អត្ថប្រយោជន៍នៃការបើកចិត្តស្តាប់បរិស្ថានជុំវិញខ្លួន – Kalib9 គន្លឹះ | Pelklas

អត្ថប្រយោជន៍នៃការបើកចិត្តស្តាប់បរិស្ថានជុំវិញខ្លួន

 

Listen 2

ភាពវិជ្ជមាន និងអវិជ្ជមានតែងតែមាននៅក្នុងគំនិត និងសកម្មភាពរបស់មនុស្សម្នាក់ៗ ប៉ុន្តែការចេះបើកចិត្តចំហទទួលយកការរីកចម្រើនពីបរិស្ថានជុំវិញខ្លួនជារឿងដ៏ល្អមួយដែលអ្នកគួរមានក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ ការបើកចិត្តទូលាយស្តាប់មតិយោបល់ ឬគំនិតទស្សនៈផ្សេងអាចផ្តល់សារសំខាន់សម្រាប់ខ្លួនឯងយ៉ាងច្រើន។

អត្ថបទនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃការបើកចិត្តទូលាយ ដើម្បីភាពរីកចម្រើនដល់ខ្លួនដូចជា៖

១. អភិវឌ្ឍការយល់ដឹងពីខាងក្នុង

 

Two Young Female Friends With Coffee Conversing

Source: Counseling Services Fayetteville, GA

នៅពេលអ្នកស្តាប់នរណាម្នាក់លើកឡើងពីគំនិតថ្មីមួយ អារម្មណ៍របស់អ្នកចាប់ផ្តើមគិតពីសម្តីដែលបាននិយាយ។ ភាពវិជ្ជមាន និងអវិជ្ជមានតែងតែមានក្នុងគំនិតមនុស្សម្នាក់ៗ ដូច្នេះអ្នកអាចទទួលយកចំនុចទាំងពីរនេះ ហើយចិត្តរបស់អ្នកនឹងធ្វើការពិចារណា។ ការអភិវឌ្ឍន៍ខ្លួនពីផ្លូវចិត្តខាងក្នុងនឹងចាប់ផ្តើមកើតមានឡើង។

២. ទទួលបានបទពិសោធន៍ថ្មីៗ

Listen 4

Source: jungleworks.com

ការសិក្សាពីអ្វីជុំវិញខ្លួន គឺជាការអភិវឌ្ឍន៍យ៉ាងសំខាន់ដែលយើងត្រូវមាន។ នៅពេលអ្នកបានសិក្សាពីមនុស្ស គំនិត និងទស្សនៈផ្សេងៗពីមនុស្សនៅក្បែរខ្លួន អ្នកនឹងទទួលបានបទពិសោធន៍ថ្មី និងការសម្រេចចិត្តល្អៗទៅកាន់គោលដៅអ្នកនាពេលអនាគត។

៣. ភាពលូតលាស់នៃបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន

Listen 5

Source: EU-Startups

រក្សាការបើកចិត្តឲ្យទូលាយស្តាប់ពិភពខាងក្រៅអាចជួយអ្នកឲ្យរីកចម្រើនការយល់ដឹង ការរស់នៅជាមនុស្សល្អម្នាក់។ អ្នកអាចរៀនពីអ្វីដែលថ្មីអំពីពិភពលោក រួមទាំងមនុស្សនៅជុំវិញខ្លួន ដើម្បីទទួលបានភាពលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។

៤. ធ្វើអោយស្មារតីរឹងមាំ

 

Listen 6

Source: Chief Executive Magazine

ការបើកចិត្តទទួលយកគំនិត ឬបទពិសោធន៍ថ្មីៗអាចជួយអ្នកអោយមានភាពក្លាហាន រឹងមាំ និងភាពរស់រវើកជាមុន។

៥. មានគំនិតសុទិដ្ឋិនិយមច្រើន

 

Happy Young Business Woman Enjoying Success At Work

Source: spsp.org

ការគិតអ្វីដែលនៅជុំវិញខ្លួនមិនល្អធ្វើអោយការងាររបស់អ្នកមានភាពអន់ថយ និងកើតមានអារម្មណ៍គិតច្រើន បែបនេះហើយការបើកចិត្តចំហទទួលយកការពិតពីរឿងគ្រប់យ៉ាងជុំវិញខ្លួនជាការសំខាន់។ ការមើលអ្វីក្នុងផ្លូវល្អនឹងជួយអោយការងារមានភាពរីកចម្រើន ក៏ដូចជាមានអារម្មណ៍ល្អចេញពីខាងក្នុងផងដែរ។

៦. សិក្សាពីរឿងថ្មីៗ

Listen 8

Source: Mother Nature Network

នៅពេលអ្នកចំណាយពេលវេលាចូលរួមក្នុងកម្មវិធីអប់រំផ្សេងៗក្នុងសង្គម អ្នកអាចសិក្សាពីគំនិតយោបល់ និងការអភិវឌ្ឍន៍ថ្មីៗជាច្រើន។ អ្នកអាចយកអ្វីទាំងនោះមកប្រៀបធៀបជាមួយការរស់នៅរបស់អ្នកដូចគ្នា។

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: verywellmind.com