ប្រវត្តិនៃព្រះពុទ្ធរូបប្រក់នាគ

 

Buddha 1

 

នៅតាមវត្តអារាម​​​​​​​​​​​​​​​​​​​​ ក៏ដូចជាទីសក្ការៈផ្សេងៗមួយចំនួន​យើងឃើញភាកមាន រូបបដិមាព្រះពុទ្ធជាច្រើនសណ្ឋាន ដូចជារូប​ព្រះពុទ្ធផ្ទំ រូបព្រះពុទ្ធសមាធិជាដើមនិងមានរូបសំណាក់ព្រះពុទ្ធជាច្រើនទៀត។យ៉ាងណាមិញបើឲ្យនិយាយពីអត្ថន័យពី​នៃរូបបដិមានីមួយៗរបស់ព្រះពុទ្ធប្រាកដជាពុំសូវមានអ្នកដឹងច្រើនប៉ុន្មានទេ​ និងប្រហែលជាមិនដឹងថារូបបដិមាទាំងនោះ មានន័យបែបណាឡើយ។ ដូច្នេះយើងសូមធ្វើការ លើកយកនូវ រូបបដិមា១ដែលជាវគ្គ១នៃព្រះពុទ្ធប្រវត្តិ​ពុទ្ធប្បវត្តិមកឲ្យគ្រប់គ្នាបានស្គាល់និងបានដឹង អំពីប្រវត្តិនៃព្រះពុទ្ធប្រក់នាគនេះ។ យោងតាម សៀវភៅ ខ្ញុំចង់ដឹង បានធ្វើការបង្ហាញអំពី ព្រះពុទ្ធប្រក់នាគគឺមានពុទ្ធប្រវត្តិពុទ្ធប្បវត្តិដូចតទៅ៖

Buddha 2

Source: Study.com

 

ក្រោយពេលបានត្រាស់ដឹងរួចហើយ ព្រះពុទ្ធបានបន្តធ្វើសមាធិនៅជិតស្រះទឹកមួយ។ នៅក្នុងសប្តាហ៍ទី៦មានភ្លៀងព្យុះយ៉ាងខ្លាំងដែលអាចរំខាន ដល់ការភាវនារបស់ព្រះអង្គ។ នៅពេលនោះមានស្តេចនាគឈ្មោះ មុចលិន្ទដែលរស់នៅក្នុងស្រះនោះ បានចេញមកជួយព្រះអង្គ។ ស្តេចនាគ​​វារឡើងពីទឹកលូនមកដល់ព្រះអង្គ បានឆ្វាយខ្លួនជារង្វេលលើដើម្បីឲ្យព្រះអង្គគង់ពីលើហើយបើកពពារប្រក់កុំឲ្យព្រះអង្គទទឹក។​ ​​​ ​​​​​​​​​​​​​​​​​​​យើងឃើញនាគមានក្បាល៧ និងស្រការបស់វាផងដែរ។ ឯព្រះពុទ្ធវិញយកព្រះហស្តដាក់លើគ្នាក្នុងស្ថានភាពសម្រាក និងព្រះភក្ត្រញញឹមបន្តិចបង្ហាញនូវចិត្តស្ងប់ ប្រកដដោយមេត្តាធម៌។ អ្វីដែលអស្ចារ្យគឺ ព្រះនេត្រទាំងពីរបើកតែពុំសម្លឹងមកយើងទេ ផ្ទុយទៅវិញព្រះនេត្រទាំងពីរបានបង្ហាញពីការប្រមូលអារម្មណ៍ក្នុងចិត្តព្រោះព្រះពុទ្ធកំពុងធ្វើសមាធិ។ ព្រះពុទ្ធបញ្ចប់សមាធិនៅថ្ងៃទី៤៩ បន្ទាប់មកព្រះអង្គយាងទៅសម្តែងធម៌ប្រោសសត្វលោកគ្រប់ទិសទី។

ចំណែកឯសត្វនាគវិញ គឹគឺជាសត្វពស់ដែលមានអនុភាពអានុភាពខ្លាំងក្លានៅក្នុងរឿងនិទានបុរាណខ្មែរ។ គេចាត់ទុកថាជាស្ពានសម្រាប់ភ្ជាប់ស្ថានមនុស្សលោក និងស្ថានទេវតា។ ចំនួនក្បាលនាគតែងតែមានចំនួនសេសហើយជាទូទៅមាន៖

  • ក្បាល៣ គឺជាជំនិះរបស់ព្រះភិរុណដែលជាម្ចាស់ភ្លៀង។
  • ក្បាល៥ គឺជា សេសៈ ឬអនន្តៈដែលជាគ្រែរបស់ព្រះវិស្ណុ។
  • ក្បាល៧ គឺជា មុចលិន្ទ ដែលជាអ្នកការពារព្រះពុទ្ធ។ តែចួនក៏មានក្បាល៩ដែរ។

 

Compiled by: Sreng Srey Nang

Edited by: Serpent

Cited by: happylearnnews.com