បើមិនជឿប្រយ័ត្នស្តាយក្រោយ! ទំលាប់បែបនេះអាចបង្ហាញថាអ្នកគឺជាមនុស្សប្រភេទណា!!!

អ្នកជំនាញខាងផ្នែកភាសាកាយវិកាបានជឿថា របៀបដែលអ្នកក្តាប់ម្រាមដៃទាំងសងខាងរបស់អ្នក អាចបរិយាយលក្ខណៈយ៉ាងច្រើនអំពីអ្នក។ ការសន្និដ្ឋាននេះបានផ្អែកលើការស្រាវជ្រាវដែលធ្វើឡើងដោយលោក Roger Wolcott Sperry ដែលជាអ្នកឈ្នះពានរង្វាន់ណូបែល។ ការស្រាវជ្រាវរបស់គាត់បានបង្ហាញថាខួរក្បាលត្រូវបានបែងចែកជាពីរផ្នែក គឺខាងឆ្វេង និងខាងស្តាំ ហើយអាកប្បកិរិយារបស់មនុស្សម្នាក់ៗអាចពឹងផ្អែកទៅលើផ្នែកណាមួយដែលសកម្មជាង។

បើយោងទៅតាមគេហទំព័រ Bright Side បានបង្ហាញអំពីអាថ៌កំបាំងនេះដើម្បីជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីខ្លួនអ្នក។ ខាងក្រោមនេះគឺជាការបកស្រាយយ៉ាងសុីជម្រៅអំពីទម្លាប់ទាំងនោះ។​ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តទៅលើការបកស្រាយនេះ ហើយយើងខ្ញុំក៏សូមអធ្យាស្រ័យ អភ័យទោស ពីមិត្តអ្នកអានទាំងអស់គ្នាទុកជាមុន ប្រសិនបើមានកំហុសឆ្គងត្រង់ប្រការណាមួយ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមចូលរួមអានទាំងអស់គ្នា៖

១. ការដាក់មេដៃខាងឆ្វេងនៅលើ

1

ប្រសិនបើនេះជាវិធីដែលអ្នកក្តាប់ដៃរបស់អ្នក បង្ហាញថាអ្នកជាមនុស្សម្នាក់ដែលមិនដែលធ្វើការសំរេចចិត្តភ្លាមៗតាមតែចិត្តក្តៅនោះទេ។ មុនពេលឈានដល់ការសន្និដ្ឋាននិងសំរេចចិត្តអ្នកបានថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិរបស់បញ្ហានោះបានយ៉ាងច្បាស់។ កម្រមាននរណាម្នាក់អាចបោកបញ្ឆោតអ្នកបានណាស់ ព្រោះអ្នកជាមនុស្សដែលមានសមត្តភាពពីកំណើត ដើម្បីមើលឃើញពីការកុហករបស់អ្នកដទៃ។

សម្រាប់ហេតុផលទាំងនេះអ្នកត្រូវបានវាយតម្លៃខ្ពស់ដោយមិត្តភក្តិ និងសមាជិកគ្រួសាររបស់អ្នក ហើយជារឿយៗពួកគេតែងតែមករកអ្នកដើម្បីទទួលយកដំបូន្មានពីអ្នក។ ហើយជាងនេះទៅទៀតនោះគំនិតរបស់អ្នកប្រៀបបានទៅនឹងពន្លឺដ៏ភ្លឺមួយ ដែលអាចបំភ្លឺសូម្បីតែនៅកន្លែងដែលអាប់អួរបំផុតក៏ដោយ។ ភាពរួសរាយ និងកំប្លុកកំប្លែងរបស់អ្នកធ្វើឱ្យអ្នកក្លាយជាមនុស្សដែលពូកែនៅក្នុងការជួបជុំក្នុងសង្គម។

អ្នកក៏ជាមនុស្សដែលរ៉ូមែនទិកផងដែរ ដោយអ្នកបានដឹងច្បាស់អំពីគន្លឺះនៃភាពស្និទ្ធស្នាល​ ហើយអ្នកដឹងពីអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយទៅកាន់ដៃគូររបស់អ្នក។

២. ការដាក់មេដៃទាំងពីរទន្ទឺមគ្នា

2

ទម្លាប់របៀបនេះបញ្ជាក់ថា អ្នកជាមនុស្សដែលម៉ត់ចត់ ហើយមុននឹងសំរេចចិត្តអ្វីមួយអ្នកបានប្រមូលយកពត៌មានគ្រប់ជ្រុងជ្រោយ និងលំអិត។ អ្នកជាមនុស្សដែលល្អឥតខ្ចោះហើយក៏ជាមនុស្សដែលទទួលបានការលះបង់ និងការយកចិត្តទុកដាក់ពីអ្នកដទៃផងដែរ។ អ្នកជាមនុស្សដែលមានភាពជាអ្នកដឹកនាំជាគំរូពីកំណើត។ ប៉ុន្តែនេះមិនមែនមានន័យថាអ្នកមិនគិតពីតម្រូវការ និងកាលៈទេសៈរបស់មនុស្សផ្សេងទៀតនោះទេ។

អ្នកតែងតែស្តាប់យោបល់របស់អ្នកដទៃ ហើយព្យាយាមស្វែងយល់ពីទស្សនៈរបស់ពួកគេមុនពេលសំរេចចិត្ត។ ភាពស្មោះត្រង់របស់អ្នកគឺជាគុណសម្បត្តិមួយដែលធ្វើឱ្យអ្នកដទៃគោរព និងស្រលាញ់អ្នក។

នៅក្នុងទំនាក់ទំនងនេះផងដែរអ្នកបានឱ្យតម្លៃចំពោះភាពស្មោះត្រង់ ហើយអ្នកមិនដែលខ្មាស់អៀនពីការនិយាយអំពីគំនិតរបស់អ្នកនោះឡើយ។

៣. ការដាក់មេដៃខាងស្តាំនៅលើ

3

ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តដាក់មេដៃខាងស្តាំរបស់អ្នកនៅខាងលើបែបនេះ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលមានអារម្មណ៍រំជួលចិត្តខ្ពស់។ អ្នកអាចយល់ពីអ្វីដែលមនុស្សម្នាក់កំពុងមានអារម្មណ៍សូម្បីតែនៅពេលពួកគេកំពុងព្យាយាមលាក់អារម្មណ៍ពិតរបស់ពួកគេក៏ដោយ។ សមត្ថភាពពិសេសនេះធ្វើឱ្យអ្នកដទៃពិបាកក្នុងការលាក់បាំងជាមួយអ្នក។

សមត្ថភាពនេះក៏ផ្តល់ឱ្យអ្នកនូវទស្សនវិស័យដែលអ្នកដទៃមិនអាចមើលឃើញ ហើយជួយអ្នកឱ្យធ្វើការសំរេចចិត្តបានត្រឹមត្រូវ។ ទោះបីជាធ្វើការសម្រេចចិត្តបន្ទាប់ពីថ្លឹងថ្លែងពីទិដ្ឋភាពផ្សេងទៀតទាំងអស់ក៏ដោយ តែពេលខ្លះក៏ត្រូវការពេលវេលាផងដែរ។ សមត្ថភាពរបស់អ្នកក្នុងការស្វែងយល់ពីអារម្មណ៍ជ្រាលជ្រៅ និងផ្តល់ភាពកក់ក្តៅបានទាក់ទាញមនុស្សជាច្រើនឱ្យមករកអ្នក។

នៅក្នុងការទំនាក់ទំនងអ្នកបានយល់ពីអារម្មណ៍ដែលមិនអាចនិយាយបានរបស់ដៃគូរបស់អ្នក។ អ្នកនឹងមិនដែលមានបញ្ហាក្នុងការបំពេញរាល់តម្រូវការផ្លូវចិត្តរបស់ពួកគេឡើយ។

របៀបក្តាប់ដៃទាំង ៣ខាងលើ តើមួយណាដែលអ្នកតែងតែធ្វើ? ចូរប្រាប់យើងទាំងអស់គ្នា អំពីរបៀបក្តាប់ដៃរបស់អ្នក!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side