នៅថ្ងៃសៅរ៍ ខាងមុខនេះ និងមានការប្រកួតដ៏កក្រើកសង្វៀនដោយកីឡាករលំដាប់កំពូលរបស់កម្ពុជា និងប៉ះគ្នា គឺ កីឡាករ រឿង សោភ័ណ្ឌ ប៉ះជាមួយ កីឡាករ នីសុភីដែលបងប្អូនស្គាល់ថាឡុង សុភី។ ការប្រកួតនេះនិងត្រូវធ្វើឡើងសង្វៀនរបស់ទូរទស្សន៍CNC ក្នុងកម្មវិធី ដណ្ដើម ខ្សែរក្រវាត់ អ្នកតស៊ូគុនខ្មែរគោជល់។
រឿង សោភ័ណ្ឌ គឺជាកីឡាករដែលមានស្រុកកំណើត នៅស្រុក អង្គស្នួល និងកំពុងហ្វិកហាត់ជាមួយ លោកគ្រូ ឈិនក្វាន់ចៃ នៅក្លឹបម្កុតរាជសី ។ ចំណែក ឯ កីឡាករ នី សុភី ដែលពីមុនឈ្មោះ ឡុង សុភី មកពីខេត្តបាត់ដំបង កំពុងហ្វឹកហាត់ជាមួយ លោកគ្រូ ឡុង សាវន្ត។ គួរបញ្ជាក់ ផងដែរថាឡុង សុភី គឺជាសិស្សរួមគ្រូ ជាមួយ បឺត ខាំ និង កីឡាក ឡុង សុវណ្ណឌឿន ដែលបងប្អូនបានជ្រាបហើយ។
គួរំលឹក ផងដែថា សម្រាប់ការប្រកួតកន្លងមក កីឡាករ រឿង សោភ័ណ្ឌ មានអាវុធ សាហាវរបស់គេ គឺកណ្ដាប់ដៃ ពិស ចំណែក នី សុភី មានអាវុធដ៏មុតស្រួចរបស់គេ គឺ កែង និងជង្គង់។ ហើយអ្វីដែលគួអោយជក់ចិត្ត ជាងនេះទៀត គឺ ការប្រគួតនេះ ជាការសងសិក ដោយ កាលណោះ សោភ័ណ្ឌ ធ្លាប់ផ្ដួល សុភី អោយសន្លប់ នៅជំនាន់ លោក គ្រូម៉ាសេរី ជាអ្នករៀបចំការប្រកួតក្នុងកាប្រកួត វគ្គ ផ្ដាច់ព្រាត់ក្នុងកម្មវិធីដណ្ដើមខ្សែរក្រវាត់ ដូចគ្នានេះដែរ។
សូមបងប្អួនរងចាំមើល តើ អ្នកលេងជង្គង់កែងហើយថ្មីៗនេះ បានវិវឌ្ឍន៍ខ្លួន ជាអ្នកលេង កណ្ដាប់ដៃ(សុភី) អាចសងសឹក កណ្ដាប់ដៃពិស( សោភ័ណ្ឌ) បានរឺទេ?
សូមបងប្អូនអញ្ជើញទស្សនា ដោយផ្ទាល់ អោយបានច្រើនកុះករ នៅសង្វៀន CNC/ CTN ឬស្សីកែវ នៅថ្ងៃសៅរ៍ ទី១៤ កញ្ញា ម៉ោង៦ល្ងាច។ ហើយការប្រកួតនេះ ក៏មានកាផ្សាយផ្ទាល់នៅលើទូរទស្សន៍CNC និង facebook page របស់ខ្លួនផងដែរ។
By Rey & Geo