ធ្វើយ៉ាងណាដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មានក្តីសុខយូរអង្វែង?

 

Wedding2

Source: evoke.ie

ពេលយើងនិយាយដល់គ្រួសារ យើងប្រាកដជាសង្កេតទៅលើ មេគ្រួសារ ឬអាចនិយាយថាជីវិតគូស្វាមីភរិយា ព្រោះគ្រួសារសំខាន់ចាំបាច់គឺ ត្រូវមាន ឪពុកម្តាយ និងកូន។ យោងទៅតាម សៀវភៅបណ្តុះគំនិតមួយបានពណ៌នាថា ជីវិតគូចាប់ផ្តើមពីមនុស្សពីរនាក់បង្កើតជាចំណងអាពាហ៍ពិពាហ៍ ជាពិសេសបង្កើតសុភមង្គលក្នុងគ្រួសារដោយហេតុផលជាច្រើន ទាំងកាយ វាចានិង ចិត្ត។ មានចំណុចតូចៗមួយចំនួនដែលអ្នកតែងមើលរំលង តែវាជាហេតុធ្វើឲ្យអ្នកចែកផ្លូវគ្នាបានដោយងាយ។ តើស្វាមីភរិយាត្រូវធ្វើយ៉ាងណាដើម្បីឲ្យគ្រួសារមានសុភមង្គល?

កត្តាទាំងនោះមានដូចជា៖

  • ការយល់ចិត្ត៖ មនុស្សពីរនាក់អាចរស់នៅជាមួយគ្នាបានលុះត្រាតែមានចំណង់ចំណូលចិត្តដូចគ្នា ឬក៏អ្នកទាំងពីរព្រមលះបង់ចំណូលចិត្តខ្លួនឯង មកចាប់យកចំណុចរួមមួយដែលបង្កើតក្តីសុខទាំងសងខាង។

Wedding3

Source: tyglyn.com

  • ការទុកចិត្ត៖ ជីវិតគូងាយនឹង​បែកបាក់ណាស់ ប្រសិនបើគ្មានការទុកចិត្តលើគ្នា។
  • ការអធ្យាស្រ័យ៖​ គ្មាននរណាម្នាក់ធ្វើសុទ្ធតែត្រូវទាំងអស់នោះទេ ប្រាកដជាមានកំហុសដែលមិនអាចចៀសបាន​ គ្រាន់តែមាន តិចឬច្រើនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតត្រូវចេះស្តាប់ហេតុផល និងបែងចែករវាងចំណុចល្អ និងមិនល្អឲ្យដាច់ពីគ្នា និយាយរួមគួរចេះលើកលែងឲ្យគ្នា។
  • ឲ្យតម្លៃគ្នា៖ គូស្វាមីភរិយា ត្រូវចេះផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ទាំងពាក្យសម្តី កាយវិការមិនថាទាំងជីវិតស្នេហា និងការងារនោះឡើយ។

Wedding4

Source: HyperActivz

  • លះបង់ភាពមានះ៖ ជីវិតស្នេហាគ្មានក្តីសុខទេ ប្រសិនទាំងសងខាងចង់យកតែឈ្នះរៀងខ្លួននោះ ( មិនចោលចរិកធម្មជាតិ ខ្លួនឯងចង់ធ្វើអ្វីត្រូវតែធ្វើ)។
  • សាច់ញាតិ៖ បន្ទាប់ពីរៀបការរួច អ្នកទាំងពីរ​ត្រូវចេះស្រលាញ់ និងគោរពសាច់ញាតិទាំងសងខាងស្មើគ្នា។
  • ស្មោះត្រង់៖ មានភាពស្មោះត្រង់នឹងគ្នា ប្តីមួយ ប្រពន្ធមួយ។
  • មុខរបរ៖ អ្នកទាំងពីរត្រូវមាន មុខរបររៀងខ្លួនដែលអាចផ្គត់ផ្គង់គ្រួសារបាន។

 

Compiled by: Sreng Srey Nang

Edited by: Serpent

Cited by: happylearnnews.com