រឿង ៥ យ៉ាងដែលមិនត្រូវនិយាយទៅកាន់មិត្តភក្តិដែលកំពុងកើតទុក្ខ – Kalib9 គន្លឹះ | Pelklas

រឿង ៥ យ៉ាងដែលមិនត្រូវនិយាយទៅកាន់មិត្តភក្តិដែលកំពុងកើតទុក្ខ

 

Talk1

Source: iBelieve

 

កាលពីបីឆ្នាំមុនម្តាយរបស់ខ្ញុំបានបាត់បង់ជីវិត ពេលនោះខ្ញុំមិនដឹងថាត្រូវនិយាយអ្វីឡើយទៅកាន់មនុស្សនៅជុំវិញខ្លួនទេ បានត្រឹមនៅស្ងៀមមិនធ្វើអ្វីទាំងអស់។ ក្រោយមកចិត្តខ្ញុំបានធូរស្រាលបន្តិចបន្ទាប់ពីបានសម្រួលអារម្មណ៍ទទួលយកការពិតគ្រប់យ៉ាង។ មានមនុស្សជាច្រើនបានផ្តល់ដំបូន្មានល្អៗជាច្រើន ប៉ុន្តែក៏មានមនុស្សមួយចំនួនតូចដែលនិយាយមិនបានយកចិត្តគិត ហើយធ្វើឲ្យខ្ញុំចងចាំនូវដំបូន្មានមិនល្អរបស់អ្នកមួយចំនួនតូចនោះ។ ពេលនេះខ្ញុំនឹងចែករំលែកសំណួរទាំងនោះ ហើយអ្នកគួរពិចារណា ឬជៀសវាងសួរសំណួរនៅពេលប្រាប់ទៅដល់បុគ្គលដែលកំពុងកើតទុក្ខក្រៀមក្រំ។

១. តើអ្នកទៅលែងរួចហើយមែនទេ?

Talk3

Source: The Gardens of Boca Raton

 

នៅពេលនោះខ្ញុំមិនដឹងថាត្រូវធ្វើបែបណាឡើយ មានតែនៅស្ងៀមស្ងាត់ហើយមិនឆ្លើយព្រោះយល់ថា វាមិនបានផ្តល់ផលល្អមកកាន់យើងឡើយ មានតែថមថយទាំងកម្លាំងចិត្ត និងកម្លាំងកាយថែមទៀត។ បើសិនមិត្តអ្នកកំពុងស្ថិតក្នុងស្ថានភាពនេះ អ្នកមិនគួរសួរគេឡើយ! អ្វីដែលសំខាន់អ្នកត្រូវយល់ចិត្តមិត្តរបស់អ្នកឲ្យបានច្រើន។

២. អ្វីៗទាំងអស់កើតឡើងសម្រាប់ហេតុផលមួយ

ស្តាប់ទៅបីដូចជាមានន័យនឹងអាចកាត់បន្ថយសម្ពាធបានច្រើន ប៉ុន្តែពេលដែលខ្ញុំបានឆ្លងកាត់ពេលវេលានេះ ទឹកចិត្តរបស់ខ្ញុំហាក់ដូចជាកាន់តែខ្សោះខ្សោយ និងគ្មានភាពស៊ូទ្រាំបន្តិចសោះ។ ប៉ុន្តែសូមអ្នកគ្រប់គ្នាពិចារណាមុននឹងនិយាយឃ្លាមួយនេះ!

៣. អ្នកមើលទៅហាក់ដូចជាមិនអីផង!

មានមនុស្សខ្លះមើលទៅខាងក្រៅហាក់បីដូចជារឹងមាំមែនទែន ទោះជាយ៉ាងនេះក្តីក្នុងដួងចិត្តគេប្រាកដជាត្រូវការការលើកទឹកចិត្ត ការពិភាក្សាពីមនុស្សជុំវិញខ្លួន គ្រាន់តែពេលខ្លះពួកគេចង់លាក់អារម្មណ៍ទន់ជ្រាយរបស់ពួកគេប៉ុណ្ណោះ។ អ្នកអាចនឹងមិននិយាយឃ្លានេះ បើអ្នកស្រមៃថាអ្នកស្ថិតក្នុងស្ថានភាពតឹងតែងបែបនេះ។

៤. អ្នកខំគិតច្រើនធ្វើអី គិតច្រើនមិនបានអ្វីមកវិញផង

Talk3

Source: NearSay

មិនថាមានរឿងធំយ៉ាងណា ឬមិត្តអ្នកកំពុងគិតច្រើនប៉ុន្តែមិនទាន់បានរកដំណោះស្រាយដ៏ល្អ ខ្ញុំគិតថា អ្នកមិនគួរនិយាយឃ្លាមួយនេះឡើយ។ ដំបូងស្តាប់ទៅហាក់ដូចជាឃ្លាធម្មតា ប៉ុន្តែអាចជាបន្ទុកដល់ផ្លូវចិត្តមិត្តរបស់អ្នក ព្រោះពេលនោះគេអាចនឹងស្ថិតក្នុងស្ថានភាពអារម្មណ៍ធុញថប់។ អ្នកគួរជៀសវាងការនិយាយឃ្លាប្រភេទបែបនេះ ហើយប្តូរមកជាឃ្លាលើកទឹកចិត្តវិញទើបជាការល្អ។

៥. ប្រាប់ឲ្យខ្ញុំដឹងផង ប្រសិនអ្នកត្រូវការអ្វី

ឃ្លានេះគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែបើអ្នកអាចជួយលើសពីអ្វីដែលឃ្លាអ្នកបានលើកឡើងរឹតតែប្រសើរ។ ក្នុងនាមជាមិត្តភក្តិ ការសិក្សាប្រចាំថ្ងៃអាចមានភាពលំបាកលំបិន តែបើអ្នកជួយផ្តល់អ្វីមួយដែលពួកគេកំពុងត្រូវការ ហើយអ្នកក៏មិនគួររង់ចាំការសុំជំនួយពីមិត្តភក្តិឡើយ ក្នុងពេលមិត្តភក្តិអ្នកខ្វះខាត។

 

Translated by: Ly Hout

Edited by: Serpent & Rey

Cited by: happylearnnews.com

Source in English: theeverygirl.com