តើអ្នកគួរដឹងអំពីអ្វីខ្លះ ដើម្បីត្រៀមខ្លួនចូលរៀននៅមហាវិទ្យាល័យ?

Prep2

Source: thestudentassembly.org.uk

ការត្រៀមខ្លួនចូលរៀននៅមហាវិទ្យាល័យគឺជាជំហានធំទីមួយនៃជីវិតវ័យជំទង់។ ការផ្លាស់ប្តូរទីកន្លែងរស់នៅជាការកំណត់មួយនៅក្នុងជីវិតរបស់មនុស្សគ្រប់ៗគ្នា មិនថាអ្នកផ្លាស់ប្តូរទៅរស់នៅឆ្ងាយពីផ្ទះ ឬរស់នៅជិតផ្ទះនោះទេ។ ការផ្លាស់ប្តូរកន្លែងរស់នៅ ការចូលរួម ការជ្រើសរើសមុខវិជ្ជារៀន គឺជាផ្នែកទាំងអស់ដែលផ្តល់នូវបទពិសោធន៍នៃការរៀននៅមហាវិទ្យាល័យ។ ទាំងនេះគឺជាអ្វីៗដែលអ្នកគួរដឹង ដើម្បីរៀបចំឲ្យបានល្អមុនពេលចូលរៀននៅមហាវិទ្យាល័យ៖

១. ការរៀបចំទុកដាក់

Prep3

រៀបចំសម្ភារៈសិក្សា និងគ្រឿងបរិក្ខារសំខាន់ៗអោយបានរួចរាល់មុនពេលអ្នកផ្លាស់ប្តូរទៅរស់នៅកន្លែងផ្សេង។ ត្រូវប្រាកដថាអ្វីទាំងនោះសំខាន់សម្រាប់ការសិក្សា និងការរស់នៅរបស់អ្នក។ សម្រាប់សម្ភារៈបន្ទប់គេង អ្នកត្រូវរៀបចំមិនថា ពូក ខ្នើយ និងសម្ភារៈគេងមួយចំនួនទៀត។ ប្រសិនជាមានការខ្វះខាត ចូរអ្នកចំណាយប្រាក់ដើម្បីរៀបចំអោយបានគ្រាប់គ្រាន់ចំពោះរបស់ដែលជាតម្រូវការរបស់អ្នក។

Prep4

Source: qualicleaning.ca

២.​ ការផ្លាស់ចូលមកស្នាក់នៅ

មុនពេលចូលស្នាក់នៅ ត្រូវរៀបចំផ្ទះបាយ បន្ទប់គេង តុសម្រាប់សិក្សា និងសម្ភារៈផ្សេងៗទៀត ឲ្យបានសមរម្យ និងត្រឹមត្រូវតាមទីតាំង ដើម្បីផ្តល់ភាពងាយស្រួលដល់ការសិក្សារបស់អ្នក។ ការចាប់ផ្តើមពីអ្វីមួយដែលមានរបៀបត្រឹមត្រូវ និងគោលការណ៍ច្បាស់លាស់ ភាពជោគជ័យនឹងរត់តាមសកម្មភាពអ្នកបែបនឹងដែរ។ ចំពោះតុសិក្សារបស់អ្នកត្រូវប្រាកដថា ត្រូវមានផាសុខភាព និងសម្ភារៈនៅលើតុរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងបិរយាកាសចេញចូលគ្រប់គ្រាន់ ជៀសវាងធ្វើអោយអ្នកធុញទ្រាន់។ ការរៀបចំមានសណ្តាប់ធ្នាប់ល្អ ផ្តល់ភាពងាយស្រួល និងភាពជឿជាក់មួយដល់ខ្លួនឯង។

Prep2

Source: University of Alberta

៣. សកម្មភាពចូលរួម

នៅតាមសាលាតែងតែមានក្រុមនិស្សិតស្ម័គ្រចិត្តតាមផ្នែកនីមួយៗ អ្នកអាចចុះឈ្មោះ និងចូលរួមធ្វើជាសមាជិកជាមួយពួកគាត់បាន ដើម្បីស្គាល់មិត្តភក្តិថ្មី និងទទួលបានបទពិសោធន៍ផ្សេងៗពីសកម្មភាពស្ម័គ្រចិត្តក្នុងក្រុមនោះ។ ការធ្វើការក្រៅម៉ោងអាចឲ្យអ្នករកប្រាក់សម្រាប់ទប់ទល់នឹងថ្លៃឈ្នួលនៃការសិក្សារបស់អ្នកបាន ហើយត្រូវគិតថាការងារនោះទាក់ទងនឹងមុខជំនាញនៃគោលដៅជីវិតរបស់អ្នក បើទោះបីជាបានប្រាក់ឈ្នូលតិចក្តី។ ម្យ៉ាងទៀត ការងារអាចធ្វើអោយអ្នកស្គាល់មនុស្សកាន់តែច្រើនជាងមុន និងចំណេះដឹងថ្មីៗនៅក្នុងសង្គម។

Prep5

Source: Arena School of English

៤. ផ្តោតសំខាន់លើការសិក្សា

កំឡុងពេលនេះ អ្នកត្រូវតែផ្តោតសំខាន់លើការសិក្សារបស់អ្នក។ ត្រូវមានសៀវភៅ ក្រដាស ប៊ិច និងសម្ភារៈផ្សេងៗទៀតអោយបានគ្រប់គ្រាន់ និងរៀបចំតាមផ្នែកសិក្សានីមួយៗដែលអ្នកមាន។ ចំពោះមុខវិជ្ជាសិក្សា អ្នកត្រូវទទួលព័ត៌មាន និងការប្រឹក្សាឲ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្ត។ អ្នកអាចពិភាក្សាជាមួយមនុស្សដែលស្គាល់អ្នកច្បាស់ អ្នកជំនាញ ឬការស្រាវជ្រាវដោយខ្លួនឯងផ្ទាល់ ដើម្បីជៀសវាងការបង្កកំហុសពេលអ្នកជ្រើសរើស។ ចំពោះកិច្ចការសាលា អ្នកត្រូវរៀបចំកាលវិភាគ ឬគម្រោងអោយត្រឹមត្រូវដើម្បីអនុវត្តវា ដោយមិនឲ្យហួសពីការកំណត់របស់លោកគ្រូអ្នកគ្រូ។

Prep6

Source: Campus France

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: society19