះខ្លះ និងឆ្លើយសំនួរខ្លះ  ដោយមុខវិជ្ជា​គណិតវិទ្យា ​គីមីវិទ្យា​ និង​ជីវវិទ្យា​ ត្រូវ​បាន​ដក​ចេញ​ពីលំហាត់​ចេញ​​ក្នុង​សៀវភៅ ពុម្ព​ក្រសួង​អប់រំទាំង​ស្រុង។ គីមីវិទ្យា​ភាគច្រើន​ចេញ​តែ​សំនួរ​ទេ​ ហើយ​ចេញ​ដូច​ក្នុង​សៀវភៅ​ពុម្ព​ក្រសួង​ទាំងអស់ ជីវវិទ្យា​ក៏ដូចគ្នាដែរ។ ចំពោះ​គណិតវិទ្យា​មាន​សៀវភៅពីរ គឺសៀវភៅ​កម្រិត​មូលដ្ឋាន និង​សៀវ​ភៅ​កម្រិត​ខ្ពស់​។ តែវាមិនងាយស្រួលទេ ​ព្រោះអ្នកត្រូវធ្វើដោយរហ័សបន្តិច ដោយសារតែសំនួរ ​និងលំហាត់មានច្រើន  តែពេលវេលាខ្លីណាស់។

៥. មុនប្រលងត្រៀមអ្វីខ្លះ?

ក្រោយថ្ងៃប្រលងបាក់ឌុបចប់ អ្នកគួរតែមករៀនគួរបន្ថែមនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ ​ជាពិសេសគឺសាលាជ័យថាវី ដើម្បីរៀនវិញ្ញាសារបន្ថែម។

សូមជូនពរប្អូនៗដែលត្រៀមប្រលងចូលពេទ្យ ​ទទួលបានជោគជ័យណា!

រក្សាសិទ្ធ៖ Kalib9