ចំណុច ៥យ៉ាងដែលអ្នកគួរចងចាំកំឡុងពេលរៀននៅសាកលវិទ្យាល័យក្នុងឆ្នាំដំបូង

សិស្សនិស្សិតស្ទើតែគ្រប់រូបអាចមានចំណុចខ្វះខាតមួយចំនួនដែលពួកគេមិនសូវចាប់អារម្មណ៍ពេលចូលសិក្សាក្នុងឆ្នាំដំបូងនៅសាកលវិទ្យាល័យ។ នោះអាចដោយហេតុថាពួកគេទើបតែចូលរៀនថ្មីថ្មោង និងមិនមានទំនាក់ទំនងជិតស្និតជាមួយអ្នកដទៃ។ ទោះជាយ៉ាងនេះក្ដី ការត្រៀមទុកជាស្រេចនូវចំណុចដែលគួរតែចងចាំមួយចំនួនគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាអាចផ្តល់ផលប្រយោជន៍ជាច្រើនដល់យើង។ ខាងក្រោមនេះគឺជាចំណុច ៥យ៉ាងដែលអ្នកគួរចងចាំកំឡុងពេលរៀននៅសាកលវិទ្យល័យក្នុងឆ្នាំដំបូង៖

១. ទំនាក់ទំនងល្អជាមួយគ្រូសាស្ត្រចារ្យ

Uni1

Source: Shutterstock

ការប្រាស្រ័យទាក់ទងជាមួយសាស្រ្តាចារ្យរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅសិក្សារបស់អ្នក។ នៅពេលអ្នកខ្វះទំនាក់ទំនងជាមួយពួកគាត់ អ្នកអាចខ្វះចន្លោះចំណុចសំខាន់ៗដែលអ្នកមិនធ្លាប់ដឹងពីមុនមក ដូចជាឯកសារមេរៀន គំនិត និងបទពិសោធន៍ល្អៗ។ សម្រាប់ខ្ញុំទំនាក់ទំនងពិតជាសំខាន់ណាស់ ព្រោះអ្នកអាចស្នើរសុំឯកសារសំខាន់ៗដែលទាក់ទងនឹងជំនាញអ្នក ឬសុំយោបល់យកមកពិចារណាលើរឿងអ្វីមួយ។

២. កុំខកខានម៉ោងរៀន

Uni2

Source: Faculty Focus

ឆ្នាំដំបូងជាឱកាសល្អសម្រាប់អ្នក អ្នកអាចមមាញឹកនឹងការស្រាវជ្រាវលើកិច្ចការផ្សេងៗបន្តិច។ កិច្ចការទាំងនោះអាចធ្វើអោយអ្នកហត់នឿយ បើសិនជាអ្នកខ្វះធនធានពីថ្នាក់ខាងក្រោម។ ក្នុងប្រទេសកម្ពុជាយើង សម្រាប់អ្នកនៅតាមខេត្ត យុវជនអាចនឹងលំបាកក្នុងការស្រាវជ្រាវដោយសារតែអ្នកខ្លះមិនបានរៀនត្រៀម មុនបើកបវេសនកាលនៃមហាវិទ្យាល័យ ឬមិនមានធនធានពីការរៀនថ្នាក់វិទ្យាល័យ។ ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកអាចរៀនត្រៀម ឬកុំខកខានម៉ោងរៀនក្នុងថ្នាក់។

៣. កុំបងើ្កតទម្លាប់ចាយវាយខ្ជះខ្ជាយ

Uni3

Source: blogs.bing.com

ការចាយវាយសាច់ប្រាក់អាចមិនមានការគ្រប់គ្រងបានល្អ ដោយសារតែអ្នកមិនបាននៅជិតសមាជិកគ្រួសាររបស់អ្នក។ អ្នកអាចនឹងខ្ជះខ្ជាយទៅលើម្ហូបអាហារ សម្លៀកបំពាក់ ឬសម្ភារៈផ្សេងៗ បើអ្នកមិនបានកំណត់ក្នុងការចាយវាយ។ អ្នកអាចពិចារណាលើចំណុចនេះ ដើម្បីជៀសវាងការបង្កើតទម្លាប់មិនល្អនៅពេលចូលរៀនក្នុងឆ្នាំដំបូងរបស់អ្នក។

៤. ការញុំាអាហារ និងការគេង

Uni4

Source: Muscle & Fitness

សកម្មភាពទាំងពីរនេះ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់បុគ្គលម្នាក់ៗក្នុងការរស់នៅប្រចាំថ្ងៃ។ បើអ្នកមិនបានញុំាអាហារទៀងទាត់ ហើយការគេងមិនគ្រប់គ្រាន់ វាអាចប្រឈមមុខនឹងបញ្ហាសុខភាពច្រើន។​ ដើម្បីឈានទៅដល់គោលដៅ អ្នកចាំបាច់ត្រូវជៀសវាងការញុំាមិនទៀងទាត់ពេលវេលា ឬគេងមិនស្កប់ស្កល់។ ទោះបីជាអ្នកមានកិច្ចការសាលារវល់យ៉ាងណាក៏ដោយ ប៉ុន្តែអ្នកក៏គួរគិតថា សុខភាពជាចំណុចចម្បងបំផុតសម្រាប់យើង។

៥. ប្រើប្រាស់កម្មវិធីផ្សេងៗទាក់ទងនឹងសាលា

1

Source: Shutterstock

សាកលវិទ្យាល័យមួយចំនួនបានរៀបចំការរៀនត្រៀមមុនពេលវិសម្សកាលថ្មីចាប់ផ្តើម ព្រោះដើម្បីជាជំនួយ និងមានធនធានខ្លះៗក្នុងការគិត ហើយអាចរើសមុខជំនាញបានត្រឹមត្រូវនៅពេលពួកគេបានឆ្លងកាត់វគ្គនេះ។ ម្យ៉ាងទៀត បើអ្នកមានបញ្ហាទាក់ទងនឹងការរស់នៅ ការងារ រឺបញ្ហាផ្សេងក្រៅពីនេះ អ្នកក៏អាចប្រឹក្សាជាមួយអ្នកជំនាញដែលមាននៅតាមសាលានីមួយៗ។ ពួកគេនឹងផ្តល់ការប្រឹក្សា និងជម្រើសដោះស្រាយល្អៗអាចអោយអ្នកធ្វើការពិចារណាបាន។

ចំនុចខាងលើនេះ ជាអ្វីដែលអ្នកត្រូវពិចារណា ដើម្បីអោយការរៀននៅក្នុងសាលាមានលទ្ធផលល្អ និងជៀសវាងពីបញ្ហាមួយចំនួនដូចជាការគ្រប់គ្រងសាច់ប្រាក់ សុខភាព...។

 

Translated by Ly Hout

Edited by Serpent & Rey

Cited by: happylearnnews.com

Source in English: Society19