ភ្នំពេញ៖ ជាការពិតណាស់ សេចក្តីស្នេហាដ៏ធំធេងរវាងមនុស្សប្រុស និងស្រី រមែងចង់ចាប់ដៃគ្នាចូលរោងការតាមច្បាប់តាមប្រពៃណី ដើម្បីទទួលបានជីវិតរស់នៅពេញលេញ និងទទួលស្គាល់ពីសាច់ញាតិជិតខាង។ តែការរៀបការមិនមែនចេះតែអាចធ្វើទៅរួចតាមចិត្តប៉ងបានឡើយ ដោយកត្តាធំបំផុតនោះគឺការរកប្រាក់ចំណាយយ៉ាងច្រើននៅក្នុងការរៀបចំពិធី រួមទាំងមានឧបសគ្គមួយចំនួន ហេតុនេះហើយបានជាមានគូស្នេហ៍មិនតិចនោះទេ សុខចិត្តខំមាត់រស់នៅរួមគ្នារំលងប្រពៃណីទទួលការសើចចំអកពីសាច់ញាតិ និងអ្នកជុំវិញខ្លួន។
ជាក់ស្តែងគូស្នេហ៍មួយគូ បានឆ្លងឧបសគ្គជាមួយគ្នាយ៉ាងច្រើន ដោយបានស្គាល់គ្នា និងរួមរស់ជាប្តីប្រពន្ឌមិនទាន់រៀបការតាំងពីឆ្នាំ ២០១៦ ថែមទាំងទទួលបានកូនប្រុសស្រី២នាក់ជាបន្តបន្ទាប់ផងដែរ ហើយបើទោះជាមិនសូវសមភ្នែកញាតិយ៉ាងណាក្តី ប្តីប្រពន្ធកម្សត់កម្រទាំង២នាក់នេះ នៅតែចាប់ដៃគ្នឆ្លងឧបសគ្គ និងប្រឹងប្រែងរកស៊ីខ្លាំងណាស់ រហូតទទួលបានទាំងសេចក្តីសុខ និងទ្រព្យសម្បត្តិសមរម្យ ជាបន្តបន្ទាប់ ហើយរហូតដល់ឆ្នាំ ២០១៩នេះទើបចាប់ដៃគ្នាចូលរោងការតាមប្រពៃណីជាកូនកំលោះកូនក្រមុំកូន២ទៀតផង។
តាមរយៈគណនីហ្វេសប៊ុក Muka Muka បានសរសេររៀបរាប់ថា៖ «ដំបូងឡើយត្រឹមជាអ្នកដ៏ទៃ ហើយក៏ស្គាល់គ្នាតាម Facebook 😁 video call រាល់ថ្ងៃ ទោះបីនៅមួយចំហៀងផែនដីម្នាក់...😊 និយាយគ្នា11ខែទើបបានជួបមុខគ្នា ឆ្នាំ2016 ☺️កាន់តែក្បែរកាន់តែស្រលាញ់ កាន់តែស្អប់ កាន់តែប្រចណ្ឌ័ កាន់តែរករឿងទ្វេរដង😔 រហូតមានកូនស្រី1 👧🥺
ឧបសក្គច្រើនណាស់តែបងនៅតែកាន់ដៃខ្ញុំមិនលែង 🥺 បងថានិងធ្វើគ្រប់យ៉ាងដើម្បីប្រពន្ធនិងកូន បងថាបងអត់ហត់ទេ😔 ហើយបងក៏ត្រូវរងបន្ទុកបន្ថែម ព្រោះយើងមានកូនប្រុស1ទៀត👶
គាត់នៅតែញញឹម គាត់នៅតែផ្តល់ភាពកក់ក្តៅ ហើយគាត់នៅតែរក្សាពាក្យសន្យា នឹងកាន់ដៃខ្ញុំចូលរោងជ័យក្នុងឆ្នាំ2019 ទោះបីជាយឺតបន្តិចក៏ដោយ...👰🤵👧👶
កូនកម្លោះកូនក្រមុំកូន2បានការគឺមិនល្អភ្នែកញាតិទេ តែនេះជាក្តីសុខរបស់ពួកខ្ញុំ គឺគាត់ប្រឹងដោយកំលាំងញើសឈាមខ្លួនឯង❤️❤️ អគុណគ្រប់យ៉ាងប្តីកម្សត់របស់អូន »។
ក្រោយពីបានឃើញពីប្រវត្តិតស៊ូរបស់គូស្នេហ៍ទាំង២ អ្នកលេងបណ្តាញសង្គមភាគច្រើនសុទ្ធតែសម្តែងនូវការអបអរសាទរ និងភាពក្លាហានរបស់អ្នកទាំង២ដែលហ៊ានជម្នះឧបសគ្គ និងហែលឆ្លងការលំបាកចាប់ដៃគ្នារហូតទទួលបានសុភង្គលរហូតសព្វថ្ងៃនេះ៕