ការពិតដ៏ចម្លែកៗទាំង ១១ ដែលធ្វើអោយពិភពលោកនឹកស្មានមិនដល់ – Kalib9 ប្លែកៗ | Pelklas

ការពិតដ៏ចម្លែកៗទាំង ១១ ដែលធ្វើអោយពិភពលោកនឹកស្មានមិនដល់

មានរឿងដ៏គួរអោយភ្ញាក់ផ្អើលជាច្រើនដែលកើតឡើងក្នុងពិភពលោកដូចជា ឥន្ទធនូអាចលេចឡើងនៅពេលយប់ សត្វឆ្កែចចកដ៏កាចសាហាវ(coyotes)អាចក្លាយជាមិត្តជាមួយសត្វbadgers ហើយកំពូលអ្នកបោកប្រាស់ត្រូវបានគេបោកប្រាស់វិញដូចគ្នា។ លើសពីនេះទៅទៀតនៅមានមនុស្ស ព្រៃប្រឹក្សា និងសត្វផ្សេងៗទៀតតែងតែធ្វើឲ្យយើងភ្ញាក់ផ្អើលផងដែរ។ ពេលនេះយើងនឹងបង្ហាញពីភាពភ្ញាក់ផ្អើលទាំងអស់នោះទៅកាន់មិត្តអ្នកអានអោយបានដឹងដូចគ្នា។

១. សត្វស្វាឈ្មោល Orangutan ចាប់អារម្មណ៍ចំពោះស្រ្តីដែលមានសក់ពណ៍ក្រហម

ដោយសារតែសត្វស្វា Orangutan មានលក្ខណៈគួរចាប់អារម្មណ៍។ រោមវាមានពណ៌ក្រហមលាយពណ៌ត្នោត ហើយមានដៃវែង។ ស្វាឈ្មោលប្រភេទនេះមិនត្រឹមតែចាប់អារម្មណ៍ស្វាញីប្រភេទដូចវាទេ ប៉ុន្តែសត្វនេះក៏ចាប់អារម្មណ៍ស្ត្រីទាំងឡាយណាដែលមានសក់ពណ៍ដូចរោមវាផងដែរ។ ឧ. Orangutan Hsing Hsing នៅសួនសត្វមួយក្នុងប្រទេសអូស្ត្រាលីបានលួចយករូបថតរបស់ Nicole Kidman ពីទស្សនាវដ្តីមួយក្បាល ហើយវាបានទុករូបថតនោះជាប់នឹងខ្លួនជានិច្ច។ ប្រាកដណាស់ថា សត្វស្វាមួយនេះគឺពិតជាចូលចិត្តនាងណាស់។

11fact1

២. ជនបោកប្រាស់ម្នាក់បានលក់រូបគំនូរក្លែងក្លាយក្នុងតម្លៃ ១.៧លានដុល្លារ ប៉ុន្តែត្រូវបានទទួលប្រាក់ក្លែងក្លាយទៅវិញ

នៅក្នុងឆ្នាំ ២០០៣ មានការរៀបចំពិធីលក់រូបគំនូរមួយដោយលោក Goya ប៉ុន្តែតាមពិត រូបមួយនេះគូរដោយវិចិត្រករជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ Antonio María Esquivel ។ អ្នកជំនួញម្នាក់មកពីអារ៉ាប់បានទាក់ទងនឹងឈ្នួញកណ្តាលម្នាក់ បានស្នើរសុំប្រាក់លើកទឹកចិត្តពីបុរសលក់រូបគំនូរនោះដើម្បីយកទៅលក់ឲ្យក្នុងតម្លៃ ៣០០០០០ដុល្លារ។ វាដូចជារឿងចម្លែក ប៉ុន្តែអ្នកលក់រូបគំនូរគ្មានការសង្ស័យអ្វីឡើយ ហើយរូបគេបានខ្ចីលុយពីមនុស្សដែលគេបានស្គាល់ម្នាក់ ហើយបានចុះកិច្ចព្រមព្រៀង។ ដំបូង អ្នកទាំងពីរនោះបានយកទៅលក់ក្នុងតម្លៃ ៤លានដុល្លារ ប៉ុន្តែចុងក្រោយលក់បានតែក្នុងតម្លៃ ១.៧លានដុល្លារ។ បញ្ហានោះគឺលុយទាំងនោះគឺក្លែងក្លាយដូចជារូបគំនូរនោះដែរ។ បុរសទាំងពីរនោះត្រូវបានចាប់ខ្លួនដោយពួកគេព្យាយាមយកប្រាក់កក់ទាំងអស់នោះទៅទុកក្នុងធនាគារ ហើយឈ្នួញកណ្តាលត្រូវបានរត់គេចខ្លួនបាត់។

11fact2

៣. នៅប្រទេសអូស្ត្រាលី កម្មវិធី Peppa Pig ត្រូវបានហាមមិនអោយផ្សព្វផ្សាយ ពីព្រោះវាបង្រៀនឲ្យក្មេងៗមិនខ្លាចសត្វពីងពាង

កម្មវិធីកំសាន្តដ៏គួរអោយចាប់អារម្មណ៍មួយរបស់កុមារៗក្នុងប្រទេសអូស្ត្រាលីត្រូវបានហាមឃាត់ផ្សព្វផ្សាយ ដោយសារមានមាតាបិតាជាច្រើនបានបា្រប់ថានៅពេលកូនៗពួកគេបានមើលកម្មវិធីនេះ ធ្វើអោយកុមារៗភាគច្រើនមិនមានការខ្លាចសត្វពីងពាងទាល់តែសោះ។ គឺមានសត្វពីងពាងកាចសាហាវជាច្រើននៅប្រទេសនេះ ដូច្នេះពួកគេបានស្នើរសុំបិទកម្មវិធីនេះតែម្តង។

11fact3

៤. មន្ត្រីសន្តិសុខម្នាក់មានភាពល្បីល្បាញ ហើយអ្នកទោសជាច្រើនបានធ្វើពិធីជប់លៀងជូនរូបគាត់

មន្ត្រីការពារម្នាក់ដែលស្ថិតនៅមណ្ឌលកែប្រែ Louisiana ឈ្មោះរបស់គាត់គឺលោក John Whitle។ ដោយសារតែគាត់ចិត្តល្អ ហើយមានភាពយុត្តិធម៌លើអ្នកទោសទើបធ្វើអោយពួកគេចូលចិត្តមន្ត្រីម្នាក់នេះខ្លាំង។ អស់រយៈពេលជាច្រើនឆ្នាំដែលគាត់បានធ្វើការនៅក្នុងមណ្ឌលកែប្រែនេះ គាត់គ្រប់គ្រងស្ថានភាពបានយ៉ាងសកម្ម ហើយភាពរញេរញ៉ៃក្នុងមណ្ឌលត្រូវបានកាត់បន្ថយ ព្រមទាំងការរៀបចំប្រព័ន្ធគ្រប់គ្រងមានស្ថិរភាពល្អ។ អ្វីដែលពិសេសគឺអ្នកទោសជាច្រើនទទួលបានការរៀនសូត្រចំណេះដឹងពីរូបគាត់ផងដែរ គ្រប់យ៉ាងនៅទីនោះមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ម្យ៉ាងទៀតគាត់បានអនុញ្ញាតឲ្យអ្នកទោសណាដែលគាត់ទុកចិត្ត អោយទៅប្រកួតកីឡាក្នុងព្រឹត្តការណ៍ផ្សេងៗដែរ។ សមិទ្ធផលទាំងអស់នេះហើយបានជាធ្វើអោយគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ។

11fact4

៥. បុរសជនជាតិកាណាដាម្នាក់ដែលបានបាត់ខ្លួននៅក្នុងព្រៃ បានធ្វើឲ្យខូចខាតដល់ខ្សែភ្លើង ដូច្នេះក្រុមអ្នកថែរក្សាបានតាមរក និងជួយសង្គ្រោះគាត់

Saskatchewan ជាជនជាតិកាណាដាម្នាក់ ហើយគាត់មានមុខរបរជាអ្នកនេសាទម្នាក់។ ថ្ងៃមួយពេលដែលគាត់កំពុងធ្វើការនេសាទស្រាប់តែមានខ្យល់ព្យុះបក់យ៉ាងខ្លាំងមកលើតំបន់ដែលគាត់នេសាទ។ គាត់ត្រូវបានខ្យល់ព្យុះបក់ផាត់ទៅក្នុងព្រៃមួយ ពេលនោះគាត់វង្វេងផ្លូវរកច្រកចេញពុំឃើញ។ ភ្លាមៗស្រាប់តែគាត់នឹកឃើញគំនិតមួយដែលនឹកស្មានមិនដល់នោះគឺ គាត់បានកាត់ខ្សែភ្លើងដែលមាននៅលើបង្គោលក្នុងព្រៃអស់ជាច្រើនជាមួយនឹងពូថៅរបស់គាត់ ហើយគាត់បានរង់ចាំឧទ្ធម្ភាគចក្រមកដល់ហើយសង្គ្រោះគាត់។ គ្រប់យ៉ាងដូចជាគំនិតរបស់គាត់ ហើគាត់ត្រូវបានជួយសង្គ្រោះចេញពីក្នុងព្រៃនោះ ម្យ៉ាងទៀតគាត់បានចំណាយប្រាក់ដើម្បីសងនូវអ្វីដែលគាត់បានធ្វើ។ ប្រជាពលរដ្ឋដែលនៅជិតនោះបានរងចាំអគ្គិសនីអស់រយៈពេល ៣០ម៉ោង។ ប៉ុន្តែជីវិតសំខាន់ជាងអ្វីដែលគាត់បានធ្វើ តើអ្នកយល់ដូចខ្ញុំទេ!

11fact5

៦. សត្វ Coyotes និងសត្វ badgers អាចប្រមាញ់ចំណីជាមួយគ្នា

សត្វភាគច្រើនតែងតែធ្វើការប្រមាញ់ចំណីខុសៗគ្នា ប៉ុន្តែសត្វពីរប្រភេទនេះប្រៀបបានដូចជាបងប្អូន ពីព្រោះវាបានធ្វើការប្រមាញ់ចំណីរួមគ្នា។

11fact6

៧. ហាងស្រាចំណាស់ជាងគេនៅអឺរ៉ុបត្រូវបានបើកនៅតំបន់ ៩០០ ប្រទេសអៀរឡង់

ហាងនេះមានទីតាំងនៅប្រទេសអៀរឡង់ ហើយត្រូវបានគេស្គាល់ឈ្មោះថា Sean’s Bar ។ វាត្រូវបានសាងសង់ឡើងក្នុងតំបន់ ៩០០ នៅទីក្រុង Athlone ។ កាលពីដើមវាជាអាគារធ្វើពីឈើ និងដីឥដ្ឋ ប៉ុន្តែនៅឆ្នាំ ១៩៧០ អគារនេះត្រូវបានសាងសង់ឡើងវិញ។ ក្នុងអំឡុងពេលនៃការសាងសង់ឡើងវិញគេរកឃើញកាក់ប្រាក់ចាស់ៗជាច្រើន មួយចំនួនត្រូវបានបញ្ជូនទៅសារមន្ទីរខណៈ ហើយមួយចំនួនទៀតត្រូវបានរក្សាទុកនៅក្នុងហាងដូចដើម។

11fact7

៨. មានទំពាំងបាយជូរមួយប្រភេទដែលមានរសជាតិដូចស្ករគ្រាប់រសជាតិកប្បាស

ក្រុមអ្នកបង្កាត់ពូជរុក្ខជាតិមួយក្រុមមកពីរដ្ឋ California បានបង្កាត់ពូជទំពាំងបាយជូរមួយប្រភេទដែលមានជាតិស្ករច្រើនជាង ១២ ភាគរយនៃទំពាំងបាយជូរធម្មតា។ វាត្រូវបានគេបង្កាត់ពូជក្នុងរយៈពេល ១២ ឆ្នាំហើយ។ នៅឆ្នាំ ២០១៣ មានការបើកលក់ទំពាំងបាយជូរថ្មីបានចាប់ផ្តើម។ ទំពាំងបាយជូរមានក្លិន និងទំហំមើលទៅដូចជាទំពាំងបាយជូរធម្មតា ប៉ុន្តែរសជាតិគឺស្ទើរតែដូចគ្នាទៅនឹងស្ករគ្រាប់កប្បាស។ នេះគឺជាជម្រើសដ៏ល្អសម្រាប់ញុំាំបង្អែមមួយប្រភេទនេះ។

11fcat8

៩. ផ្ទះ ឬបន្ទប់គេងនៅលើកប៉ាល់ដែលមានមនុស្សមួយចំនួនរស់នៅ

កប៉ាល់មួយនេះ គឺជាកន្លែងរស់នៅដ៏ប្រណិតរបស់មនុស្សមួយចំនួនដែលពួកគេមានលុយទិញដូចជាបន្ទប់ ឬផ្ទះដូចនៅលើគោកផងដែរ។ អ្វីដែលពិសេសអ្នកធ្វើដំណើរកម្សាន្ដបាន ប្រសិនបើមនុស្សដែលរស់នៅលើនោះលើកសំណើរឡើងព្រមគ្នា។ តម្លៃនៃបន្ទប់រស់នៅមួយអាចក្នុងចន្លោះពី ២.៩ ទៅ ៧.១លានដុល្លារ។ អាយុមធ្យមរបស់អ្នកដែលរស់នៅលើនោះគឺ ៦៤ឆ្នាំ។

11fact8

១០. ឥន្ទធនូលេចឡើងនៅពេលរាត្រី

គេហៅវាថា The Moonbow។ វាមានពន្លឺតិចជាងឥន្ទធនូដែលលេចឡើងពេលថ្ងៃ ហើយវាមានពណ៌សច្រើននៅពេលដែលមនុស្សមើលទៅកាន់វា។ The Moonbow អាចត្រូវបានគេមើលឃើញនៅកន្លែងដែលនៅជិតទឹកជ្រោះ ឬនៅពេលមានភ្លៀងក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ។

11fact9

១១. ស្ត្រីឈ្មោះ Marilyn Monroe មានIQខ្ពស់ជាងលោក Albert Einstein

មានព័ត៌មានមួយបង្ហាញថា ស្ត្រីឈ្មោះ Marilyn Monroe មានIQចន្លោះពី ១៦៣ទៅ១៦៨ តែលោក Albert Einstein មានតែ១៦០។ វាមិនមានអ្វីបង្ហាញ ឬវាស់វែងការពិតបានឡើយ ប៉ុន្តែនាងត្រូវបានគេស្គាល់ថាពិតជាស្ត្រីដែលឆ្លាតខ្លាំងណាស់។ នាងអាយុច្រើនហើយមានគំនិតទូលំទូលាយខ្លាំង។ ការពិតដ៏រីករាយមួយទៀតគឺលោក Albert Einstein ធ្លាប់បានផ្តល់រូបភាពផ្ទាល់ខ្លួនដល់នាងដែលពិតជាសំខាន់សម្រាប់នាង។

11fact10

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: brightside.me